ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រទូរទស្សន៍ NBC 4 ធ្លាក់នៅឡូសអែនចឺឡេស ​មនុស្សស្លា.ប់​៣នាក់

43 វិនាទី មុន

សហរដ្ឋអាមេរិក ៖ ឧ​ទ្ធ​ម្គា​គ​ចក្រ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ទូរទស្សន៍​ NBC 4 អា​មេ​រិ​ក ​ដែល​ហោះហើរ​ថតរូប​ភាព​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​ធ្លាក់​ កាលពី​ថ្ងៃ​ទី​១៥​ កញ្ញា នៅ​សង្កាត់​មួយ​នៃ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់​ ។

ឧទ្ធម្ភាគចក្រ​នេះ​ ហោះហើរ​ពីលើ​សង្កាត់​CHATSWORTH នា​កណ្ដាល​ក្រុង ​ដើម្បី​ថត​កន្លែង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​មក​ពី​ការ​បុក​គ្នា​រវាង​រថយន្ត​ទេសចរណ៍​១​គ្រឿង​និង​រថយន្ត​បឺស​១​គ្រឿង ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​ និង​ច្រើន​នាក់​រង​របួស​ដែរ​។

បណ្ដា​អ្នកកាសែត​ដែល​មាន​វត្ត​មាននៅ​នឹង​កន្លែង​គ្រោះថ្នាក់​និយាយ​ថា បានឃើញ​ឧទ្ធម្ភាគចក្រ​ធ្លាក់​មក​ដី ក្បែរ​កន្លែង​គ្រោះ​ថ្នាក់​រថយន្ត​បឺស​ដោយ​បញ្ចេញ​ផ្សែង​ដ៏​ក្រាស់​ ។ ឧទ្ធម្ភាគចក្រ​នោះ ​បាន​ធ្លាក់​ចន្លោះ​ឃ្លាំង​ស្តុក​២ ប៉ះ​ចំ​កុង​តឹ​ន័​រ២ ​ស្ថិត​លើ​រថយន្ត​កា​មី​ញ៉ុ​ង​មួយ​គ្រឿង​ ។

រថយន្ត​៤​គ្រឿង​​ដែល​ចត​នៅ​ក្រែ​រ​នោះ​ក៏​ត្រូវ​ភ្លើង​ឆេះ​ដែរ​។ ពុំ​មាន​ឃ្លាំង​ណាមួយ​រង​ការ​ប៉ះពាល់​ឡើយ​។ បណ្ដា​រូបភាព​ថត​ពីលើ​អាកាស​ផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក បង្ហាញ​បំណែក​ឧទ្ធម្ភាគចក្រ​នោះ ដែល​កន្ទុយ​និង​កង្ហារ​របស់​វា​ស្ថិត​ក្នុង​អណ្ដាតភ្លើង​។

តាម​ក្រុម​អ្នក​ពន្លត់ភ្លើង​ថា មនុស្ស​៣​នាក់​ស្លាប់ ​ក្នុង​នោះ​ម្នាក់​ហាក់ដូចជា​ស្លាប់​នៅ​លើ​ដី ហើយ​មនុស្ស​ម្នាក់​រង​របួស​ ។ បណ្ដា​ឧទ្ធម្ភាគចក្រ​របស់​បណ្ដា​ទូរទស្សន៍​អា​មេ​រិ​ក តាម​ធម្មតា​ក្នុង​ឧ​ទ្ធ​ម្គា​គ​ចក្រ​មួយ​មាន​មនុស្ស​ត្រឹម​២​នាក់ គឺ​អ្នក​បើក​ម្នាក់​ និង​អ្នក កាសែត​ថតរូប​ភាព​ម្នាក់​ប៉ុណ្ណោះ​ ៕