ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាកម្ពុជា អំពាវនាវទៅភាគីអឺរ៉ុប បន្តចូលរួមជួយផ្នែកបច្ចេកទេស ដើម្បីអភិវឌ្ឍតំបន់សមុទ្រ ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់សមុទ្រ សន្តិសុខ

32 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានអំពាវនាវទៅភាគីអឺរ៉ុបបន្តចូលរួមជួយផ្នែកបច្ចេកទេស ដើម្បីអភិវឌ្ឍតំបន់សមុទ្រ ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់សមុទ្រ សន្តិសុខ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុប លើកទី…

រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានអំពាវនាវទៅភាគីអឺរ៉ុបបន្តចូលរួមជួយផ្នែកបច្ចេកទេស ដើម្បីអភិវឌ្ឍតំបន់សមុទ្រ ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់សមុទ្រ សន្តិសុខ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុប លើកទី ៥ របស់រដ្ឋសភានៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ។

តបតាមការអញ្ជើញរបស់សភាអឺរ៉ុប ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅសភាអឺរ៉ុប និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុប លើកទី ៥ ជាមួយ ឯកឧត្តម Wouter Beke ប្រធានប្រតិភូសភាអឺរ៉ុបសម្រាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ី និងអាស៊ាន (DASE) កាលពីថ្ងៃទី ២៨-២៩ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងស្រាសបួរ ប្រទេសបារាំង ។ ក្នុងនោះភាគីកម្ពុជា ចូលរួមពី ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉ុប និងភាគីសភាអឺរ៉ុបមានការចូលរួមពីសំណាក់សមាជិកសភាអឺរ៉ុប តំណាងមកពីក្រុមគណបក្សធំៗក្នុងសភាអឺរ៉ុប ។ កិច្ចប្រជុំសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ។

រដ្ឋសភាកម្ពុជាសម្តែងនូវការដឹងគុណ ចំពោះការចូលរួមចំណែកយ៉ាងសំខាន់របស់សហភាពអឺរ៉ុប ក្នុងនាមជាដៃគូសហប្រតិបត្តិការដោយបានរួមចំណែកដល់ការកសាងច្បាប់ ការកសាងសមត្ថភាពស្ថាប័ននីតិ ប្បញ្ញត្តិ ការផ្តល់ហិរញ្ញប្បទានឥតសំណងនិងឥណទានសម្បទាន ដើម្បីការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្តល់ជំនួ យឧបត្ថម្ភហិរញ្ញវត្ថុក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំនួយមនុស្សធម៌សម្រាប់ប្រជាជន ភៀសសឹកនៅក្នុងជម្លោះកម្ពុជា-ថៃ ។ ប្រភពបានលើកឡើងថាភាគីទាំងពីរបានបន្តពិភាក្សាលើរបៀប វារៈសំខាន់ៗរួមមាន ស្ថានភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប កិច្ចសហប្រតិបត្តិការនាពេលអនាគតលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ គម្រោងអភិវឌ្ឍន៍ សភាពការណ៍តំបន់នឹងពិភពលោក និងសិទ្ធិមនុស្ស ។

សភាអឺរ៉ុប បានបញ្ជាក់ថា កម្ពុជាជាដៃគូដ៏មានតម្លៃរបស់សហភាពអឺរ៉ុប និងជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានផងដែរ ។ សភាអឺរ៉ុបបន្តគាំទ្រកម្ពុជាលើដំណើរការអភិវឌ្ឍន៍ ការលើកកម្ពស់សេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍបៃតង ការជំរុញ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ពិសេសជំរុញការវិនិយោគស្របតាមយុទ្ធសាស្ត្រ ច្រកសកលរបស់ សហភាពអឺរ៉ុប (EU’s Global Gateway) ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពតំបន់ និងសកលលោក ហើយបានយល់ស្របពីភាពចាំបាច់នៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចការពារច្បាប់អន្តរជាតិ ពាណិជ្ជ កម្មបើកចំហ រួមគ្នាបន្តគាំទ្រនូវពហុភា គីនិយម និងប្រើប្រាស់ការសន្ទនាដើម្បីដោះស្រាយជម្លោះ និងបញ្ហាប្រឈមនានា ។

សភាអឺរ៉ុប ក៏បានសម្តែងការសោកស្តាយ និងព្រួយបារម្ភចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ហើយបានអំពាវនាវឱ្យដោះ ស្រាយជម្លោះដោយសន្តិវិធី ការទូត និងការចរចា ដោយគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា ដែលមានស្រាប់រវាងប្រទេសទាំងពីរ ចៀសវាងការប្រើប្រាស់កម្លាំងយោធា ។ រដ្ឋសភាកម្ពុជាក៏បានជូនដំណឹងភាគីមិត្តអំពី ការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដែលមានសារៈសំខាន់សម្រាប់ការធានាបាននូវសន្តិសុខសមុទ្រ ការគោរពបាននូវ សេរីភាពនាវាចរណ៍និងសុវត្ថិភាពនាវិកស្របតាមច្បាប់អន្តរជាតិ ។

ប្រភពបានបញ្ជាក់ថា សភាកម្ពុជាបានអំពាវនាវទៅភាគីអឺរ៉ុបបន្ត ចូលរួមជួយផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍតំបន់សមុទ្រ ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់សមុទ្រ សន្តិសុខ ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការអនុវត្តនីតិសមុទ្រឆ្លើយតបចំពោះ កំពង់ផែ និងនាវា ការប្រឈមរបស់ពិភពលោក ។

ក្នុងជំនួបពិភាក្សាការងារជាមួយអនុគណៈកម្មការសិទ្ធិមនុស្ស ដឹកនាំដោយលោកជំទាវអនុប្រធាន Marta Temido ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈពីការរីកចម្រើនជាដំណាក់កាលៗនៃដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ។ លើសពីនេះ សភាអឺរ៉ុបក៏បានស្តាប់នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដែលជាកង្វល់រួម និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ។ ភាគីមិត្តបានវាយតម្លៃខ្ពស់ចំពោះសភានិងរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុម័ត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងចាត់ចែងអនុវត្តច្បាប់យ៉ាងសកម្មដោយ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ។

ចំណែកនៅក្នុងជំនួបជាមួយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិដឹកនាំដោយឯកឧត្តម Luliu Winkler ភាគី ទាំងពីរសម្តែងការពេញចិត្តចំពោះទំហំពាណិជ្ជកម្មដែលសម្រេចបានជាង ៥,៨ ប៊ីលានដុល្លាអាម៉េរិក នៅឆ្នាំ ២០២៥ កើនឡើងលើសពី ១០,២% ។ ភាគីទាំងពីរបន្តខិតខំចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែសកម្ម ជាពិសេសបន្តពិភាក្សាលើលទ្ធភាពនៃការផ្លាស់ប្តូរពាណិជ្ជកម្មបន្ទាប់ពីកម្ពុជាចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ។ សភាអឺរ៉ុបបានថ្លែងអំណរគុណចំពោះសភាកម្ពុជា ដែលទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកម្រិត ទ្វេភាគីនៃអន្តរសភាកម្ពុជា-សហភាពអឺរ៉ុប ដែលជាការរៀបចំនៅក្នុងសភាអឺរ៉ុបជាលើកទី ១ ។ កិច្ចប្រជុំអន្តរសភា ទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប លើកទី ៦ នឹងគ្រោងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពូនជ្រុំនូវ ទំនាក់ទំនងទ្វេភាគីប្រកបដោយគុណតម្លៃ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ