ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វីលីពីន៖ ជន១៨នាក់ស្លា.ប់ និងរ.បួ.សក្នុងហេតុការណ៍បា.ញ់.ប្រហារមុនការបោះឆ្នោតមូលដ្ឋាន​

1 ខែ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ មនុស្ស​៣​នាក់​ បាន​ត្រូវ​ស្លាប់​ និង​១៥​នាក់​ទៀត ​រង​របួស​កាលពី​ថ្ងៃ​ទី​១៣​ កញ្ញា ដោយសារ​ការ​បាញ់ប្រហារ​មួយក្នុង​តំបន់​ស្វយ័ត​ BANGSAMORO ដែល​ប្រជាជន​ភាគច្រើន​ជា​សាសនិក​អ៊ិ​ស្លា​ម​ ។ ការ​បាញ់ប្រហារ​នេះ ​កើត​មាន​ខណៈ​ដែល​តំបន់​នោះ​ត្រូវ​បោះ​ឆ្នោត​មូលដ្ឋាន​ នា​ថ្ងៃ​ទី​១៤​ កញ្ញា ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​ក្រោយ​អំពើ​ហិង្សា​បំបែក​ខ្លួន​និយម​អស់​ពេល​ច្រើន​ទស​វត្ស​រ៍​មក ​។

ការ​បោះ​ឆ្នោត​នោះ​ គឺជា​លទ្ធផល​នៃ​ដំណើរការ​សន្តិភាព ដែល​ចាប់ផ្ដើម​ពី​ដំណាច់​ទស​វត្ស​ឆ្នាំ​១៩៩០​មក ហើយ​ឈាន​ទៅ​សម្រេច​​បានការ​បង្កើត​តំបន់​ស្វយ័ត​BANGSAMOR នា​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ​។ ប្រមុខ​ប៉ូលិស​ក្រុង​កូតា​បា​តូ​ទីប្រជុំជន​តំបន់​នោះ​អះអាង​ថា ការ​បាញ់ប្រហារ​នោះ កើត​មាន​មុន​ពាក់កណ្ដាល​យប់ ពេល​ដែល​បណ្ដា​សមាជិក​គណបក្ស​ដែល​ប្រជែង​គ្នា កើត​មានការ​ឈ្លោះ​គ្នា​ពី​រឿង​ទាមទារ​បោះ​ឆ្នោត​មុន ​។

ពី​ដំបូង​នោះ​ជា​កា​រឈ្លោះ​ទាស់ទែង​គ្នា​របស់​មនុស្ស​២​ក្រុម ​ដណ្ដើម​បោះ​ឆ្នោត​មុន​ នៅ​សាលារៀន​មួយ​ដែល​ប្រើ​ជា​ការិយាល័យ​បោះ​ឆ្នោត ក្នុង​ទីក្រុង​ជាទី​ប្រជុំជន​តំបន់​នោះ​។ ការ​ឈ្លោះ​គ្នា​នោះ​នាំ​ឲ្យ​មានការ​ផ្អើល​រត់​ជាន់​គ្នា និង​ក្លាយជា​ភាព​រញ៉េរញ៉ៃ​ហើយ​ទីបំផុត​ក៏​កើត​មានការ​ផ្ទុះអាវុធ ដែល​បាញ់​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​ ។

ប៉ូលិស​បន្ត​ថា ​បណ្ដា​មនុស្ស​ដែល​ទាក់ទិន​នឹង​ការ​បាញ់ប្រហារ​នេះ ជា​អ្នក​ប្រជែង​គ្នា​ក្នុង​អតីត​ក្រុម​ឧទ្ទាម​ហ្វ៊ី​លី​ពី​ន​ធំ​ជាងគេ​គឹ​ក្រុម​រណសិរ្ស​អ៊ិ​ស្លា​ម​រំដោះ​ម៉ូ​រ៉ូ ដែល​ប្រយុទ្ធ​អស់​ពេល​ច្រើន​សតវត្ស ដើម្បី​ដណ្ដើម​ស្វ័យភាព​តំបន់​នោះ​ ។ ឧទ្ទាម​កម្មនេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​១៥០.០០០​នាក់​ ៕