១. ស្រាបៀរ Arctic Ale Arctic Ale ត្រូវបានគេចាត់ទុកថា ជាស្រាបៀរដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ព្រោះវាមានអាយុជាង១៤០ឆ្នាំ ។ ភេសជ្ជៈនេះត្រូវបានផលិតសម្រាប់បេសកកម្មនៅតំបន់អាកទិក នាឆ្នាំ១៨៧៥ ដោយលោក George Nares ។ Arctic Ale មួយដបត្រូវបានលក់ក្នុងតម្លៃ ៥០៣.៣០០ ដុល្លារក្នុងឆ្នាំ២០០៧ ។ បរិមាណផលិតកម្មស្រាបៀរពិសេសនេះ មានកំណត់ច្បាស់លាស់ដែលធ្វើឱ្យវាក្លាយជាវត្ថុរបស់អ្នកប្រមូលទិញដ៏អស្ចារ្យ ។
២.ស្រាបៀរ Antarctic Nail Ale Antarctic Nail Ale របស់ក្រុមហ៊ុន Nail Brewing គឺជាស្រាបៀរដែល មានតម្លៃថ្លៃជាងគេ ទី២ នៅលើពិភពលោក ហើយមានតម្លៃ១៨១៥ដុល្លារ នៅក្នុងមួយដប ។ ស្រាបៀរនេះផ្សំដោយទឹកប្រភេទម្យ៉ាងនៅអូស្ត្រាលីដែលត្រូវបានផ្សំជាមួយនឹងផ្ទាំងទឹកកកអង់តាកទិក ដែលគេយកមករំលាយ ។ ស្រាបៀរនេះមានតែ៣០ ដបប៉ុណ្ណោះ ។
៤. ស្រាបៀរ The End of History The End of History ផលិតផលរបស់ Brewdog ត្រូវបានគេចាត់ទុកថាជា ស្រាបៀរដ៏ខ្លាំងបំផុតមួយ ព្រោះវាផ្ទុក ជាតិអាល់កុលតាមបរិមាណរហូតដល់ចំនួន៥៥ភាគរយ ។ វាត្រូវបានផលិតឡើងដោយមានការវេចខ្ចប់ដ៏អស្ចារ្យព្រោះគ្រប់ដបត្រូវបានរក្សាទុកកយ៉ាងអាថ៌កំបាំង ។ វាផ្តល់នូវរសជាតិដ៏រឹងមាំលាយ ដើមឈើអុក និងផ្លែឈើ ។ The End of History មានតម្លៃ១.១៥៩ ដុល្លារនៅក្នុងមួយដប ។
ចែករំលែកព័តមាននេះ