ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ទឹកធ្លាក់​ចំបក់»នៅ​តែ​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​​មក​លេង​មិន​ចេះ​ដាច់​

23 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់​ជា​ទឹកជ្រោះ​ធម្មជាតិ​កើតឡើង​យូរអង្វែង​មក​ហើយ ដោយនៅ​ក្នុង​រដូវវស្សា​ទឹកធ្លាក់​ចំបក់​ជា​កន្លែង​មួយ ដែល​មាន​សម្រស់​ទេសភាព​ស្អាត​ប្លែក មាន​ទឹកធ្លាក់​ជា​ច្រើន​កន្លែង​។…

ខេត្តកំពង់ស្ពឺ​ ៖ លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់​ជា​ទឹកជ្រោះ​ធម្មជាតិ​កើតឡើង​យូរអង្វែង​មក​ហើយ ដោយនៅ​ក្នុង​រដូវវស្សា​ទឹកធ្លាក់​ចំបក់​ជា​កន្លែង​មួយ ដែល​មាន​សម្រស់​ទេសភាព​ស្អាត​ប្លែក មាន​ទឹកធ្លាក់​ជា​ច្រើន​កន្លែង​។

​ព្រៃប្ញស្សី​ដ៏​ក្រាស់ឃ្មឹក​ ក្លាយជា​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ជ្រកកោន និង​ឈប់​ពិសា​រ​អាហារ​ជួបជុំ​ក្រុម​គ្រួសារ និង​មាន​ខ្យល់​ត្រជាក់ សម្លេង​សត្វ​យំ ស្នូរ​ទឹកធ្លាក់​មក​ពីលើ​កំពូលភ្នំ​មក​បោក​ផ្ទប់​នឹង​ថ្មដា ហាក់ដូចជា​សណ្តំ​វិញ្ញាណ និង​ជា​តន្ត្រី កំដរ​ពេល​ដែល​អ្នកទេសចរ​ពិសា​រអាហារ​ជួបជុំ​គ្នា​។

នៅ​ទីនោះ​ ភ្ញៀវ​ក៏​អាច​ងួ​ត​ទឹកធ្លាក់​ដ៏​ត្រជាក់​បាន​រំសាយ​អស់​ទុក្ខ​កង្វល់​ ។ ជាង​នេះ​ ភ្ញៀវ​ទេសចរ​​ជាតិ​អន្តរជាតិ អាច​ដើរ​ទស្សនា​ផ្ទាំង​ដី​បាក់​ស្រុត និង​ហូរ​ច្រោះ​មើលទៅ​ដូច​ជា​ប្រាសាទ​ដែល​និមិត្ត​ឡើង​នៅ​កណ្តាល​ព្រៃ​ប្រឹក្សា​ដោយ​ព្រះ​អាទិទេព​ផង​ដែរ​។

ទឹកធ្លាក់​ចំបក់ ស្ថិត​នៅ​ក្នុងភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​តែ​មាន​ភ្ញៀវ​ទេស​ចរ​​ជាតិ អន្តរជាតិ ទៅ​លេង​មិន​ចេះ​ដាច់ ពិសេស​ អ្នក​និយម​បោះ​តង់​គេង​លំហែ​។ ទឹកធ្លាក់​ចំបក់ នៅ​ចំងាយ​ផ្លូវ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង​ងាក​ចេញ​ត្រឹមតែ​១០​គីឡូម៉ែត្រ ពី​ផ្លូវ​ឡើង​ទៅ​ឧទ្យាន​ជាតិ​គី​រី​រម្យ​។

លោក រស់ សុខ បាន​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់ និង​ផ្ទាំង​ដី​ស្រុត​ហូរ​ច្រោះ ដែល​ជា​លក្ខណៈ​ពិសេស​របស់​រមណីយដ្ឋាន​នេះ មិន​មានការ​កែ​ច្នៃ​អ្វី​ទាំងអស់ គឺជា​ការ​រៀបចំ​ដោយ​ធម្មជាតិ​។

សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​ចំបក់ ជា​សហគមន៍​មួយ​គំរូ សឹងតែ​ទូ​ទាំង​ប្រទេស ពី​មុន​កូ​វី​ដម​ក បាន​ទាក់ទាញ​ភ្ញៀវ​បាន​ច្រើន ជា​ពិសេស​ភ្ញៀវ​បរទេស ហើយ​កន្លែង​នេះ​ភ្ញៀវ​ចូល​ចិត្ត​មក​កម្សាន្ត​ដោយសារ​តែ​ភ្ញៀវ​ត្រូវ​ដើរ​កាត់​ភ្នំ​មើល ព្រៃ​ព្រឹក្សា ស្តាប់​សត្វ​យំ ស្តាប់​សម្លេង​ទឹកធ្លាក់​ពី​ចម្ងាយ​លើ​ប្រវែង​ផ្លូវ​ជាង​មួយ​គីឡូ​ទើប​អាច​ទៅ​ដល់​ទឹកធ្លាក់​ចំបក់​ ។

អ្នក​ដែល​ទៅ​ដល់​ទឹកធ្លាក់​ចំបក់​ភាគច្រើន​បង្ហាញ​អារម្មណ៍​ស្រស់ស្រាយ មិន​ចង់​វិល​ត្រឡប់ ដោយ​ពួក​គេ​ហាក់​កំពុង​ស្ថិត​នៅ​ទី​ស្ថានសួគ៌​ក្រោម​មេឃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ