ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលអន្តោប្រវេសន៍ថា៖ មូលហេតុ​ពលរដ្ឋ​កក​​​ស្ទះ ​ព្រោះការ​​​កើនឡើង​ប័ណ្ណ​ព្រំដែន​​

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា ​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​កក​ស្ទះ ​ព្រោះ​កំណើន​ប័ណ្ណ​ព្រំដែន​កើនឡើង​ខ្លាំង​ និង​សម្រុក​ចេញ​ ។ ​សម្រាប់​​ប្រព័ន្ធ​ស្កែ​ន​​QR CODEនៅ​​ពេល​នេះ​ គឺធម្មតា​វិញ​ហើយ​​ត្រឹម​ថ្ងៃ​ទី​១៧…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា ​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​កក​ស្ទះ ​ព្រោះ​កំណើន​ប័ណ្ណ​ព្រំដែន​កើនឡើង​ខ្លាំង​ និង​សម្រុក​ចេញ​ ។ ​សម្រាប់​​ប្រព័ន្ធ​ស្កែ​ន​​QR CODEនៅ​​ពេល​នេះ​ គឺធម្មតា​វិញ​ហើយ​​ត្រឹម​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៣​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ សូមរំលឹកថា៖ ការ​​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​តម្រូវ​ឱ្យ​ស្កេន​QR CODE​ធ្វើឱ្យ​កក​ស្ទះទៅវិញ​

លោក ជួន សារី មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​និង​ចូល​មានការ​កក​ស្ទះ ​ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​សម្របសម្រួល​រហូត​​​ធម្ម​តាម​វិញ​ ​។

លោក​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​កក​ស្ទះ ​គឺ​នៅ​ពេល​ព្រឹក​ស្ទើររាល់ថ្ងៃ​ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​សម្រុក​ចេញ​ ទើប​បង្ក​កក​ស្ទះ​រយៈពេល​២០​នាទី ហើយ​កំ​ណើ​​នប្រជាពលរដ្ឋ​ធ្វើ​ប័ណ្ណ​ព្រំ​ដែន​កម្ពុជា​-ថៃ​មានការ​កើនឡើង​ខ្លាំង និង​ប័ណ្ណ​ព្រំដែន​ខ្លះ ​QR CODE​ មានការ​ដាច់​រលាត់ និង​ដិតដាម​ទើប​ពិ​កបាក​ស្កេ​ន​បាន​ស្គាល់ ។ ហើយ​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រ៉ូ​ក្លឿ​ចាស់​ ត្រូវ​ភាគី​ថៃ​បញ្ឈប់​អោយ​ស្នាក់​នៅ​ទើប​ចេញ​ព្រឹក​ចូល​ល្ងាច​ច្រើន ​ហើយ​កន្លង​ដែល​មានការ​កក​ស្ទះជិត​៣​ម៉ោង​​គឺ​បណ្តាល​មក​ពី​ស្កែ​ន​QR CODE​ ប្រព័ន្ធ​អ៊ិ​ន​ធើរ​ណែ​ត​មានការ​រអាក់រអួល​ទើប​មានការ​យឺតយ៉ាវ​។

លោក ជួន សារី បាន​បញ្ជាក់​ថា​ ​រហូត​ដល់​ពេល​នេះ​ ការ​កក​ស្ទះ​ប្រជាពលរដ្ឋ​ដែល​ចេញ-​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ដំណើរ​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​នៅ​ពេល​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​សម្រប​ច្រួល​ទើប​គ្មាន​ការ​កក​ស្ទៈ​សង្ឃឹមថា​ប្រជាពលរដ្ឋ​ដែល​ចេញ-ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​យោគ​ក​យល់ ។​

អត្ថបទសរសេរ ដោយ