ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែលប្រើគ្រឿងផ្ទុះកម្ទេចបណ្តាញរូងក្រោមដីរបស់ក្រុមហេសប៊ុលឡាហ៍នៅភាគខាងត្បូងលីបង់ បង្កើតបាន​រញ្ជួយដីកម្លាំង​៤,១​រីស្ទ័រ

2 ខែ មុន

អ៉ី​ស្រា​អែ​ល​-​លី​បង់ ៖ អ៉ី​ស្រា​អែ​ល ​កាលពី​ថ្ងៃ​ទី​១០​ កញ្ញា​ បាន​ប្រើ​គ្រឿងផ្ទុះកម្ទេច​ទីតាំង​ក្រោម​ដី​នានា​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​ភាគ​ខាងត្បូង​លី​បង់ បណ្ដាល​ឲ្យ​មានការ​ញ័រ​រ​ញ្ជួយ​ដី​ខ្លាំង​គួរសម​មួយ​កំណត់​ឃើញ​ដោយ​បណ្ដា​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ការ​រ​ញ្ជួយ​ដី​ ។

នៅ​តំបន់​ភាគ​ខាងត្បូង​លី​បង់​នោះ គេ​ឮ​ស្នូរ​ផ្ទុះ​ខ្លាំង​នានា ហើយ​វី​ដេ​អូ​មួយ​ផ្សាយ​ដោយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៉ី​ស្រា​អែ​ល​លោក​អ៉ី​​ស្រា​អែ​ល​កាត គេ​ឃើញ​ដុំ​ភ្លើង​ដ៏​ធំ​ជះ​ទៅ​លើ​អាកាស​នា​ពេល​យប់​ក្រហម​ស្រាល​ ។ ការ​ផ្ទុះ​នោះ​ កើត​មាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​ពី​អាជ្ញាធរ​អ៉ី​​ស្រា​អែ​ល​អះអាង​ពី​ការ​ដណ្ដើម​ត្រួតត្រា​តំបន់​ភ្នំ​ALI TAHER ដោយ​អះអាង​ថា​ ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ស្និទ្ធ​អ៉ី​រ៉​ង់ បាន​ជីក​ក្នុង​តំបន់​នោះ​នូវ​ផ្លូវ​រូង​ក្រោម​ដី​ជា​ច្រើន ដែល​អាច​វាយប្រហារ​អ៉ី​​ស្រា​អែ​ល​ចេញពី​តំបន់​ភ្នំ​នោះ​។

កងទ័ព​អ៉ី​ស្រា​អែ​ល​ដែល​កាន់កាប់​ផ្នែក​មួយ​នៃ​ភាគ​ខាងត្បូង​លី​បង់ កន្លែង​ដែល​នាយក​រដ្ឋមន្ត្រី​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ចង់​បង្កើត​តំបន់​សន្តិសុខ​មួយ​ដើម្បី​រារាំង​រាល់​ការ​វាយប្រហារ​ប្រឆាំង​ភាគ​ខាងជើង​ប្រទេស​លោក​ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​នេ​តាន់​យ៉ា​ហ៊ូ​ និង​លោកអ៉ី​​ស្រា​អែ​ល​កាត​គូសបញ្ជាក់​ថា កងទ័ព​អ៉ី​​ស្រា​អែ​ល​ពេល​នេះ ​បាន​កម្ទេច​បណ្ដា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោម​ដី​របស់​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​តំបន់​សេ​មាន់​ALI TAHER ដែល​បែប​នេះ​ជា​ការ​បង្ហើយការ​បង្កើត​តំបន់​សន្តិសុខ​មួយ​នៅ​ភាគ​ខាងត្បូង​លី​បង់​ ។

ការ​ដាក់​រំសេវ​ផ្ទុះះ​ដ៏​ខ្លាំង​កម្ទេច​រូង​ក្រោម​ដី​ទាំងនេះ បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើរ​ដែល​តាម​វិទ្យាស្ថាន​ភូ​គុ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS ថា ការ​រ​ញ្ជ​យ​នោះ​មាន​កម្លាំង​ដល់​៤,១​រី​ស្ទ័​រ ដែល​កើត​មាន​នា​វេលា​ម៉ោង​២១​ និង​០៨​នាទី​ម៉ោង​​ក្នុងស្រុក នៅ​តំបន់​ណា​បាទី
​យេ​ស្ថិត​នៅ​តំបន់​សេ​មាន់​ALI TAHER​។ ការ​ញ័រ​រង្គើរ​នោះ​ស្មើនឹង​ការ​រ​ញ្ជ​យ​ដី​តូច​មួយ នាំ​ឲ្យ​មានការ​ជ្រួលច្របល់​ដល់​ប្រជាជន​នៅ​ភាគ​ខាងត្បូង​លី​បង់​ ។ ការ​ញ័រ​រ​ង្កើ​រ​មាន​រហូត​ដល់ទី​ក្រុង​សៃ​អ៉ី​ដា​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ពី​ក្រុង​បេ​រូត​។

ក្នុង​បណ្ដា​ទីតាំង​ក្រោម​ដី​នោះ​មាន​ទីបញ្ជាការដ្ឋាន​យោធា​របស់​ហេ​ស​ប៊ុល​ឡា​ហ៍ មាន​កន្លែង​ស្តុក​អាវុធ​និង​គ្រាប់រំសេវ​ហើយ​តំបន់​នោះ​មាន​សង្កាត់​ប្រជាជន​រស់នៅ​នានា ដែល​អាច​ឲ្យ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​គ្រប់គ្រង​បណ្ដា​ប្រតិបត្តិការ​ប្រយុទ្ធ​និង​ស្ថិត​នៅ​ក្រោម​ដី​បាន​យូរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​កងទ័ព​អ៉ី​ស្រា​អែ​ល ក្នុង​សេចក្ដី​ប្រកាស​មួយ​ ។

តាម​អ្នក​ទទួលខុសត្រូវ​យោធា​អ៉ី​​ស្រា​អែ​ល​ម្នាក់​ថា បណ្ដា​សមាជិក​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​បាន​ជីក​កសាង​ផ្លូវថ្នល់​ក្រោម​ដី​ដល់​ទៅ​៨​ដើម្បី​ធ្វើ​ចរាចរណ៍​ដោយ​មាន​សន្តិសុខ​ក្រោម​តំបន់​សេ​មាន់​នោះ ហើយ​ដ្រូ​ន​ផ្ទុក​គ្រឿងផ្ទុះ​ច្រើន​សិប​គ្រឿង​និង​គ្រាប់​មីន​ច្រើន​រយ​គ្រាប់ ត្រូវ​បាន​កងទ័ពអ៉ី​​ស្រា​អែ​ល​រឹបអូស​យក​បាន​ ៕