ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតចិនសម្រុកទៅរៀននៅចក្រភពអង់គ្លេស សកលវិទ្យាល័យធំៗ កើបចំណូលរាប់ពាន់លានដុល្លារ

1 ឆ្នាំ មុន

ចក្រភពអង់គ្លេស ៖ និស្សិតចិនបានរួមចំណែកប្រហែល បីភាគបួន (៣/៤) នៃប្រាក់ចំណូលថ្លៃសិក្សា

ចក្រភពអង់គ្លេស ៖ និស្សិតចិនបានរួមចំណែកប្រហែល បីភាគបួន (៣/៤) នៃប្រាក់ចំណូលថ្លៃសិក្សាក្រោយឧត្តមសិក្សាទាំងអស់ នៅសាកលវិទ្យាល័យធំៗមួយចំនួន នៅចក្រភពអង់គ្លេស។ នេះបើតាមរបាយការណ៍ពី Russell Group ដែលជាសម្ព័ន្ធនៃសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស ដោយពឹងផ្អែកខ្លាំងលើការស្រាវជ្រាវ។

អត្ថបទមួយរបស់ទស្សនាវដ្តីអង់គ្លេស Times Higher Education (THE) កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា សម្ព័ន្ធនៃសាកលវិទ្យាល័យរបស់ Russell Group រកបានប្រហែល ៨.៨ពាន់លានផោន ដែលស្មើនឹង ១១ពាន់លានដុល្លារអាមេរិកក្នុងថ្លៃសិក្សា អំឡុងឆ្នាំសិក្សា ២០២១-២២ ដោយក្នុងនោះ ២.៣ពាន់លានផោន ស្មើនឹង ២.៩ពាន់លានដុល្លារ ឬ ២៦% បានមកពីនិស្សិតជនជាតិចិន ដែលនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៥០លានផោន ស្មើនឹង ៦៩៧លានដុល្លារ ឬ ១២% ក្នុងឆ្នាំសិក្សា ២០១៤-១៥ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រភពចំណូលថ្លៃសិក្សាដ៏ធំបំផុតនៃសម្ព័ន្ធសាកលវិទ្យាល័យ Russell Group ដែលជាសមាគមជ្រើសរើសដោយខ្លួនឯងនៃសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈចំនួន ២៤ សាកលវិទ្យាល័យ នៅចក្រភពអង់គ្លេស។

រហូតមកដល់ពេលនេះ និស្សិតចិនបានរួមចំណែកជិត៧ដងច្រើនជាងនិស្សិតឥណ្ឌា ដែលជាប្រទេសមាននិស្សិតរៀនច្រើនបំផុតមួយផងដែរ នៅចក្រភពអង់គ្លេស។ សមាមាត្រនេះ ត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំសិក្សា ២០២២-២៣។

ការវិភាគរួមបញ្ចូលគ្នានូវទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិអប់រំឧត្តមសិក្សា ដែលហៅថា HESA ស្តីពីការចុះឈ្មោះចូលរៀន ដោយមិនរាប់បញ្ចូលនិស្សិតពីប្រទេសស្កុតឡែន ជាមួយនឹងតម្លៃមធ្យមភាគពីមូលដ្ឋានទិន្នន័យ ដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស បានបង្ហាញថា ស្ថាប័នសិក្សាកំពូលៗជាច្រើន ដែលផ្តោតលើការស្រាវជ្រាវ បានក្លាយទៅជាការពឹងផ្អែកលើថ្លៃសិក្សារបស់និស្សិតចិនច្រើនជាង ២ ឬ ៣ដង ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។

របាយការណ៍ពី Universities UK ឬ UUK ដែលជាអង្គការតស៊ូមតិសម្រាប់សាកលវិទ្យាល័យក្នុងចក្រភពអង់គ្លេស បានបង្ហាញថា គ្រឹះស្ថានឧត្តមសិក្សានៅក្នុងឆ្នាំសិក្សា ២០២១-២២ មាននិស្សិតអន្តរជាតិចំនួន ៦៧៩,៩៧០នាក់ ដែលកំពុងសិក្សានៅចក្រភពអង់គ្លេស ហើយប្រហែល ១២០,១៤០នាក់មកពីសហភាពអឺរ៉ុប និង ៥៥៩,៨២៥នាក់ មកពីក្រៅសហភាពអឺរ៉ុប៕ (ប្រភព ៖ VnExpress រូបភាព ៖ Reuters, MSN និង The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ