ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​ចុងរដូវ​បោកបក់​ជា​លើក​ទី​២ មានសភាពខ្លាំង​គួរ​សម

13 ម៉ោង មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ ខ្យល់​កន្ត្រាក់​ចុងរដូវ​បាន​បោកបក់​ជា​លើក​ទី​២ ចាប់ពី​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​នា​ថ្ងៃ​ទី​១១ មក​រា ​២០២៥ នេះ មក​លើ​ឃុំ​មួយ​ចំនួន ស្ថិត​ក្នុងស្រុក​ព្រៃ​នប់ ជា​ពិសេស…

ស្រុក​ព្រៃ​នប់ ៖ ខ្យល់​កន្ត្រាក់​ចុងរដូវ​បាន​បោកបក់​ជា​លើក​ទី​២ ចាប់ពី​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​នា​ថ្ងៃ​ទី​១១ មក​រា ​២០២៥ នេះ មក​លើ​ឃុំ​មួយ​ចំនួន ស្ថិត​ក្នុងស្រុក​ព្រៃ​នប់ ជា​ពិសេស ឃុំ​នៅ​ក្បែរ​ជាប់ជើង​ភ្នំ​កំចាយ​បូកគោ មាន​ឃុំ​ទឹកថ្លា ឃុំ​ទឹកល្អក និង​ឃុំ​សាមគ្គី ។

តាម​មន្ត្រី​មូលដ្ឋាន​ឱ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​នេះ​ថា គិត​ត្រឹក​ព្រឹក​នេះ ខ្យល់​ចុងរដូវ​បាន​បោកបក់​មក​ជា​លើ​ទី​២ បើ​តាម​កម្លាំង​ខ្យល់​បោកបក់​លើក​ទី​២​នេះ ចាប់ផ្តើម​មាន​សភាព​ខ្លាំង​មិន​ចាញ់​លោក​ទី​១​ឡើយ យ៉ាងណា មិន​ទាន់​ដឹង​ពី​ចំនួន​នៅ​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​នៅឡើយ ស្រប​ពេល​ដែល​កាលពី​យប់​ខ្យល់​កន្ត្រាក់​ខ្លាំង តែ​មក​ដល់​ម៉ោង​ជិត​១០​ព្រឹក កម្លាំង​ខ្យល់​រាង​ខ្សោយ​បន្តិច នេះ​អាច​និយាយ​បាន​ស្ថានភាព​ខ្យល់​ខ្សោយ​ជាង​លើក​ទី​១ ។

គួប​ញ្ចា​ក់​ផង​ដែរ​ថា ស្ថានភាព​ខ្យល់​រដូវ​ចុងឆ្នាំ​ឬ​អាច​និយាយ​បាន​ថា ខ្យល់ព្យុះ​ចុងរដូវ​បាន​ចាប់ផ្តើម​ធ្លាក់ ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​២៨ វិច្ឆិកា ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ គិត​មក​ត្រឹម​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២៤ នេះ ដែល​ជា​ថ្ងៃ​ទី​២ ខ្យល់​កំពុង​បន្ត​ធ្លាក់​បោកបក់​ខ្លាំង​មក​លើ​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ ក្នុង​នោះ​ឃុំ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដូច​រៀង​រាល់​ឆ្នាំ​ដែរ គឺ​បណ្តា​ឃុំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ គឺ​ឃុំ​សាមគ្គី ឃុំ​ទឹកល្អក និង​ឃុំ​ទឹកថ្លា មានផ្ទះ​ប្រជាពលរដ្ឋ​ច្រើន​រាប់រយ​ខ្នង រង​ការ​ខូចខាត​ដូច​ជា​ប៉ើង​ដំបូល​និង​របើក​ជញ្ជាំង​ផ្ទះ​ជាដើម ប៉ុន្តែ​គ្មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។
ករណី​គ្រោះ​ធម្មជាតិ​ប្រចាំឆ្នាំ​នេះ អភិបាលខេត្ត​ព្រះ​សីហ​នុ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត បាន​ណែនាំ​ដល់​រដ្ឋបាល​ស្រុក ឃុំ​និង​មន្ត្រី​និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​ត្រួតពិនិត្យ​តាមដាន​ស្ថានភាព​នេះ បន្ត​ដោយ​យកចិត្តទុកដាក់​និង​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ ។

សុំ​បញ្ជាក់​ថា នេះ​ជា​គ្រោះ​ធម្មជាតិ​ខ្យល់​ធ្លាក់​រដូវ​ចុងឆ្នាំ​បោកបក់​ពី​ជើងភ្នំ​កំចាយ ដែល​តែងតែ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន​ឡើយ ដោយ​គ្រាន់តែ​ឆ្នាំ​ខ្លះ​ខ្យល់​ធ្លាក់​ខ្លាំង និង​ឆ្នាំ​ខ្លះ​មិនសូវ​ខ្លាំង ហើយ​ខ្យល់​ចុងរដូវ​នេះ ជា​ទម្លាប់​កើត​មាន ចន្លោះ​ពេល​ពី​ពាក់​កណ្ដាលខែ វិច្ឆិកា ដល់​ចុងឆ្នាំ​ឬ​ឆ្នាំ​ខ្លះ រហូត​ដល់​ខែមករា​ដើមឆ្នាំ​ក៏​មាន​ដែរ ហើយ​ឆ្នាំ​២០២៤​នេះ ខ្យល់​បាន​ធ្លាក់​នៅ​ចុងខែ​វិច្ឆិកា មាន​រយៈពេល​២​ថ្ងៃ​ទើប​ស្ងប់​វិញ​។

សរុប​លើក​ទី​១ ចាប់ពី​ពាក់​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ គិត​ត្រឹម​ឃុំ​ចំនួន​៦​ដែល​រង​ផល​ប៉ះ​ពាល់​ដោយខ្យល់​កន្ត្រាក់ និង​បាន​ឆក់​យកស​ង្ក័​សី ប្រមាណ​២៤២១​សន្លឹក ស្មើនឹង​៣៨៤ ខ្នង​ផ្ទះ ក្នុង​នោះ​រលំ​ផ្ទះ​ចំនួន​១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ