ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ ករណីប្រជាពលរដ្ឋខ្មែរជួលរថយន្តឱ្យជនបរទេស ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស Online Scam ត្រូវប្រគល់រថយន្តនោះឱ្យម្ចាស់ដើមវិញ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងករ​ណីប្រជាពលរដ្ឋខ្មែរជួលរថយន្តឱ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស…

រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងករ​ណីប្រជាពលរដ្ឋខ្មែរជួលរថយន្តឱ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស Online Scam ត្រូវប្រគល់រថយន្តនោះ ឱ្យម្ចាស់ដើមវិញ ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលចេញផ្សាយថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២៦ នេះ ។

បើតាមការលើកឡើងរបស់ លោក រ៉េន រតនៈ អ្នក​នាំពាក្យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា តាមរយៈប​ណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២​៦ ។ អ្នកនាំពាក្យ ថា «សូមគោរពជូនជ្រាប ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណីប្រជាពលរដ្ឋខ្មែរ បានជួលរថយន្តឱ្យជនបរទេស ហើយជនបរទេសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចយើងត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់» ។

លើសពីនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាត មិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ