ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគាររងស្នាមសង្គ្រាមរលំភ្លាមៗនៅហ្គាហ្សា! សម្លាប់មនុស្ស ៨នាក់ ខណៈជាង ៦០នាក់កំពុងបាត់ខ្លួន

1 ម៉ោង មុន

តំបន់ហ្គាហ្សា៖ ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨នាក់បានស្លាប់ និងជាង ១៥នាក់រងរបួស ក្រោយអគារលំនៅឋានមួយដែលរងការខូចខាតពីសង្គ្រាម បានបាក់រលំភ្លាមៗនៅទីក្រុងហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួ ចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

អគារនេះបានបាក់រលំនៅ​ភាគនិរតីទីក្រុងហ្គាហ្សា ខណៈអ្នកស្នាក់នៅភាគច្រើនជាគ្រួសារដែលបានភៀសខ្លួនចេញពីផ្ទះរបស់ខ្លួនដោយសារសង្គ្រាម។

អាជ្ញាធរការពារជនស៊ីវិលប៉ាឡេស្ទីនបានបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយជាង ៦០នាក់ត្រូវបានគេសង្ស័យថា អាចកំពុងបាត់ខ្លួន ឬជាប់នៅក្រោមគំនរបាក់បែក។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ប្រតិបត្តិការសង្គ្រោះជួបការលំបាក ដោយសារខ្វះឧបករណ៍ធុនធ្ងន់សម្រាប់រុះរើគំនរបាក់បែក។ សាក្សីបានឱ្យដឹងថា អគារនេះធ្លាប់រងការខូចខាតក្នុងសង្គ្រាម ប៉ុន្តែនៅតែត្រូវបានប្រើជាទីជម្រកដោយគ្រួសារដែលបាត់បង់ផ្ទះ។

ហេតុការណ៍បានកើតឡើងខណៈគ្រួសារភាគច្រើនកំពុងដេកលក់ ហើយបានបន្ថែមហានិភ័យដល់ប្រជាជនដែលនៅតែបន្តរស់នៅក្នុងអគារខូចខាត តង់ និងទីជម្រកបណ្តោះអាសន្ននៅតំបន់ហ្គាហ្សា៕