ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយរងការរិះគន់យកតែលុយបាត មិនយកប្រាក់រៀល មន្ត្រីចុះពិនិត្យ ម្ចាស់ហាង​ម៉ៃម៉ៃ​ថាជាកំហុសបុគ្គលិក

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយពីរងការរិះគន់ហាងម៉ៃម៉ៃលក់សាច់អាំង យកតែលុយបាត មិនយក

ខេត្ត​បន្ទាយមានជ័យ ៖ ​បន្ទាប់​ពីរងការរិះគន់ហាងម៉ៃម៉ៃលក់សាច់អាំង យកតែលុយបាត មិនយកប្រាក់រៀល ត្រូវបានម្ចាស់ហាងថាជាកំហុសបុគ្គលិក ពេលនេះទទួលយកប្រាក់រៀលហើយ ក្រោយមន្ត្រី ក.ប.ប ចុះទៅពិនិត្យ និង​ធ្វើកិច្ចសន្យា​កាលពី​ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ គួររំលឹកថា មាន​ចំណាត់ការ​លើ​«​ហាង​សាច់​អាំង​ម៉ៃ​ម៉ៃ​»​ដែល​ខ្ពើ​.​ម​.​លុយ​ខ្មែរ​ស្នេហ៍​លុយ​ថៃ

លោក លន់ ស៊ីថា មន្ត្រីក.ប.ប ខេត្តបន្ទាយមានជ័យបានឱ្យ​ដឹង​ថា ក្រោយទទួលព័ត៌មាននិងរងការរិះគន់ពីមហាជនតាមបណ្ដាញសង្គម និងព័ត៌មានបានផ្សព្វផ្សាយ មានហាងលក់សាច់អាំងយីហោម៉ៃម៉ៃ ម្ចាស់ហាងជាជនជាតិឥណ្ឌូណេស៊ី នៅបរិវេណកាស៊ីណូហ្កេនទីង ដែលលក់មិនយកប្រាក់រៀលយកតែលុយបាត ហើយមន្ត្រី ក.ប.ប សាខាខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យនៅល្ងាចដែលកំពុងលក់ដូរជាម្ហូបអាហារសាច់អាំង។

លោកបានបញ្ជាក់ថា ក្រោយមន្ត្រីជំនាញចុះទៅពិនិត្យក្នុងហាង ឃើញដាក់ក្នុងសៀវភៅកម្មង់ម្ហូបដាក់ជាលុយបាត មិនមានដាក់ប្រាក់រៀល ហើយម្ចាស់ហាងនិយាយដោះសារថាជាកំហុសបុគ្គលិកដែលយកតែលុយបាត ហើយមន្ត្រីជំនាញបានណែនាំនិងធ្វើកិច្ចសន្យាឱ្យលក់ជាប្រាក់រៀលនិងសៀវភៅកម្មង់ម្ហូបដាក់ជាប្រាក់រៀលដូចគ្នា បើសិនជាមិនគោរពតាមកិច្ចសន្យា នៅពេលក្រោយនឹង​មានចំណាត់តាមច្បាប់។

លោក លន់ ស៊ីថា បានបញ្ជាក់ថា កន្លងមកមន្ត្រី ក.ប.ប សាខាខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាក់ព័ន្ធបានចុះផ្សព្វផ្សាយនិងណែនាំដល់អ្នកលក់ដូរនៅបរិវេណកាស៊ីណូជាប់ជាយដែនក្នុងក្រុងប៉ោយប៉ែតនិងតាមបណ្ដាស្រុក-ក្រុងជាមួយជាយដែនទាំងត្រូវចាយ​រូបិយប័ណ្ណ​ប្រាក់រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ