ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើននៃការប្រហារជីវិតនៅអ៉ីរ៉ង់៖ មនុស្ស៥៩នាក់ រួមទាំងយុវជនវ័យ១៨ និង១៩ឆ្នាំ ត្រូវបានស.ម្លា.ប់ក្រោមបទល្មើសនយោបាយ និងបាតុកម្ម

2 ខែ មុន

ប្រទេស​អ៉ី​រ៉​ង់ ៖ អង្គការសិទ្ធិមនុស្ស​ HUMAIN RIGHTS WATCH និង ​CENTRE ABDORRAHMAN BOROUMAND ដើម្បី​សិទ្ធិ​មនុស្ស​នៅ​អ៉ី​រ៉​ង់ ប្រកាស​នា​ថ្ងៃ​ទី​១០​ កញ្ញា​ ថា អាជ្ញាធរ​អ៉ី​រ៉​ង់​បាន​ប្រហារជីវិត​បាតុករ ​និង​អ្នកប្រឆាំង​នយោបាយ​ដល់​៥៩​នាក់ រវាង​ថ្ងៃ​ទី​១៨​ មីនា​ និង​ដំណាច់​ខែសីហា​ ។ អង្គការ​ទាំងនេះ​ ចាត់​ទុក​ការ​ប្រហារជីវិត​នោះ​ថា​ ខុសច្បាប់​និង​បំពាន​ច្បាប់​អន្តរជាតិ​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស​ ។

រយៈពេល​តែ​៥​ខែ​ប៉ុណ្ណោះ​ គឹ​រវាង​ថ្ងៃ​ទី​១៨​មីនា​ និង​ដំណាច់​ខែសីហា​ ២០២៦ អាជ្ញាធរ​អ៉ី​រ៉​ង់​ប្រកាស​ពី​ការ​ប្រហារជីវិត​​មនុស្ស​៥៩​នាក់ ក្នុង​នោះ ​២៩​នាក់​ទាក់ទិន​នឹង​បាតុកម្ម​នា​ពេល​ថ្មី​ៗ​នេះ ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០២៥​ និង​ខែ មករា ​ឆ្នាំ​២០២៦​។ នេះ​ជា​ការ​កើនឡើង​យ៉ាង​ខ្ពស់​នៃ​ចំនួន​មនុស្ស​ត្រូវ​ប្រហារជីវិត ទាក់ទិន​រឿង​នយោបាយ​ពេល​ដែល​ចំនួន​មនុស្ស​ត្រូវ​ប្រហារជីវិត​មានការ​កើនឡើង​ខ្លាំង​នៅ​អ៉ី​រ៉​ង់ ​។

​មជ្ឈមណ្ឌល​CENTRE ABDORRAHMAN BOROUMAND ​កត់សម្គាល់​ឃើញ​ការ​ប្រហារជីវិត​មនុស្ស​យ៉ាងតិច​២១១៣​នាក់​ នៅ​អ៉ី​រ៉​ង់​ក្នុង​ឆ្នាំ​២០២៥​ ។ បាតុករ​ច្រើន​នាក់​ដែល​ត្រូវ​ប្រហារជីវិត​រយៈពេល​៥​ខែ​កន្លង​ទៅ​នេះ​នៅ​អ៉ី​រ៉​ង់ ជា​យុវជន​មាន​អាយុ​១៨ ​និង​១៩​ឆ្នាំ​ ។ មនុស្ស​ច្រើន​សិប​នាក់​ទៀត អាច​ត្រូវ​ប្រហារជីវិត​ក្នុង​ពេល​ឆាប់​ៗ​ ។

នៅ​អ៉ី​រ៉​ង់​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ទំនិញ​កាន់តែ​ឡើងថ្លៃ​ខ្ពស់​មក​ពី​សង្គ្រាម ទណ្ឌកម្ម​និង​ការ​បិទ​ខ្ទប់​សេដ្ឋកិច្ច​ពិសេស​ ដោយ​អា​មេ​រិ​ក ពលរដ្ឋ​អ៉ី​រ៉​ង់​ដែល​មាន​ទាំង​បុ​គ្ក​លិ​ក​សុខាភិបាល គ្រូបង្រៀន និយោជិត​និង​និស្សិត បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​។

នា​ថ្ងៃ​ទី​៩​ កញ្ញា​ សហជីព​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ថ្លែង​ក្នុង​លិខិត​ចំហ​មួយ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ប្រកាន់ពាក្យ​សន្យា​ខាង​សេដ្ឋកិច្ច ហើយ​មិន​បង្កើន​ប្រាក់បៀវត្ស​ដល់​សាស្ត្រាចារ្យ​ទេ នោះ​បណ្ដា​សាស្ត្រាចារ្យ​នឹង​មិន​មក​បង្រៀន​ឡើយ​នា​ឆ្នាំ​សិក្សា​ថ្មី​របស់​សាកល​ទ្យា​ល័យ​ ៕