ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ថា​លោក​ត្រាំ​មិន​ចាំ​បាច់​ជាប់​គុក​ទេ​​នៅ​ក្នុង​រឿង​សូក​ប៉ា​ន់

13 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ លោក​ត្រាំ​ត្រូវ​តុលាការ​ទី​ក្រុង​ញូយ៉ក​សម្រេច​សេច​​ក្ដី​នៅ​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​ប្រាក់​​ទៅ​ឱ្យ​​តួ​វីឌីអូ​អាស​អាភាស​។ តុលាការ​សម្រេច​ថា​លោក​មិន​ចាំ​បាច់​អនុវត្ត​ទោ​សនៅ​ក្នុង​ពន្ធ​នា​គារ​ទេ​ ហើយ​អាច​ស្បថ​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​ដោយ​គ្មាន​បញ្ហា​។ លោក​ត្រាំ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​​តាម​ប្រព័ន្ធ​វីឌីអូ​ពី​គេ​ហដ្ឋាន​របស់​គាត់​នៅ​រដ្ឋ​ផ្លរីដា​។ នេះ​ជា​លើក​ទី​១​ដែល​អតីត​ប្រធានាធិបតី​អាមេរិក និង​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ម្នាក់​ត្រូវ​តុលាកា​រកាត់​ទោស​។ សំណុំ​រឿង​កាត់​ទោស​នៅ​តុលាការ​ទី​ក្រុង​ញូយ៉ក​នោះ​ប្រហែល​ជា​កើត​មាន​តែ​ម្ដង​គត់​សម្រាប់​លោក​ត្រាំ​នៅ​ក្នុង​ចំណោម​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ចំនួន​បួន​។ រឿង​បី​ទៀត​ប្រហែល​ជា​ត្រូវ​ទុក​ចោល​ហើយ​ ហើយ​ការ​កាត់​ក្ដី​នៅ​ថ្ងៃ​នេះ​ប្រហែល​មាន​តែ​ម្ដង​នេះ​គត់​។​…

ទី​ក្រុង​ញូយ៉ក៖ លោក​ត្រាំ​ត្រូវ​តុលាការ​ទី​ក្រុង​ញូយ៉ក​សម្រេច​សេច​​ក្ដី​នៅ​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​ប្រាក់​​ទៅ​ឱ្យ​​តួ​វីឌីអូ​អាស​អាភាស​។ តុលាការ​សម្រេច​ថា​លោក​មិន​ចាំ​បាច់​អនុវត្ត​ទោ​សនៅ​ក្នុង​ពន្ធ​នា​គារ​ទេ​ ហើយ​អាច​ស្បថ​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​ដោយ​គ្មាន​បញ្ហា​។ លោក​ត្រាំ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​​តាម​ប្រព័ន្ធ​វីឌីអូ​ពី​គេ​ហដ្ឋាន​របស់​គាត់​នៅ​រដ្ឋ​ផ្លរីដា​។

នេះ​ជា​លើក​ទី​១​ដែល​អតីត​ប្រធានាធិបតី​អាមេរិក និង​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ម្នាក់​ត្រូវ​តុលាកា​រកាត់​ទោស​។ សំណុំ​រឿង​កាត់​ទោស​នៅ​តុលាការ​ទី​ក្រុង​ញូយ៉ក​នោះ​ប្រហែល​ជា​កើត​មាន​តែ​ម្ដង​គត់​សម្រាប់​លោក​ត្រាំ​នៅ​ក្នុង​ចំណោម​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ចំនួន​បួន​។ រឿង​បី​ទៀត​ប្រហែល​ជា​ត្រូវ​ទុក​ចោល​ហើយ​ ហើយ​ការ​កាត់​ក្ដី​នៅ​ថ្ងៃ​នេះ​ប្រហែល​មាន​តែ​ម្ដង​នេះ​គត់​។​

នៅ​ក្នុង​ការ​ថ្លែង​រយៈ​ពេល​៦​នាទី​ទៅ​កាន់​តុលាការ​ លោក​ត្រាំ​បាន​រក្សា​ឥរិយាបថ​ស្ងប់​ស្ងាត់​ និង​និយាយ​មួយ​ៗ​។ លោកចាត់​ទុកថា​សំណុំ​រឿង​នេះ​គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ (របស់​លោក​បៃដិន) យក​តុលាការ​ធ្វើ​ជា​អាវុធ​សម្រាប់​ប្រឆាំង​នឹង​លោក ហើយ​នេះ​​ជា​ក្ដី​អាម៉ាស់​សម្រាប់​ទី​ក្រុង​ញូយ៉ក​។ លោក​​អះ​អាង​ថា​លោ​កជា​មនុស្ស​ស្អាត​ស្អំ និង​មិន​បាន​​ធ្វើ​​អ្វី​ខុស​ច្បាប់​ទេ​។​

​សំណុំ​រឿង​នេះ​ប្រៀប​បាន​នឹង​ការ​ប្រមាញ់​ធ្មប់​នៅ​ក្នុង​រឿង​នយោបាយ​ដូច្នោះ​ដែរ​។ ​ពួក​គេ​រៀប​ចំ​ឈុត​ឆាក​នេះ​ឡើង​ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ និង​​ដើម្បី​ឱ្យ​លោ​កចាញ់​ឆ្នោត​។ ប៉ុន្តែ​យុទ្ធ​សាស្ត្រ​នេះ​មិន​បាន​ជោគ​ជ័យ​ទេ​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​លោក​ត្រាំ​ថ្លែង​តាម​ខ្សែ​អាត់​វីឌីអូ​ផ្ញើ​ជូន​ទៅ​តុលាការ​។ ក្រោយ​សេចក្ដី​សម្រេច​របស់​តុលាការ​ លោក​ត្រាំ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ការ​បើក​សវនា​ការ​កាត់​ទោសរូប​​លោក​​នៅ​ថ្ងៃ​នេះ​​​ប្រៀប​បាន​នឹង​ឆាក​ល្ខោន​​ដែល​គួរ​ឱ្យ​ស្អប់​ខ្ពើម​។

​លោក​ត្រាំ​ថ្លែង​បន្ត​ទៀត​ថា​លោក​​ត្រៀម​​​ដាក់​ពាក្យ​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​សាលា​ដំបូង​។ ​​បើ​តាម​ស្ថាន​ទម្ងន់​ទោស​របស់​លោក​ត្រាំ ចៅ​ក្រម​អាច​នឹង​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​​រហូត​ដល់​៤​ឆ្នាំ​។ ប៉ុន្តែ​ចៅ​ក្រម​សម្រេច​ជ្រើស​រើស​វិធី​កាត់​ទោស​ផ្សេង​ពី​នេះ​។ ចៅ​ក្រម​សម្រេច​មិន​ដាក់​ពន្ធ​នា​គារ​លោក​ត្រាំ​ទេ ហើយ​អនុញ្ញាត​ឱ្យ​លោក​កាន់​តំណែង​នៅ​អាណត្តិ​ថ្មី​​។ ប៉ុន្តែ​លោក​មិន​អាច​គេច​ផុត​ពី​ការ​មាន​ទោស​ពៃរ៍​នោះ​ឡើយ ហើយ​ត្រូវ​តែ​កត់​ត្រា​ទុក​នៅ​ក្នុង​បញ្ជី​របស់​តុលាការ​។

សេចក្ដី​សម្រេច​របស់​តុលាការ​ដែល​ហៅ​ម៉្យាង​ទៀត​ថា​ការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ឥត​លក្ខ​ខណ្ឌ​នោះ​ជា​ករណី​ដ៏​កម្រ​។ ករណី​បែប​នេះ​ច្រើន​ឡើង​ចំពោះ​បទ​ល្មើស​កម្រិត​ស្រាល ឬ​អនីតិ​ជន​​​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​តួ​យ៉ាង​ដូច​ជា​លោក​ត្រាំ​ជា​ដើម​ជា​ករណី​ដែល​ពុំ​ធ្លាប់​មាន​​។ ចៅ​ក្រម​ថ្លែង​ថា​ខ្លួន​ត្រូ​វតែទទួល​ស្គាល់​ថា​លោក​ត្រាំក្រោយពេល​ស្បថ​ចូល​កាន់​តំណែង​នឹង​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​ក្នុង​មុខ​តំណែង​ដែល​មាន​អភ័យ​ឯក​សិទ្ធិ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ