ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវរាំងស្ងួតអូសបន្លាយ! អាជ្ញាធរដឹកទឹក​ជូនពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ

2 អាទិត្យ មុន
  • កំពត

ខេត្តកំពត÷ រដូវរាំងស្ងួតបានអូសបន្លាយជាច្រើនខែកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋក្រុង

ខេត្តកំពត÷ រដូវរាំងស្ងួតបានអូសបន្លាយជាច្រើនខែកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋក្រុងបូកគោក្នុងសង្កាត់មួយចំនួន ជាពិសេសសង្កាត់ព្រែកត្នោត បងប្អូនប្រជាពលរដ្ឋគ្រប់ភូមិរាប់ពាន់គ្រួសារទូទាំងសង្កាត់បានជួបការខ្វះទឹកប្រើប្រាស់ ដោយសារតែប្រភពទឹកស្អាតដែលមាននៅក្នុងសង្កាត់មួយនេះ កន្លងមកត្រូវបានរីងហួតអស់ស្ទើរតែរកទឹកប្រើប្រាស់ពុំបាន។

ដើម្បីសម្រួលដល់ការខ្វះខាតទឹកប្រើប្រាស់ចំពោះប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការខេត្តកំពត នៅព្រឹក​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ លោកបានបញ្ជារថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងរបស់ការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តដឹកទឹកយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងការខ្វះខាតទឹកក្នុងការប្រើប្រាស់និងហូបចុកផងដែរ។

អាជ្ញាធររួមនិងប្រជាពលរដ្ឋនៅសង្កាត់ព្រែកត្នោតទាំងមូលសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោស្នងការខេត្ត ជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុក្ខដាក់នូវសុខទុក្ខរបស់ប្រជាជននិងការពារសុវត្ថិភាពសន្តិសុខជូនប្រជាជនទូទាំងខេត្តដោយមិនគិតពីការ​នឿយហត់ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ