ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​កើតរឿងរ​.​ន្ធ​.​ត់​នេះ ក្មេង​ប្រុស​ប្រាប់​ម្តាយ​ថា «​គេ​មក​យក​ខ្ញុំ​ទៅ​នៅ​ជាមួយ​ហើយ​»

12 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​ក្មេង​ប្រុស​ម្នាក់​ជិះ​កង់​មក​ចុះ​លេង​ទឹក​ក្នុង​រណ្តៅ​ដី បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល ។ ករណី​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមករា…


ខេត្តស្វាយរៀង ៖ មាន​ករណី​ក្មេង​ប្រុស​ម្នាក់​ជិះ​កង់​មក​ចុះ​លេង​ទឹក​ក្នុង​រណ្តៅ​ដី បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល ។ ករណី​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​រណ្តៅ​ដី តាម​បណ្តោយ​ទំនប់​ទឹក​បឹង​ខ្វាង ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ឈ្មោះ​អ៊ុ​ល ស៊ី​វីត ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជា​សិស្ស​មានទីលំនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បណ្តា​អោយ​លង់ទឹក​ស្លាប់​នៅ​ក្នុង​ប្រឡាយ​រណ្តៅ​ដី នៃ​ទំនប់​បឹង​ខ្វាង ។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​នោះ ក៏​ស្រែក​ឆោឡោ​ហៅ​ឲ្យ​គេ​ជួយ ខណៈនោះ​មាន​បុរស​០២​នាក់ ជិះ​ម៉ូតូ​មក​ដល់​ក៏​ចុះ​រាវរក​ក្មេង​រង​គ្រោះ ទាំង​ខ្លួន​ស្រវឹងស្រា​ស្រឿង​ៗ​ផង ហើយ​ការ​រាវរក​នោះ​អស់​រយៈពេល​២​ម៉ោង​កន្លះ ទើបបាន​រក​ឃើញ គឺ​រក​ឃើញ​នៅ​វេ​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​។

សមត្ថកិច្ច​បន្ត​ថា មូលហេតុ​ជន​រង​គ្រោះ​ចុះ​លេង​ទឹក​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។ បើ​តាម​ម្តាយ​កុមា​រា​រង​គ្រោះ​បាន​ស្រែកយំ​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​ថ្ងៃ​កើតហេតុ កូនប្រុស​គាត់ និយាយ​ប្លែក​ៗ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​ចេះ​តែ​និយាយ​ថា ម៉ែ​មាន​គេ​មក​យក​ខ្ញុំ​ឲ្យ​ទៅ​នៅ​ជាមួយ​គេ ខ្ញុំ​នឹង​ទៅ​នៅ​ជាមួយ​គេ​ហើយ ។​ហើយ​នៅ​ព្រឹក​មុន​ពេល​កើតហេតុ បាន​និយាយ​ទៀត​ថា ម៉ែ​គេ​មក​យក​ខ្ញុំ​ទៅ​នៅ​ជាមួយ​គេ​ហើយ​។

ស្ត្រី​ជា​ម្តាយ​មិន​តប​ទេ ដោយ​គ្រាន់តែ​នឹក​ក្នុង​ចិត្ត​ថា ចុះ​អា​កូន​នេះ វា​និយាយ​អី​ប្លែក​ៗ ក៏​មិន​នឹក​ស្មានថា ជា​រឿង​កូន​និយាយ​ឲ្យ​ហេតុ​សោះ ។ ក្រោយមក កុមា​រា​រង​គ្រោះ​ក៏​ជិះ​កង់​ចេញពីផ្ទះ​បាត់ មិន​គួរ​ជិះ​កង់​ពី​ភូមិ​ដើម​ពោធិ មក​ចុះ​លេង​ទឹក​ដល់​ទំនប់​បឹង​ខ្វាង​ភូមិ​ស្វាយ​តា​យាន ទាំង​ខ្លួន​មិន​ចេះ​ហែល​ទឹក​ផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​ជិះ​កង់​មក​ជាមួយ​កុមា​រា​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​បបួល​គេ​ជិះ​កង់​ដើរ​លេង​តាម​ភ្លឺ​ទំនប់​បឹង​ខ្វាង​នេះ ស្រាប់តែ​ជិះ​បាន​បន្តិច ក៏​ឃើញ​ទឹក​ប្រឡាយ ដែល​គេ​ជីក​យក​អាច​ម៌​ដី​លើក​ទំនប់​ធ្វើ​ផ្លូន​ថ្នល់​ថ្លា កុមា​រា​រង​គ្រោះ​ឈប់​កង់​ហើយ​បបួល​ខ្លួន​ចុះងូ​ច​ទឹក​និង​ហែល​ទឹក​លេង តែ​ខ្លួន​បាន​ប្រកែក​ថា អញ​អត់​ចេះ​ហែល​ទឹក​ទេ អញ​មិន​ហ៊ាន​ចុះ​ងូ​ច​ទឹក​ទេ​ខ្លាច​លង់ទឹក​ជ្រៅ​ណាស់ ។

ខណៈនោះ កុមា​រា​រង​គ្រោះ​ក៏​ទុក​កង់​ហើយ​ដើរ​ចុះ​ទៅ​ក្នុង​ប្រឡាយ រណ្តៅ​ដី​នោះ​លិច​បាត់​តែ​ម្តង មិនឃើញ​ងើប​មក​វិញ ក៏​ស្រែកហៅ​អ្នកស្រុក​នៅ​ជិត​នោះ​ឲ្យ​ជួយ​តែ​ម្តង ។ ដោយ​រណ្តៅ​ដី​ជ្រៅ ហើយ​អ្នក​មក​ជួយ​ចុះ​រាវ មិនសូវ​ចេះ​មុ​ច​ទឹក​ទៀត ទំ​រាំ​រាវរក​ឃើញ​គឺ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ ។ ចាស់ទុំ​និយាយ​ថា ខ្មោច​នាំ​កូន​និយាយ​ប្រាប់​ហេតុ​ហើយ ម្តាយ​មិនដឹង​ធ្វេសប្រហែស មិន​បាន​នាំ​កូន​ទៅ​ឲ្យ​ព្រះសង្ឃ​បណ្តោះ​គ្រោះ ទើប​ជួប​គ្រោះ​បែប​នេះ​។

បន្ទាប់​មក សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ លទ្ធផល​គឺ​ក្មេង​រង​គ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ហើយ​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ