ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ព្រឹទ្ធសភា ៖ គោលដៅ​១​ពាន់​លាន​ដុល្លារ នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង កម្ពុជា​-​តួ​ក​គី អាច​សម្រេច​បាន

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកអគ្គរដ្ឋទូត តួ​ក​គី សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ជឿជាក់​ថា គោលដៅ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកអគ្គរដ្ឋទូត តួ​ក​គី សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ជឿជាក់​ថា គោលដៅ ១​ពាន់​លាន​ដុល្លារ នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​តួ​ក​គី អាច​សម្រេច​បាន នា​ពេល​ខាង​មុខ ។

ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​អនុញ្ញាត​ឲ្យ​លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូត​តួ​ក​គី ប្រចាំ​កម្ពុជា ចូល​ជួប​ម្ដែ​ង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៤ ។

ក្នុង​ជំនួប​នោះ​ដែរ លោកស្រី ឯកអគ្គរដ្ឋទូត បាន​សម្ដែង នូវ​ក្តី​រីករាយ និង​មាន​មោទនភាព ដោយ​ឃើញ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ទួ​ក​គី មានការ​រីក​ចម្រើន​ជា​លំដាប់ ក្នុង​នោះ​មានការ​បើក​ការិយាល័យ​ពាណិជ្ជកម្ម ថ្វី​ត្បិត​តែ​ទំហំ​ពាណិជ្ជកម្ម​មាន​ទំហំ​តូច ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នេះ ឲ្យ​កើន​ដល់ ១​ពាន់​លាន​ដុល្លារ​ផង ដែរ​នា​ពេល​ខាង​មុខ ទំនាក់ទំនង​កាន់តែ​ច្រើន​ឡើង​រវាង​ប្រជាជន និង​ប្រជាជន ។

លោកស្រី ក៏​បាន​រំលឹក​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​តួ​ក​គី ពិសេស​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​នោះ មានការ​ពង្រីក​សាលា និង​ការ​បង្កើន​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជា​បន្តបន្ទាប់ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ទូត​ក៏​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី គ្រោង​នឹង​ពង្រីក​ការ​ហោះហើរ​មក​កម្ពុជា នា​ពេល​ខាង​មុខ ហើយ​សង្ឃឹមថា ការ​ភ្ជាប់​ទំនាក់ទំនង​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ទេសចរណ៍​មានការ​កើនឡើង​បន្ថែម​ទៀត ។

លោកស្រី បន្ដ​ថា​ប្រទេស​តួ​ក​គី នឹង​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់ ហើយ​បាន​ស្នើ​សុំ​ឲ្យ​ភាគី​កម្ពុជា ជួយ​គាំទ្រ​តួ​ក​គី​ក្នុង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ផង​ដែរ​។ លោកស្រី មាន​ក្តី​សង្ឃឹមទុក​ថា «​សម្ដេច​ប្រធាន​ព្រឹទ្ធសភា នឹង​បង្កើន​នូវ​ទំនាក់ទំនង​ជាមួយ​សភា នៃ​ប្រទេស​តួ​ក​គី ឱ្យ​ដល់​កម្រិត​ខ្ពស់​នា​ពេល​ខាង​មុខ​» ។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ ជឿជាក់​ថា «​គោលដៅ ១​ពាន់​លាន​ដុល្លារ នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ទាំង​ពីរ​អាច​សម្រេច​បាន​នា​ពេល​ខាង​មុខ​» ។

ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ដូច្នេះ សម្ដេច បាន​មាន​ប្រសាសន៍​ថា «​ស្ថាប័ន​ទាំង​ពីរ​គួរតែ​មានកម្ម​វិធី​ឱ្យ​ច្រើន ដើម្បី​រំលឹក​ខួប​ទំនាក់ទំនង​នេះ​»​។ ទាក់ទង​ទៅ​នឹង​ការ​ហោះហើរ​ត្រង់​ពី​តួ​ក​គី​មក​កម្ពុជា សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា «​វា​នឹង​អាច​ធ្វើ​ឲ្យ​ទេសចរណ៍​ពី​ប្រទេស​ជិតខាង​តួ​ក​គី យក​ប្រទេស​ទួ​គី​ជា​កន្លែង​ចាប់ផ្ដើម​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កម្ពុជា​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ