ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងកើតអ្វី! តារាចម្រៀង Justin Bieber បង្ហោះរូបយំ រួចលុបចោល ធ្វើឱ្យហ្វេនៗបារម្ភ

2 អាទិត្យ មុន

(សិល្បៈ)៖  កាលពីថ្ងៃទី២៨ ខែមេសា តារាចម្រៀង Justin Bieber បានបង្ហោះរូបថត Selfie ជាបន្តបន្ទាប់ រួមទាំងរូបថតចំនួន…

(សិល្បៈ)៖  កាលពីថ្ងៃទី២៨ ខែមេសា តារាចម្រៀង Justin Bieber បានបង្ហោះរូបថត Selfie ជាបន្តបន្ទាប់ រួមទាំងរូបថតចំនួន ២សន្លឹកដែលតារាប្រុសរូបនេះបានសម្រក់ទឹកភ្នែកនៅមុខកាម៉េរ៉ា។ តារា​ចម្រៀង​រូប​នេះ​មិន​បាន​ដាក់ពាក្យពេចន៏អ្វី​លើ​ការ​បង្ហោះ​នេះ​ទេ ហើយ​ប៉ុន្មាន​នាទី​ក្រោយ​មក ក៏បាន​លុប​វា​ចេញ។

ក្នុង​ផ្នែក​បញ្ចេញ​មតិ​ អ្នក​គាំទ្រ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ ហើយ​សួរ​ថា​ហេតុ​អ្វី​បានជាតារាប្រុសរូបនេះយំ? ដើម្បីជៀសវាងការយល់ច្រលំថា អាពាហ៍ពិពាហ៍របស់ពួកគេមានបញ្ហា Hailey ក៏បានបន្សល់ទុកនូវមតិមួយនៅលើផុសនោះដែលបង្ហាញថា មិនមានបញ្ហាអ្វីទេរវាងពួកគេទាំងពីរ។

ឆ្លើយតបទៅនឹង Mirror អ្នកជំនាញផ្នែកភាសាកាយវិការ Judi James បានពន្យល់ពីរូបភាពភ្នែកក្រហមរបស់ Bieber ថា «តារាប្រុសរូបនេះ បង្ហាញពីបុរសម្នាក់ឱបក្រសោបការឈឺចាប់ជាច្រើនឆ្នាំ ជាអ្វីដែលគាត់ចង់ចែករំលែកជាមួយពិភពលោក»។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ តារាចម្រៀងរូបនេះបានសម្រក់ទឹក​ភ្នែកឱ្យមហាជនបានឃើញ។ នៅពេលដែលគាត់រៀបការដំបូង និងអំឡុងពេលព្យាបាលជំងឺ រូបថតជាច្រើនដែលត្រូវបានថតដោយ paparazzi តារាប្រុសរូបនេះសម្រក់ទឹកភ្នែកមិនថាគាត់កំពុងបើកបរ ឬដើរជាមួយប្រពន្ធរបស់គាត់នៅក្នុងឧទ្យាននោះទេ។ អំឡុង​ពេល​នោះគាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត និង​លួង​លោម​ដោយ Hailey ជាប្រពន្ធ។

Justin Bieber ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​រោគ Ramsay Hunt ដែល​បណ្តាល​ឲ្យ​ខ្វិន​មុខ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២។ តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​តានតឹង ហើយក៏បាន​បោះ​បង់​ចោល ទាំងខនសឺត និងគម្រោងជាច្រើន​ផ្សេង​ទៀត​ដើម្បី​ផ្ដោត​លើ​ការ​ព្យាបាល។

ស្ថានភាពសុខភាពមិនស្ថិតស្ថេរ គឺជាហេតុផលដែល Bieber មិនបន្តបញ្ចេញចម្រៀង។ គាត់បានចំណាយពេលនេះដើម្បីព្យាបាល និងរក្សាទំនាក់ទំនងរបស់គាត់ជាមួយភរិយា៕ ប្រភព៖ https://www.dailymail.co.uk/tvshowbiz/article-13360817/Hailey-Bieber-reacts-worrying-photo-husband-Justin-Bieber-crying-amid-couples-rumored-marital-troubles.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ