ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ​ ចាប់ខ្លួន​មេខ្លោង​កា.ប់រានយក​​ដី​ព្រៃ​ចំនួន១០​នាក់​​

2 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ មេខ្លោង​កាប់រាន​ដី​ព្រៃ​ និង​បោក​បញ្ឆោត​គៀងគរ​ប្រជាពលរដ្ឋ​ធ្លាក់​ចូល​ក្នុង​បទល្មើស​ចំនួន​១០​នាក់ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​ ដើម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ​និង​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ​និង​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​កំពុង​តាម​ចាប់ខ្លួន​បន្ថែម​ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ពាក់ព័ន្ធ​ករណី​កាប់​រៀន​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ក្រោយ​មាន​សកម្មភាព​កាប់​រាន​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ការពារ​និង​អភិ​រក្ស​រាប់​ពាន់​ហិច​តា​ ។…

ខេត្តស្ទឹងត្រែង ​៖​ មេខ្លោង​កាប់រាន​ដី​ព្រៃ​ និង​បោក​បញ្ឆោត​គៀងគរ​ប្រជាពលរដ្ឋ​ធ្លាក់​ចូល​ក្នុង​បទល្មើស​ចំនួន​១០​នាក់ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​ ដើម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ​និង​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ​និង​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​កំពុង​តាម​ចាប់ខ្លួន​បន្ថែម​ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ពាក់ព័ន្ធ​ករណី​កាប់​រៀន​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ក្រោយ​មាន​សកម្មភាព​កាប់​រាន​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ការពារ​និង​អភិ​រក្ស​រាប់​ពាន់​ហិច​តា​ ។ ​ក្រុមការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ប៉ាន់ ខែ​ម ប៊ុ​ន​ថន នាយក​រង​ខុទ្ទកាល័យ និង​ជា​ប្រធាន​ទី​២ នៃ​ក្រុម​អន្តរាគមន៍​ពិសេស របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទប់ស្កាត់​ការ​កាប់​រៀន​ដី​ព្រៃ​និង​ដកហូត​មក​វិញ​បាន​ដោយ​ជោគជ័យ​និង​សេសសល់​មួយ​ចំនួន​តូច​ទៀត​កំពុង​បន្ត​អនុវត្ត​តាម​គោល​ការណ៍​។

ទាក់ទិន​ករណី​ខាងលើ​ ក្រុមការងារ​បាន​កំណត់​មុខសញ្ញា​និង​ចាប់ខ្លួន​មេខ្លោង​កាប់​រៀន​ដី​ព្រៃ​បាន​ចំនួន​១០​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ពន្ធនាគារ ដោយ​គ្មាន​ការ​លើកលែង​។ មេខ្លោង​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​ហើយ​បោក​បញ្ឆោត​គៀងគរ​ប្រជាពលរដ្ឋ រាប់​១០០​គ្រួសារ​ដែល​មិន​យល់​ពី​ផ្លូវច្បាប់ លក់​ក្នុង​តម្លៃ​ថោក​ដោយ​ពួក​គេ​អះអាង​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា​ ដី​ទាំងនោះ ​មាន​ឯកសារ​មិន​ពាក់ព័ន្ធ​ល្មើសច្បាប់​នោះ​ទេ​។​ទីតាំង​ចំណុច​ដែល​ក្តៅ​គគុក​ស្ថិត​ក្នុង​តំបន់​ការពារ​និង​អភិរក្ស​មាន​ដូច​ជា​អូរ​វល្លិ ប្រាំ​ដំឡឹង ស្ថិត​ក្នុងស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​និង​ក្រឡា​ពស់​ស្ថិត​ក្នុងស្រុក​សេ​សាន​។

ក្រោយ​ការ​ចាប់​មេខ្លោង​ជា​បន្ត បន្ទាប់​និង​កសាង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​និង​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រួច​មក​ក្រុមការងារ​រួម​ទាំង​ថ្នាក់​ខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​បាន​សម្រប សម្រួល​និង​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​មេខ្យល់​ទាំងនោះ​ឲ្យ​យល់​ពី​ផ្លូវច្បាប់ ប្រជាពលរដ្ឋ​ក៏​បាន​សម្រេចចិត្ត​រុះរើ​និង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​នោះ​ឡើយ​។

ចំណែក​ផ្ទៃដី​ដែល​បាន​ដកហូត​មកវិញ​នោះ ​គឺ​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជា​អ្នកគ្រប់គ្រង​វិញ​។​ហើយ​ករណី​បង្ក្រាប​នេះ​ផង​ដែរ​ក្រុមការងារ​ថ្នាក់​ជាតិ​រួម​ទាំង​ថ្នាក់​ខេត្ត​មូលដ្ឋាន​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នៅ​តែ​បន្ត​បង្ក្រាប​ដោយ​គ្មាន​ការ​លើកលែង​និង​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​បើសិនជា​មានការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​បន្ត​ទៀត​។

ឯកឧត្តម​បណ្ឌិត ប៉ាន់ ខែ​ម ប៊ុ​ន​ថន នាយករង​ខុទ្ទកាល័យ និង​ជា​ប្រធាន​ទី​២ក្រុមការងារពិសេសលើកិច្ច​ការអន្តរាគមន៍ទី២​របស់​សម្តេច​មហា​បវរ​ធិ​បតី បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​សូម​មេត្តា​ឈប់​ជឿ​លើ​ការ​ឃោសនា​របស់​មេខ្លោង​ឬ​មេខ្យល់​ដែល​បំផុសបំផុល​នាំ​ឱ្យ​មាន​បទល្មើស​ដោយ​មិនដឹង​ខ្លួន​៕

អត្ថបទសរសេរ ដោយ