ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាថ៌កំបាំងអ្នកមានពិត៖ ហេតុអ្វីចំណូលខ្ពស់ ៧ ដង នៅតែសុខចិត្តជិះឡានចាស់?

5 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស វាមិនមែនជាមន្តអាគមឡើយ ប៉ុន្តែវាគឺជាភាពខុសគ្នារវាងអ្នកដែលរស់នៅដើម្បីបង្អួត និងអ្នកដែលរស់នៅដើម្បីភាពមានបានពិតប្រាកដ។ មនុស្សភាគច្រើនកំពុងធ្លាក់ក្នុងអន្ទាក់ហិរញ្ញវត្ថុដោយសារការយល់ច្រឡំរវាងរបស់ដែលចាំបាច់ និងរបស់ដែលគ្រាន់តែចង់បាន ដែលជារឿយៗពួកគេសុខចិត្តជាប់បំណុលវ័ណ្ឌកដើម្បីសម្ភារៈនិយមបង្អួតភ្នែក ខណៈអ្នកមានពិតប្រាកដបែរជាជ្រើសរើសប្រើប្រាស់របស់របរតាមតម្រូវការជាក់ស្ដែងដូចជាការប្រើឡានជជុះដែលបង់ផ្ដាច់ជាដើម។ ភាពថប់ដង្ហើមក្នុងជីវភាពមិនមែនមកពីចំណូលទាបនោះទេ…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស វាមិនមែនជាមន្តអាគមឡើយ ប៉ុន្តែវាគឺជាភាពខុសគ្នារវាងអ្នកដែលរស់នៅដើម្បីបង្អួត និងអ្នកដែលរស់នៅដើម្បីភាពមានបានពិតប្រាកដ។

មនុស្សភាគច្រើនកំពុងធ្លាក់ក្នុងអន្ទាក់ហិរញ្ញវត្ថុដោយសារការយល់ច្រឡំរវាងរបស់ដែលចាំបាច់ និងរបស់ដែលគ្រាន់តែចង់បាន ដែលជារឿយៗពួកគេសុខចិត្តជាប់បំណុលវ័ណ្ឌកដើម្បីសម្ភារៈនិយមបង្អួតភ្នែក ខណៈអ្នកមានពិតប្រាកដបែរជាជ្រើសរើសប្រើប្រាស់របស់របរតាមតម្រូវការជាក់ស្ដែងដូចជាការប្រើឡានជជុះដែលបង់ផ្ដាច់ជាដើម។ ភាពថប់ដង្ហើមក្នុងជីវភាពមិនមែនមកពីចំណូលទាបនោះទេ តែវាដុះចេញពីទម្លាប់ចាយវាយតាមអារម្មណ៍ ការប្រើប្រាស់កាតឥណទានហួសកម្រិត និងការគ្មានប្រាក់សន្សំសម្រាប់គ្រាអាសន្ន ដែលធ្វើឱ្យវិបត្តិហិរញ្ញវត្ថុអាចដួលរលំបានគ្រប់ពេលត្រឹមតែបញ្ហាតូចតាចបំផុត។

ដើម្បីសាងសេរីភាពហិរញ្ញវត្ថុឱ្យរឹងមាំ អ្នកត្រូវចងចាំគោលការណ៍មាសគឺត្រូវបង់ឱ្យខ្លួនឯងមុនគេដោយដកប្រាក់សន្សំយ៉ាងតិច ១០% នៃចំណូលភ្លាមៗមុនពេលចាប់ផ្ដើមចំណាយអ្វីៗទាំងអស់។ ការបង្កើតរបងសុវត្ថិភាពតាមរយៈការសន្សំប្រាក់សម្រាប់គ្រាអាសន្ន និងការចេះទប់ចិត្តមិនឱ្យដេញតាមសម្ភារៈនិយម គឺជាគន្លឹះដ៏សំខាន់បំផុតដែលជួយឱ្យអ្នកមានលុយសល់ និងមានភាពកក់ក្ដៅក្នុងជីវិត។

ចូរចងចាំថា កម្រិតជីវភាពពិតប្រាកដមិនមែនវាស់វែងលើសម្លៀកបំពាក់ថ្លៃៗ ឬឡានស៊េរីទំនើបដែលអ្នកជិះនោះឡើយ ប៉ុន្តែវាស់វែងលើភាពរឹងមាំនៃទ្រព្យសម្បត្តិ និងសមត្ថភាពក្នុងការទប់ទល់នឹងព្យុះសេដ្ឋកិច្ចដែលមិនអាចមើលឃើញទុកជាមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ