ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេនតូចធី មករា ហៅគុណមាឃ ចូលសាងព្រះ​ភ្នួស​ក្នុងព្រះជន្ម៨ព្រះវស្សា ក្នុងគោលបំណងរៀនសូត្រព្រះធម៌

2 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ខ្សែជីវិតនេនតូច ធី មករា ហៅគុណមាឃ មានព្រះជន្ម៨ព្រះវស្សា បានលាញោម

ខេត្តស្វាយរៀង ៖ ខ្សែជីវិតនេនតូច ធី មករា ហៅគុណមាឃ មានព្រះជន្ម៨ព្រះវស្សា បានលាញោមប្រុសញោមស្រី ចូលសាងព្រះភ្នួសដើម្បីរៀនសូត្រព្រះធម៌វិន័យព្រះពុទ្ធសាសនា។

នេនតូច បានកើតនៅក្នុងគ្រួសារក្រីក្រមួយ មានទីលំនៅជិតព្រំដែន វៀតណាមស្ថិតក្នុងភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ នេនតូចកាលនៅជាគ្រហស័តែងតែ ទៅដើរលេងនៅក្នុងវត្ត តានូ ឃើញព្រះសង្ឃគង់នៅក្នុងវត្តសូត្រធម៌ ក៏ចូលទៅស្តាប់ ជារៀងរាល់ថ្ងៃ ក៏កើតចិត្តចង់រៀនព្រះធម៌ ចង់បួសជាព្រះសង្ឃ រហូតដល់ខែកញ្ញាឆ្នាំ២០២៣ ក៏សុំញោមប្រុសញោមស្រី មកសាងព្រះភ្នួស កាលនោះញោមប្រុសញោមស្រីមិនជំទាស់ទេ បានយល់ព្រមឱ្យកូនចេញទៅបួស ហើយបាននាំកូន ធី មករា ទៅសុំព្រះគ្រូចៅអធិការវត្តតានូ ដើម្បីរៀនសូត្រព្រះធម៌ ព្រះគ្រូចៅអធិការវត្តតានូ ក៏បានឱ្យធី. មករា នៅវត្តនិងរៀនសូត្រព្រះធម៌រហូតដល់ខែធ្នូឆ្នាំ២០២៣ ក៏បានបបួសជាសង្ឃ ដូចបំណង។នេនតូច បួសរៀននៅវត្តតានូ បាន៥ខែ ក៏បានស្តាប់វិទ្យុផ្សាយព្រះធម៌ វត្តសន្តិភាព ផ្សាយថា នៅវត្តសន្តិភាព ហៅវត្តខ្លាហើរ ក្រុងស្វាយរៀង បើកទទួលសមណៈសិស្សចូលរៀននៅថ្ងៃទី១ខែឧសភាឆ្នាំ២០២៤ខាងមុខនេះនេនតូចក៏ថ្វាយបង្គំសុំព្រះគ្រូចៅអធិការវត្តតានូ មករៀនព្រះធម៌នៅវត្តសន្តិភាព ហៅវត្តខ្លាហើរ ព្រះគ្រូចៅអធិការឃើញនេនតូចចង់រៀនសូត្រដូច្នេះនៅថ្ងៃ២២មេសា២០២៤ ក៏បញ្ជូននេនតូចមក សុំព្រះគ្រូចៅអធិការវត្តសន្តិភាព គង់នៅរៀនសូត្រ ព្រះធម៌ ។លោកគ្រូចៅអធិការវត្តសន្តិភាពក៏បានទទួលឱ្យគង់នៅដោយអនុគ្រោះ។

សូមជម្រាបផងដែរវត្តសន្តិភាពហៅវត្តខ្លាហើរ បានកសាងឡើងនៅឆ្នាំ១៩៧៣ ក្នុងសមយ័សង្គ្រាម ព្រះសង្ឃបាននិមន្តចេញពីវត្តនានាក្នុងខេត្តស្វាយរៀងមកគង់នៅទួលខ្លាហើរ ហើយបានបង្កើតវត្តនេះឡើងហៅវត្តខ្លាហើរដោយព្រះគ្រូចៅអធិការព្រះនាម នាងផាន់ (ហើយបានសុគត់នៅក្នុងរបបប៉ុលពត)។ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ វត្តខ្លាហើរ មិនទាន់បានកសាងឡើងវិញទេ រហូតដល់ឆ្នាំ១៩៨១ ព្រះគ្រូចៅអធិការ ព្រះនាមសំរិត នាង បានបង្កើតវត្តនេះឡើងវិញដោយដាក់ឈ្មោះថា វត្តសន្តិភាព ហៅវត្តខ្លាហើរ រហូតបច្ចុប្បន្ន។

បើតាមព្រះតេជគុណ ម៉ី រាជ្យ ព្រះគ្រូសូត្រស្តាំ វត្តសន្តិភាពបាន មានសង្ឃដិការថា វត្តសន្តិភាព ហៅវត្តខ្លាហើរ ឆ្លងកាត់ព្រះគ្រូចៅអធិការ ០៧,ព្រះអង្គមកហើយ ទី១-ព្រះនាម នាងផាន់ (សុគត់សម័យប៉ុលពត) ទី២-ព្រះនាមសំរិត នាង (សុគត់នៅវត្តសន្តិភាព)ទី៣,ព្រះនាមសូរ ភាង (សុគត់នៅវត្តសន្តិភាព)ទី៤-ព្រះនាមសូរ សារឿន (លាចាកសិក្ខាបទ) ទី៥-ព្រះនាមគង់ សារ៉េត (លាចាកសិក្ខាបទ) ទី៦-ព្រះនាម តូច មករា លាចាកសិក្ខាបទ និងទី៧-ព្រះនាមងួន សារិទ្ធិ ជាព្រះគ្រូចៅអធិការវត្តសន្តិភាពហៅវត្តខ្លាហើររហូតដល់បច្ចុប្បន្ន។

ព្រះតេជគុណ ម៉ីរាជ្យមានសង្ឃដិការទៀតថា បច្ចុប្បន្ន វត្តសន្តិភាព ហៅវត្តខ្លាហើរ មានព្រះសង្ឃគង់នៅចំនួន៨៥អង្គ ក្នុងនោះព្រះភិក្ខុចំនួន០៩អង្គ ព្រះសាមណេ ចំនួន៧៦អង្គ ។ហើយព្រះសង្ឃសាមណេ ទាំង៧៦អង្គ ភាគច្រើននិមន្តមកពីវត្តនានាក្នុងខេត្តព្រៃវែង មកស្នាក់នៅរៀនសូត្រព្រះធម៌ និងចំណេះទូទៅ ដោយវត្តសន្តិភាពមានសាលាបឋមសិក្សា ០៣ថ្នាក់គឺថ្នាក់ទី១ ស្មើថ្នាក់ទី២ទី៣ទី៤ ចំណេះទូទៅ។ថ្នាក់ទី២ ស្មើថ្នាក់ទី៥ ចំណេះទូទៅ និងថ្នាក់ទី០៣ ស្មើថ្នាក់ទី០៦ចំណេះទូទៅ។

ចំណែកនេន ចាន់ ណា ព្រះជន១១ព្រះវស្សា មានស្រុកកំណើតភូមិ កោះរកា ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង បានចូលសាងព្រះភ្នួសជិត០៤ព្រះវស្សាហើយគឺបានបួសនៅឆ្នាំ២០២១ នៅវត្តកោះរកាង្សី ក្នុងព្រះជន០៩ព្រះវស្សា ហើយបានមកសុំព្រះគ្រូងួន សារិទ្ទ្ធិ ព្រះចៅអធិការវត្តសន្តិភាពស្នាក់នៅរៀនព្រះធម៌ ឆ្មាំ២០២៤នេះគឺរៀនព្រះធម៌ថ្នាក់ទី២ នៃពុទ្ធិកៈបឋមសិក្សាវត្តសន្តិភាព។រីឯនេនតូច ធី មករា វិញ គឺបានកំពុងរៀន សូត្រធម៌និងរៀនអក្សរផងដែរ ។

សូមជម្រាបជូនដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយមេត្តាជ្រាប វត្តសន្តិភាព មានព្រះសង្ឃគង់នៅរៀនសូត្រព្រះធម៌៨៤អង្គ ចំពោះចង្ហាន់បិណ្ឌបាត គឺ បានមកពី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងក្រុងស្វាយរៀង រៃអង្គាស និងដាក់វេណគ្នាជួយឧបត្ថម្ភៈ ជាបច្ច័យបួន ដូច្នេះសូមប្រជាពុទ្ធបរិស័ទជិតឆ្ងាយមេត្តាជ្រាប មានសទ្ធាជ្រះថ្លា មកបំពេញបុណ្យសង្ឃទានតាមសទ្ធាតាមការគួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ