ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានចំណាត់ការលើ«ហាង​សាច់​អាំង​ម៉ៃ​ម៉ៃ»​ដែល​ខ្ពើ.ម​.​លុយ​ខ្មែរ​ស្នេហ៍​លុយ​ថៃ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នឹង​មាន​ចំណាត់ការ​ចំពោះ​ហាង​សាច់​អាំង​ម៉ៃ​ម៉ៃ ដែល​លក់​យក​តែ​លុយ​បាត​មិន​យក​លុយ​ខ្មែរ ។ ហាង​នេះ​ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ហ្គ្រេ​នទី​ង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នឹង​មាន​ចំណាត់ការ​ចំពោះ​ហាង​សាច់​អាំង​ម៉ៃ​ម៉ៃ ដែល​លក់​យក​តែ​លុយ​បាត​មិន​យក​លុយ​ខ្មែរ ។ ហាង​នេះ​ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ហ្គ្រេ​នទី​ង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ហាង​សាច់​អាំង​ម៉ៃ​ម៉ៃ​ដែល​លក់​យក​តែ​លុយ​បាត​(​លុយ​ថៃ​)​មិន​យក​លុយ​ខ្មែរ មាន​ម្ចាស់​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​ទិញ​បើក​បន្ត​ពី​ម្ចាស់​ជនជាតិ​ថៃ ត្រូវ​មហាជន​រិះគន់​ថា លក់​លើ​ទឹកដី​ខ្មែរ ដាក់​យីហោ​អក្សរ​ខ្មែរ តែ​មិន​យក​លុយ​ខ្មែរ ។ ឥរិយាបថ​នេះ ពលរដ្ឋ​បាន​សុំ​ឱ្យ​អាជ្ញាធរ និង​មន្ទី​ជំនាញ​ចុះ​ពិនិត្យ និង​មាន​ចំណាត់ការ​ចំពោះ​ការ​ខ្ពើម​លុយ​ខ្មែរ​ស្នេហ៍​តែ​លុយ​ថៃ​នេះ ឬ​បិទ​ហាង​នេះ​ចោល​តែ​ម្ដង​ទៅ ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៤​ថា ក្រោយ​ទទួល​ព័ត៌មាន​ថា​មាន​ហាង​លក់​សាច់​អាំង​ម៉ៃ​ម៉ៃ នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ហ្គ្រេ​នទី​ង លក់​យក​តែ​លុយ​បាត មិន​ព្រមយក​លុយ​ខ្មែរ លោក និង​មន្ត្រី​ជំនាញ​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ តើ​ជា​ការ​ពិត​ឬ​យ៉ាងណា បើសិនជា​ពិតមែន នឹង​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា បើ​នៅ​តែ​បន្ត​នឹង​មាន​ចំណាត់ការ​តាម​ច្បាប់ ព្រោះ​រយៈពេល​កន្លង​មក មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ផ្សព្វផ្សាយ​ថា ការ​លក់ដូរ​ទំនិញ​ត្រូវ​ទិញ​លក់​ជា​រូបិយប័ណ្ណ​កម្ពុជា គឺ​ប្រាក់​រៀល ។

លោក មាស បូ​រ៉ា ប្រធាន​សាខា​(​ក​.​ប​.​ប​)​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ថ្ងៃស្អែក លោក​នឹង​នាំ​មន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ពិនិត្យ​មើល​ហាង​លក់​សាច់​អាំង ដែល​លក់ទំនិញ​ហូប​ចុក​មិន​យក​ប្រាក់​រៀល​យក​តែ​ប្រាក់​បាត ។ បន្ទាប់​ពី​មានការ​ផ្ទុះ​មតិ​រិះគន់​ពី​បណ្តាញ​សង្គម ។
ហាង​លក់​សាច់​អាំង​នេះ បើក​លក់​តែ​ពេល​ល្ងាច និង​យប់ ។

ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​មុន​នេះ​ថា កាលពី​ថ្មី​ៗ​នេះ គាត់​បាន​កុម្ម​ង់​ទិញ​សាច់​អាំង បាយ​ឆា និង​ទឹក​សុទ្ធ​ហូប​នៅ​កន្លែង រួច​ហើយ​ហៅ​ឱ្យ​គឹ​ត​លុយ ស្រាប់តែ​អស់​៥.០០០​បាត ហើយ​គាត់​តប​វិញ​ថា គាត់​មាន​តែ​ប្រាក់​រៀល​ទេ អាចយ​កបាន​អត់ ? ពេល​នោះ​ទំនងជា​ម្ចាស់​ហាង​ចេញ​មក​និយាយ​ប៉ៃឡាំ ទំនង​ជនជាតិ​ថៃ​ប្រាប់​ថា ហាង​នេះ​យក​តែ​ប្រាក់​បាត​ទេ មិន​យក​លុយ​ខ្មែរ​ទេ ទើប​គាត់​ភ្ញាក់ផ្អើល​តប​វិញ​ថា ពេល​នេះ​គាត់​មាន​តែ​ប្រាក់​រៀល​ទេ អាចយ​កបាន​អត់ តែ​ម្ចាស់​ហាង​នៅ​តែ​ឆ្លើយ​ថា​មិន​យក​ទេ ទើប​គាត់​សម្រេច​ខ្ចី​លុយ​មិត្តភក្តិ​ឱ្យទៅ ដោយ​មិន​ចង់​ឈ្លោះប្រកែក​គ្នា​វែង​ឆ្ងាយ ។

ប្រជាពលរដ្ឋ​រូប​នោះ​បាន​បញ្ជាក់​ថា គាត់​ពិតជា​ហួសចិត្ត​នឹង​ហាង​សាច់​អាំង​មួយ​កន្លែង​នេះ​ណាស់ ដែល​លក់​លើ​ទឹកដី​ខ្មែរ​ហើយ​ដាក់​ឈ្មោះ​ជា​អក្សរ​ខ្មែរ តែ​មិន​យក​លុយ​ខ្មែរ បែរជា​យក​តែ​លុយ​បាត​ទៅ​វិញ ទើប​គាត់​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម សូម​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ទីរ​ជំនាញ ក្រោយ​ទទួល​ព័ត៌មាន​នេះ​មេត្តា​ចុះ​ពិនិត្យ ព្រោះ​ជា​ការ​មើលងាយ​រូបិយប័ណ្ណ​ខ្មែរ ។ ក្រោយ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​ខំ​មិន ទាមទារ​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ទីរ​ជំនាញ ត្រូវ​ចាត់ការ​ពី​បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ