ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការនិង​កម្លាំងប្រដាប់អាវុធរក​ឃើញ​​សារធាតុ​៧៦​នាក់​ត្រូវ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​តាម​រយៈ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​កន្លង​មកនេះ ​មាន​មន្ត្រីមន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធចំនួន​៧៦​នាក់ ​ត្រូវ​បាន​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​។ យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ​៖ ​តាម​រយៈ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​កន្លង​មកនេះ ​មាន​មន្ត្រីមន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធចំនួន​៧៦​នាក់ ​ត្រូវ​បាន​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​។

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អនុវត្ត​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​គិត​មក​ត្រឹម​ថ្ងៃ​២៩ ខែមេសា មាន​ចំនួន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​តាម​ទឹកមូត្រ​មាន​ចំនួន ៥៦ ៤៤៥ នាក់ ក្នុង​នោះ ​វិជ្ជមាន​ចំនួន៧៦នាក់ នឹង​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខណ្ឌ​។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា​«​បន្ទាប់​ពី​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ស្តី​អំពី​ការ​អនុវត្ត​បទបញ្ជា​លេខ ០១ បប កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្តី​អំពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​, អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ចាត់តាំង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជា​លទ្ធផល​ ដោយ​គិត​មក​ត្រឹម​ថ្ងៃ​២៩ ខែមេសា ឆ្នាំ​២០២៤ នេះ ចំនួន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​តាម​ទឹកមូត្រ​មាន​ចំនួន ៥៦ ៤៤៥ នាក់ ក្នុង​នោះ​វិជ្ជមាន​ចំនួន ៧៦ នាក់ នឹង​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​” ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​បន្ត​អនុវត្ត​បទបញ្ជា ០១​បប ប្រកបដោយ​ប្រសិទ្ធិ​ភាព ដូច​ខាងក្រោម​៖

១-កៀ​គរ​ជំនួយ ដើម្បី​ទទួល​បាន​ឧបករណ៍​ធ្វើតេស្ត​បន្ថែម​។
២-​សហការ​ជាមួយ​ក្រសួងសុខាភិបាល បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​មួយ​ឡើង សម្រាប់​ធ្វើតេស្ត​បញ្ជាក់​ឡើង​វិញ ក្នុង​ករណី​មានការ​តវ៉ា​ពី​មន្ត្រី​អំពី​លទ្ធផល​តេស្ត​។

៣-បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​បង្គោល របស់​អង្គភាព​នានា ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ដើម្បី​ឱ្យ​អង្គភាព​ពួក​គាត់ អាច​ចេះ​ធ្វើតេស្ត​តាម​ទឹកមូត្រ​ដោយ​ខ្លួនឯង​។

៤-​ណែនាំ​ដល់​សាមី​ក្រសួង​-​ស្ថាប័ន ដែល​បាន​បណ្តេញ​មន្ត្រី​វិជ្ជមាន​សារធាតុ​ញៀន​ចេញ ឱ្យ​បញ្ជូន​ពួក​គាត់​ទៅ​ទទួល​ការ​ព្យាបាល និង​ស្តារ​នីតិសម្បទា​។

សម្តេច​ធិ​បតី​ក៏​សូម​អរគុណ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ ដែល​អនុវត្ត​បទបញ្ជា​លេខ ០១​បប របស់​សម្តេច​ប្រកបដោយ​ប្រសិទ្ធិ​ភាព ស័​ក្ត​សិទ្ធិ​ភាព និង​និរន្ត​ភាព​៕​​

អត្ថបទសរសេរ ដោយ