ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ចេញ​មុខ​ពន្យល់​ពី​រឿង​ទទួល​មេ ដាយ ខណៈ​​សិ​ល្ប​ករ​ខ្លះ​រអ៊ូ​រព្រោះ​មិន​បាន

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចេញ​មុខ​ពន្យល់​ពី​រឿង និង​លក្ខ​ណៈ​ស​ម្ប​ត្តិមួយ​ចំនួន ​ដែល​នាំ​ឲ្យ​ទទួល​បាន​មេដាយ ឬ​គ្រឿង​ឥស្សរិយយស​ពី​រាជរដ្ឋាភិបាល ខណៈពេល​ដែល​មាន​អ្នក​សិ​ល្បះ​មួយ​ចំនួន​បាន​នាំ​គ្នា​រអ៊ូ​ដោយសារ​មិន​ទទួល​បាន​ដូច​គេ…

រាជធានីភ្នំពេញ ៖ តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចេញ​មុខ​ពន្យល់​ពី​រឿង និង​លក្ខ​ណៈ​ស​ម្ប​ត្តិមួយ​ចំនួន ​ដែល​នាំ​ឲ្យ​ទទួល​បាន​មេដាយ ឬ​គ្រឿង​ឥស្សរិយយស​ពី​រាជរដ្ឋាភិបាល ខណៈពេល​ដែល​មាន​អ្នក​សិ​ល្បះ​មួយ​ចំនួន​បាន​នាំ​គ្នា​រអ៊ូ​ដោយសារ​មិន​ទទួល​បាន​ដូច​គេ បើ​ទោះបីជា​អ្នកខ្លះ​អះអាង​ថា ខ្លួន​បាន​បម្រើ​សិ​ល្បះ​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា នាង​ខ្ញុំ​សូម​និយាយ​អំពី​មេដាយ តាម​ការ​ចេះ​ដឹង​បន្តិចបន្តួច​របស់ខ្ញុំ​កន្លង​មក ខុសឆ្គង​សូម​អធ្យាស្រ័យ​ផង ​។ នាង​ថា ធម្មតា​មេដាយ​ដំបូង ​គឺ​មេដាយ​ការងារ​ថ្នាក់​សំ​រិ​ទ្ធ មេដាយ​ប្រាក់ និង​មេដាយមាស តើ​អ្នក​ធ្លាប់​បាន​ទទួល​មេដាយ​ដំបូង​នេះ​ហើយ​រឺ​នៅ?

បន្ទាប់​មក ​ទើបបាន​មេដាយ​ថ្នាក់​មុន្នី​សារភណ្ឌ​ថ្នាក់​អស្ស​ឬ​ទ្ធិ គឺជា​មេដាយ​ថ្នាក់​ទី​៤ ដែល​សិល្បករ​ភាគច្រើន​បាន​ទទួល ។ ​ប្រសិនបើ​មេដាយ​លើក​ដំបូង​របស់​អ្នក មិនមែន​ជា​មេដាយ​សំ​រិ​ទ្ធ ប្រាក់ មាស​នោះ តែ​ផ្ទុយ​ទៅ​វិញ​មេដាយ​ដំបូង​របស់​អ្នក ពាក់​ដោយ​មេដាយ​ថ្នាក់​អស្ស​ឬ​ទ្ធី​នេះ គឺ​មានការ​យោគយល់​អំពី​ថ្នាក់ដឹកនាំ​រួច​ណាស់​ទៅ​ហើយ​អំពី​អ​តី​ភាព​ការងារ បើ​តាម​ខ្ញុំ​គិត ។

នាង​បញ្ជាក់​ថា តើ​អ្នក​ទាំងអស់​គ្នា​បាន​បំពេញការងារ​ជួយ​ជាតិ ជួយ​សង្គម​លើ​កិច្ចការ​អ្វីខ្លះ​កន្លង​មក ដែល​ទាមទារ​មេដាយ​ថ្នាក់ខ្ពស់ មាន​ភស្តុ​តាង​ដែល​រឺទេ (​ប​ណ្ណ័ ឬលិខិត​សរសើរ បញ្ជាក់​) ? បើ​គ្រាន់តែ​និយាយ រឺ ថតរូប​កន្លែង​កម្ម​ពិធី មិន​អាច​យក​ជា​ការណ៍​បាន​ទេ ។

អ្នក​នាង​បន្ថែម​ថា យើង​ទាំងអស់​គ្នា​ជា​សិល្បករ​ឯករាជ្យ មិន​មាន​បញ្ជី​រដ្ឋបាល​ដែល​អាច​គ្រប់គ្រង​បាន​នូវ​ប្រវត្តិ​ការងារ​របស់​អ្នក​ទាំងអស់​គ្នា​នោះ​ទេ តើ​មនុស្ស​៤- ៥​នាក់ អាច​ដឹង​គ្រប់​រឿង​ទេ​ថា​អ្នក​សិល្បករ​ជាង​២​ពាន់​នាក់​នោះ ធ្វើ​អី​ខ្លះ ? ។​ពេល​ការងារ​រដ្ឋ​ហៅ​អោយ​ជួយ​ម្តងម្កាល បងប្អូន សិល្បៈករ​យើង​មួយ​ចំនួន​ទាល់តែ​មាន​លុយ​ទើបបាន​ព្រមទៅ មិន​មាន​លុយ​គឺ​មិន​ទៅ​ទេ ហើយ​ពេល​នេះ​ម៉េច​ក៍​សួរ​រក​មេដាយ ? (​មួយ​ចំនួន​)​។ ជាក់ស្តែង សិល្បករ​ណា​ម្នាក់ ទៅ​ជួយ​ការងារ​កន្លែង​ណា កន្លែង​នោះ​ជា​អ្នក​ស្នើរ​អោយ​កំរិត​ណាមួយ​ដែល​គេ​គិត​មើលទៅ​លើ តាម​ស្នាដៃ​រៀង​ៗ​ខ្លួន ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង​បន្ថែម​ថា ការ​ស្រាវជ្រាវ​ឈ្មោះ​ពាក់​មេដាយ គេ​មិន​អាច​ស្រង់​ឈ្មោះ​បាន​អស់​១​ប្រទេស ដោយ​ប្រើ​រយៈពេល​តែ​ប៉ុន្មាន​ខែ​នោះ​ទេ ហើយ​បងប្អូន​យើង​ក៏​មិន​ដែល​ផ្ញើរ​អាសយដ្ឋាន ឬ បង្ហាញមុខ​អោយ​សង្គម​បានឃើញ​ញឹកញាប់​ដែរ ម្យ៉ាងទៀត គេ​ត្រូវ​មានការ​បំពាក់​លើក​ទី​១ លើក​ទី​២ លើក​ទី​៣ មិនមែន​ចេះ​តែ​ពាក់​គ្រប់​តែ​លើក ហើយ​គ្រប់​ៗ​តែ​គ្នា​នោះ​ទេ ។

អ្នក​នាង​បញ្ជាក់​ថា ការ​បំពាក់​មួយ​លើក​ៗ មិនមែន​សុទ្ធតែ ថ្នាក់ដឹកនាំ​បំពាក់​បាន​គ្រប់​គ្នា​ទេ ពេល​មាន​តិច អ្នក​ទទួល​មេដាយ​មាន​ច្រើន ដូច្នេះ សូម​បងប្អូន​យោគយល់​ផង​ទៅ សូ​ម្បី​នាង​ខ្ញុំ​គ្រប់​មេដាយ មិនមែន​សុទ្ធតែ បាន​បំពាក់​ថត ដោយ​ថ្នាក់ដឹកនាំ​គ្រប់​មេដាយ​ដែរ​។ សិល្បៈករ​មួយ​ចំនួន​ទៀត មាន​មេដាយ​ហើយ គេ​រក​ទាក់ទង​ទៅ​មិន​បាន​ផង ហើយ​មេដាយ​ធំ រឺ តូច មិនមែន​សំដៅ​ទៅ​លើ អ្នក​ចូល​សិល្បៈ​មុន រឺ ក្រោយ​ទេ សំខាន់​តើ​អ្នក​បាន​ជួយ​សង្គម នឹង សប្បុរស​ធ​ម៍ បាន​កំរិត
ណា ។

យ៉ាងណា​ បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម ការ​និយាយ​នេះ​មិន​កាន់ជើង​ខាង​ណា​ទេ បើ​មាន​ភាព​អយុត្តិធម៌​លើ សិល្បៈករ​ណាមួយ សូម​សំណូមពរ អ្នក​រៀបចំ​ដឹកនាំ​កម្មវិធី​គិតគូរ​អោយ​ពួក​គាត់ លើក​ក្រោយ​អោយ​បាន​សមរម្យ​ផង 🙏​។​ការ​ទទួល​បាន​របស់​នាង​ខ្ញុំ​គឺ​មិនមែន​បាន​ដោយ នាង​ខ្ញុំ មាន​បក្សពួក ណា​ម្នាក់​នោះ​ទេ ។

អ្នក​នាង​បញ្ជាក់​ថា ខ្ញុំ​ចេះ​តែ​ប៉ុណ្ណេះ​ទេ អធ្យាស្រ័យ​បងប្អូន បើ​មានការ​ប៉ះពាល់​អារម្មណ៍​អ្នក​ណា​ម្នាក់ នាង​ខ្ញុំ​សូម​អភ័យទោស​ផង 🙏🙏🙏​ហើយ​ការ Post នេះ​មិនមែន​ចង់​អួត រឺ ចង់​ចាញ់​ឈ្នះ​នោះ​ទេ ក្នុង​នាម​អ្នកសិល្បៈ​ការិនី​មួយ​រូប​៕​

អត្ថបទសរសេរ ដោយ