ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូទីន និង លោក ស៊ី ជីនពីង បំពេញទស្សនកិច្ចនៅឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុងបរិបទភូមិសាស្ត្រនយោបាយ​កំពុង​តានតឹង

2 ខែ មុន

ប្រទេស​ឥណ្ឌា ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន បាន​មក​ដល់​ប្រទេស​ឥណ្ឌា ​នា​ថ្ងៃ​ទី​១១​ កញ្ញា ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​​ក្រុម​ប្រទេស​ BRICS ដែល​ប្រព្រឹត្ត​ទៅ​នា​ចុង​ស​ប្ដា​ហ៍​នេះ ​ពេល​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​ កំពុង​ច្របូកច្របល់ ហើយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ​និង​នៅអ៉ី​រ៉​ង់ រក​ដំណោះស្រាយ​បញ្ចប់​មិនឃើញ​ ។


យន្តហោះ​ដែល​លោកពូ​ទី​ន​ ជិះ​បាន​ទៅ​ចុះ​នៅ​មូលដ្ឋាន​អាកាសចរណ៍​ប៉ា​ឡា​ម​ក្រុង​ញូ​វ​ដែ​ល្លី​ ។ លោកពូ​ទី​ន​ និង​សម​ភាគី​អ៉ី​រ៉​ង់​លោក​ម៉ាស​ស៊ូ​ត​ ប៉ា​ហ្សេ​ស្គី​យ៉ា​ន់ ត្រូវ​ជួប​ពិភាក្សា​គ្នា​នា​ថ្ងៃ​ទី​១១ ​កញ្ញា​ ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​។
ប្រធានាធិបតី​ចិន​លោក​ស៊ី​​ជី​ន​ពីង ​ក៏​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ ។ ទស្សនកិច្ច​របស់​មេដឹកនាំ​ចិន​រូប​នោះ​នៅ​ឥណ្ឌា គឹ​ជា​លើក​ទី​មួយ​ហើយ​ ចាប់តាំងពី​ឆ្នាំ​២០១៩​មក​ ។ ទស្សនកិច្ច​នេះ​ កំណត់​ពី​ដំណាក់កាល​ថ្មី​នៃ​ការ​ខិតចូល​ជិត​គ្នា​យឺត​ៗ​រវាង​ប្រទេស​ទាំង​២ ដែល​មាន​ទំនាស់​ដែនដី​តាម​ព្រំដែន​តាំងពី​យូរ​មក​ហើយ​ ។ ប្រធានាធិបតី​ចិន​ ក៏​ត្រូវ​ជួប​ពិភាក្សា​ទល់មុខ​គ្នា​ដែរ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំ​ពូ​ល​រយៈពេល​២​ថ្ងៃ​នោះ​ ។

ជម្លោះ​បើកចំហ​​ពី​ដំណាច់ខែ​កុម្ភៈ​មក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដោយសារ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និងអ៉ី​​ស្រា​អែ​ល​ប្រឆាំង​អ៉ី​រ៉​ង់ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នោះ​ដល់​តម្លៃ​ប្រេង​ និង​ឧស្ម័ន​ពិតជា​បញ្ហា​ស្នូល​ដែល​លើក​មក​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​នៅ​ក្រុង​ញូ​វ​ដែ​ល្លី​ ។ រុ​ស្ស៊ី ​និង​ចិន​បាន​ប្ដេជ្ញា​ចិត្ត​ប្រឆាំង​អនុត្តរភាព​និយម​អា​មេ​រិ​ក ដោយ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៉ី​រ៉​ង់ ​ទោះបី​មាន​ការ​គំរាមកំហែង​ដាក់​ទណ្ឌកម្ម​ផ្ទួន​ៗ​ពី​សំណាក់​លោក​ដូ​ណា​ល់​ត្រាំ​ក្ដី​ ៕