ប្រទេសវៀតណាម៖ គ្រោះធម្មជាតិភ្លៀងធ្លាក់ព្រិល និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងបានវាយប្រហារទីក្រុងហាណូយ និងខេត្តចំនួនប្រាំមួយទៀតនៅភាគខាងជើងប្រទេសវៀតណាម ដោយបង្កឱ្យមនុស្ស ៥ នាក់រងរបួស និងផ្ទះសម្បែងប្រមាណ ៣៥០ ខ្នងត្រូវរបើកដំបូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា។
នៅក្នុងហេតុការណ៍នោះ គេសង្កេតឃើញមានគ្រាប់ព្រិលទំហំរហូតដល់ ៥ សង់ទីម៉ែត្រ និងកម្រិតទឹកភ្លៀងធ្លាក់លើសពី ៨០ មិល្លីម៉ែត្រ នៅតំបន់ខ្លះ ដែលបណ្តាលឱ្យខូចខាតផ្ទៃដីកសិកម្មជិត ១,០០០ ហិកតា របើកដំបូលសាលារៀនចំនួន ៦ ខ្នង និងដួលបង្គោលភ្លើងជាច្រើនដើម។ ទន្ទឹមនឹងការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរឧតុនិយមបានព្រមានថា ឥទ្ធិពលសម្ពាធខ្យល់ត្រជាក់នឹងបន្តបង្កឱ្យមានភ្លៀងធ្លាក់ និងផ្គររន្ទះបន្ថែមទៀត ដែលអាចនាំឱ្យមានហានិភ័យនៃខ្យល់កន្ត្រាក់ រន្ទះបាញ់ ទឹកជំនន់ឆាប់រហ័ស និងការបាក់ដីនៅតំបន់ភ្នំជាបន្តបន្ទាប់៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ