ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌូ​នេ​ស៊ី​សង្ស័យ​ស្រវឹង​បើកឡាន​បុ​.​ក​.​រះ​ពេញ​ផ្លូវ

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​គេ​អះអាង​ថា បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ក៏​បុក​រះបណ្តាល​ខូចខាត​រថយន្ត​២​គ្រឿង និង​ម៉ូតូ​កង់​៣​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ នៅ​ផ្លូវលំ​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​គេ​អះអាង​ថា បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ក៏​បុក​រះ
បណ្តាល​ខូចខាត​រថយន្ត​២​គ្រឿង និង​ម៉ូតូ​កង់​៣​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ នៅ​ផ្លូវលំ​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​
ប៉ែ​ត​។

អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង មាន​រថយន្ត​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BJ-2107 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង បាន​បុក​រះ​ម៉ូតូ​កង់​៣ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ហើយ​រុល​ទៅ​បុក​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​១​គ្រឿង​ទៀត ដែល​កំពុង​ចត​ទុក​ចោល​ចិញ្ចើម​ផ្លូវបណ្តាល​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារជើង ហើយ​ហៅ​អ្នកស្រុក​លើក​ផ្ងារ​ឡើង​វិញ​។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​មក​ពិនិត្យ​វាស់វែង​បាន​ប្រា់​ថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​ជនជាតិ​ឥ​ណ្ដូ​នេ​ស៊ី​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​បុក​រះ​ម៉ូតូ​កង់​៣ និង​រថយន្ត​១​គ្រឿង​ទៀត​កំពុង​ចត​ទុក​ចោល​មុខ​ផ្ទះ និង​របួស​អ្នក​បើក​ម៉ូតូ​កង់​៣​ម្នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ