ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំ​ថៃ​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ការស្លា.ប់​សកម្ម​ជន​ម្នាក់​ក្នុង​ពន្ធ​នា​គារ​

2 ខែ មុន

ទី​ក្រុង​បាងកក៖ ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​​សេដ្ឋា​ ថាក់​វិស៊ីន​ចេញ​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ស៊ើប​អង្កេត​សំណុំ​រៀង​ស្លាប់​សកម្ម​ជន​នយោបាយ​ម្នាក់​ដែលជាប់​ចោទ​ពី​​បទប្រមាថ​ព្រះ​មហា​ក្សត្រ ហើយក្រោយ​មក​បាន​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​ខ្លួន​ឯង​​រហូត​ដល់​ស្លាប់​​​កាល​ពី​ម្សិល​មិញ​។ នារី​សកម្ម​ជន​រូប​នេះ​ឈ្មោះ​នេត្រ​ធី​ផន​ (Netiporn) វ័យ​២៨​ឆ្នាំ​​ត្រូវ​បាន​អាជ្ញាធរ​​ចាប់​​​ឃុំ​ខ្លួន​​តាំង​ពី​ខែ​មករា ឆ្នាំ​២០២៤​​​។ ជន​ជាប់​ចោទ​បាន​ស្នើ​​សុំ​នៅ​​ក្រៅឃុំ​​​។…

ទី​ក្រុង​បាងកក៖ ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​​សេដ្ឋា​ ថាក់​វិស៊ីន​ចេញ​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ស៊ើប​អង្កេត​សំណុំ​រៀង​ស្លាប់​សកម្ម​ជន​នយោបាយ​ម្នាក់​ដែលជាប់​ចោទ​ពី​​បទប្រមាថ​ព្រះ​មហា​ក្សត្រ ហើយក្រោយ​មក​បាន​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​ខ្លួន​ឯង​​រហូត​ដល់​ស្លាប់​​​កាល​ពី​ម្សិល​មិញ​។ នារី​សកម្ម​ជន​រូប​នេះ​ឈ្មោះ​នេត្រ​ធី​ផន​ (Netiporn) វ័យ​២៨​ឆ្នាំ​​ត្រូវ​បាន​អាជ្ញាធរ​​ចាប់​​​ឃុំ​ខ្លួន​​តាំង​ពី​ខែ​មករា ឆ្នាំ​២០២៤​​​។ ជន​ជាប់​ចោទ​បាន​ស្នើ​​សុំ​នៅ​​ក្រៅឃុំ​​​។ ​​​ប៉ុន្តែ​តុលាការ​​យល់​ឃើញ​ថា​លក្ខ​ខណ្ឌ​របស់​គាត់​មិន​គ្រប់​គ្រាន់​​​។

សមត្ថ​កិច្ច​ក៏​​​ឃុំ​ខ្លួន​​ជន​ជាប់​ចោទ​រូប​នេះ​ជា​បន្ត​ទៀត​។ តាម​ពិត ​ការ​បង្អត់​អាហារ​នេះ​ធ្វើ​ឡើង​តាំង​ពី​មុន​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ម៉្លេះ​។ ប៉ុន្តែ​ដោយ​សារ​តុលាការ​បដិសេធ​ការ​ស្នើ​សុំ​, គាត់​ក៏​​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​ជា​បន្ត​ទៀត។ កាល​ពី​យប់​មិញ​ មនុស្ស​រាប់​រយ​នាក់​បាន​ចូល​រួម​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​សកម្ម​ជន​ដែល​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៃ​នាយក​ដ្ឋាន​ពន្ធ​នា​គារ​ដោយ​គាំង​បេះ​ដូង​។

លោក​សេដ្ឋា​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​នរណា​ក៏​ដោយ​ឱ្យ​តែ​ស្លាប់​យើង​សោក​ស្ដាយ​។ លោក​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​ផ្ញើ​សារ​រំលែក​ទុក​ជូន​ចំពោះ​ក្រុម​គ្រួសារ​សកម្ម​ជន​ឈ្មោះ​នេត្រ​ធី​ផន​​ផង​ដែរ​។ លោក​ថ្លែង​បន្ត​ទៀ​ត​ថា​លោក​បាន​ណែ​នាំ​ឱ្យ​ក្រសួង​យុត្តិ​ធម៌​ស៊ើប​អង្កេត​ឱ្យ​បាន​លម្អិត​ទៅ​លើ​សំណុំ​រឿង​ស្លាប់​សកម្ម​ជន​រូប​នេះ​។

​​​​មុន​ពេល​ស្លាប់​, សកម្ម​ជន​ឈ្មោះ​នេត្រ​ធីផន​​ត្រូវ​ក្រុម​គ្រូ​ពេទ្យ​​​បញ្ចុះ​បញ្ចូល​ឱ្យ​លេប​ថ្នាំ​ ឬ​អាហារ​បំប៉ន​មាន​ជាតិ​វីតាមីន​ដើម្បី​ប៉ូវ​កម្លាំង​ និង​ស្ដារ​កាយ​ពល​ឡើង​វិញ​។ ប៉ុន្តែ​នារី​រូប​នេះ​ញ៉ាំ​តែ​អាហារ​ទន់​ៗ​ជា​ប្រភេទ​អាហារ​ទឹក​ត្រឹម​តែ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ ហើយ​មិន​ព្រម​លេប​ថ្នាំ​វីតាមីន​​​ទេ​។ ថ្នាំ​មាន​សារ​ធាតុ​រ៉ែ​ខនិច​ក៏​មិន​ព្រម​ញ៉ាំ​ដែរ​។ មែន​ទែន​ទៅ, ​កាល​នោះ​បើ​នារី​រូប​នេះ​អនុវត្ត​តាម​ការ​បញ្ចុះ​បញ្ចូល​​​ប្រហែល​ជា​មិន​ទាន់​ហួស​ពេល​ទេ​ព្រោះ​ស្ថាន​ភាព​រាង​កាយ​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​ចុះ​ទ្រុឌ​ទ្រោម​ខ្លាំង​​ដល់​ថ្នាក់​កែ​លែង​ឡើង​។

នាយក​ដ្ឋាន​ពន្ធ​នា​គារ​ចេញ​សេចក្ដី​ប្រកាស​​១​​នៅ​រសៀល​ថ្ងៃ​ពុធ​ដើម្បី​បញ្ជាក់​ថា​ពួក​គេ​កំពុង​រង់​ចាំ​គ្រូ​ពេទ្យ​​ធ្វើ​កោ​សល្យ​វិច័យ​​ចេញ​លទ្ធ​ផល​ជា​ផ្លូវ​ការសិន​ដើម្បី​កំណត់​ថា​តើ​ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​។ ​​នាយក​មន្ទីរ​ពេទ្យ​ប្រចាំ​ពន្ធ​នា​គារ​នោះប្រាប់​ថា​មុន​ពេល​មាន​បញ្ហា​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់​នេះ ស្ថាន​ភាព​របស់​ជន​រង​គ្រោះ​ហាក់​ដូច​ជា​ធម្ម​តា​។

​ចាប់​តាំង​ពី​មាន​ចលនា​បាតុកម្ម​យុវ​ជន​កាល​ពី​ឆ្នាំ​២០២០​​ គេ​អាច​ចាត់​ទុក​ថា​សកម្ម​ជន​ឈ្មោះ​នេត្រ​ធីផន​ជា​មនុស្ស​ដំបូង​គេ​ដែល​ស្លាប់​នៅ​ពេល​ជាប់​ឃុំ​។ ​ចលនា​នេះ​ទាម​ទារ​ឱ្យ​មាន​កំណែ​ទម្រង់​របប​រាជា​និយម​។ សកម្ម​ជន​រូប​នេះ​ស្ថិត​នៅក្នុង​ចំណោម​មនុស្ស​២៧២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​​ប្រកាន់​​​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​​ចាប់​តាំង​ពី​ឆ្នាំ​២០២០​​។

ប្រទេស​ថៃ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​តែង​ពាក់​ព័ន្ធ​នឹង​ការ​ការ​ពារ​ព្រះ​មហាក្សត្រ​ និង​ស្ថាប័ន​ព្រះ​បរម​រាជ​វាំង​។ អ្នក​ដែល​ល្មើស​នឹង​ច្បាប់​នេះ​អាច​នឹង​ជាប់​ពន្ធ​នា​គារ​អតិ​បរមា​១៥​ឆ្នាំ​។ នៅ​ក្នុង​ករណី​ខ្លះ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធ​នា​គារ​​៥០​ឆ្នាំ​​។ ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០២៤ ​​សកម្ម​ជន​ជាប់​ឃុំ​២៧​នាក់​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​។ ក្នុង​នោះ ១៧​នាក់​ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ ប៉ុន្តែ​តុលាការ​បាន​បដិ សេធ​​ជា​ហូរ​ហែ​​។ នារី​ឈ្មោះ​​នេត្រ​ធីផន​​បង្អត់​អាហារ​ខ្លួន​ឯង​រយៈ​ពេល​៦៥​ថ្ងៃ​​មុន​ពេល​ផុត​ដង្ហើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ