ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយបញ្ចប់​តួនាទី​ចៅ​អធិ​ការ​វត្ត គ្រូសូត្រ​ឆ្វេង​​-ស្តាំ ក៏​បាន​រៀបចំ​ពិធី​ប្រកាស​​និង​​តែង​តាំង​ថ្មី

4 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​បិទ​វត្ត​ពោធិ៍​លង្កា (​ពោ​ធ៍​លើ​) និងបញ្ចប់​តួនាទី​ចៅអធិការ ​គ្រូសូត្រ​ឆ្វេង និង​គ្រូ​សូត្រ​ស្តាំ​ ​បន្ទាប់​ពី​កើតមាន​​ជម្លោះ​មិន​ចេះ​ចប់នោះ ពេលនេះ ក៏ត្រូវ​បាន​តែងតាំង​ព្រះ​ភិក្ខុ…

ខេត្តសៀមរាប ៖ ករណី​បិទ​វត្ត​ពោធិ៍​លង្កា (​ពោ​ធ៍​លើ​) និងបញ្ចប់​តួនាទី​ចៅអធិការ ​គ្រូសូត្រ​ឆ្វេង និង​គ្រូ​សូត្រ​ស្តាំ​ ​បន្ទាប់​ពី​កើតមាន​​ជម្លោះ​មិន​ចេះ​ចប់នោះ ពេលនេះ ក៏ត្រូវ​បាន​តែងតាំង​ព្រះ​ភិក្ខុ ពិន
ច​ន្ទ្រា ឆាយា​ធម្ម​ប​ណ្ឌិ​រ​ភា ជា​ចៅអធិការ, ព្រះ​ភិក្ខុ ប៉យ ប៉ នាម​ឆាយា ខ​ន្តិ​រ​ក្ខ​កោ ជា​គ្រូសូត្រស្តាំ និង​ព្រះ​ភិក្ខុ គេ​ន សូ​នី នាម​ឆាយា ស​ង្ស​មុនី ជា​គ្រូសូត្រ​ឆ្វេង ព្រមទាំង​ព្រះ​វិន័យ​ធម៌​១​រូប និង​លេខា​១​រូប ត្រូវ​បាន​ប្រកាស​នី​យ​ប័ត្រ និង​ស្រោចស្រព​សុគន្​ធវារី ស្ថិត​នៅ វត្ត​ពោធិ​លង្កា (​វត្ត​ពោធិ​លើ​) ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ។ សូមរំលឹកថា៖ សម្រេចបិទ​វត្ត​វត្ត​ពោធិ៍​លង្កា(​ហៅ​ពោធិ៍​លើ​) ​ក្រោយ​បង្កើតបក្សពួក​និងបង្កជម្លោះ

ការ​ប្រកាស​ប្រកាស​នី​យ​ប័ត្រ​តែងតាំង និង​ស្រោចស្រព​សុគន្ធវារី​ដល់​ព្រះ​គ្រូ​ចៅអធិការ និង​គ្រូ​សូត្រស្តាំ , ឆ្វេង រួម​ទាំង​ព្រះ​វិន័យ​ធម៌ និង​លេខា នៅ​វត្ត​ពោធិ៍​លង្កា (​វត្ត​ពោធិ៍​លើ​) ក្រោម​ព្រះ​អធិបតី​របស់​សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សមាជិក​ថេរ​សភា​និង​ឧត្តម​ទីប្រឹក្សា​គណៈ សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយ​មានការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះ​មេគណ​ខេត្ត មន្ត្រី​សាលា​គណ​ខេត្ត អនុគណ​ក្រុង​សៀមរាប និង​ព្រះ​គ្រូ​ចៅអធិការ​គ្រប់​វត្ត​ក្នុង​ក្រុង និង​សមណៈ​សិស្ស​​គរុ​សិស្ស , លោកគ្រូ អ្នកគ្រូ , អាជ្ញាធរ​មូលដ្ឋាន​, គណៈកម្មការ​អាចារ្យ វត្ត និង​ប្រជា​ពុទ្ធបរិ​ស័ទ​ចំណុះ ជើងវត្ត​ប្រមាណ​ជា​២០០​អង្គ​/​នាក់​ចូលរួម​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ នេះ ក្នុង​បរិ​វេណ​វត្ត​ពោធិ​លង្កា (​វត្ត​ពោធិ៍​លើ​) ។

មាន​សង្ឃដីកា​នោះ​ដែរ សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ក៏​បាន​ផ្តល់​នូវ​ពុទ្ធឱវាទ​ប្រគេន​ជូន​ដល់​ព្រះ​ភិក្ខុសង្ឃ ពុទ្ធបរិស័ទ​ទាំងឡាយ យក​ទៅ​គោរព​បដិបត្តិ​ទៅ​តាម​គន្លង​នៃ​វិន័យ​ព្រះ​សម្មា​សា​ម្ពុ​ទ្ធ ដែល​ជា​ព្រះ​ប​រម្យ​គ្រូ​នៃ​យើង​បាន​ចងក្រង​ជា​គម្ពី​បិដក​ឲ្យ​គោរព​ទៅ​តាម​ព្រះធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា ។ សម្តេចព្រះ​ព្រហ្ម​រតន​មុនី​មាន​សង្ឃដីកា​លើក​ឡើង​ថា គិត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​មួយ​ខែ​និង​ប្រាំ​ថ្ងៃ​ហើយ ដែល​វត្ត​ពោធិ​លង្កា (​វត្ត​ពោធិ​លើ​) ត្រូវ​បាន​ប្រកាស​រំសាយ​គណៈ​គ្រប់គ្រង​ចាស់ ពោល​គឺ​បញ្ចប់​តួនាទី​ពី​ព្រះ​ចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និង​វិន័យធរ​វត្ត ដោយ​មាន​វត្ត​ពោធិ៍​លង្កា​មាន​កើត​នូវ​អធិករ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មក​ហើយ ទើប​សាលា​អនុគណៈ​ក្រុង​ជា​អ្នក​ទទួល​ភារកិច្ច​ផ្ទាល់​ជាមួយ​សាលា​គណ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​រដ្ឋបាល​ក្រុង​សៀមរាប​ជាដើម ក្នុង​ការ​អនុវត្ត ។

សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា ដើម្បី​បំបាត់​នូវ​អធិករណ៍​ក្នុង​វត្ត​មួយ​នេះ គណៈនាយក​សង្ឃ​បាន​ចេញ​សង្ឃ​សម្រេច​បញ្ចប់​តួនាទី​ចៅអធិការ​, គ្រូសូត្រស្តាំ ,​គ្រូសូត្រឆ្វេង និង​វិន័យធរ​វត្ត ហើយ​ត្រូវ​បាន​រៀបចំ​គណៈ​គ្រប់គ្រង​ថ្មី ដើម្បី​ដឹកនាំ​រៀបចំ​វត្ត​នេះ​ឆ្ពោះទៅ​រក​វឌ្ឍនភាព និង​ភាព​សុខដុមរមនា​ក្នុង​ពេល​ដ៏​ខ្លី ។ ក្នុង​នោះ​ដែរ សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​ផ្តល់​នូវ​ព្រះ​ដំបូន្មាន​មួយ​ចំនួន​​តាម​ផ្លូវ​ព្រះធម៌ និង ផ្លូវលោក ពុទ្ធចក្រ និង​អាណាចក្រ​សំខាន់​នូវ​ព្រះធម៌ សាមគ្គីធម៌ និង​កសាង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធ​សាស នា ដោយ​សាសនា​ជ្រក​ក្រោម​ម្លប់​តែ​មួយ​នៃ​រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​សាសនា​របស់រដ្ឋ ។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី ក៏​បាន​លើក​នូវ​ព្រះ​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ ក្នុង​ការ​ដឹកនាំ​ព្រះសង្ឃ​នៅ​ក្នុង​ទី​វត្ត ដែល​ជា​ភារកិច្ច​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត ត្រូវ​គោរព​ប្រតិបត្តិ នូវ​នាយកធម៌​ទាំង​០៦​យ៉ាង ដែល​ជា​ប្រទីប​ក្នុង​ការ​គ្រប់គ្រង​វត្ត​អារាម ប្រកបដោយ​ប្រសិទ្ធភាព និង​គ្មាន​អធិករណ៍​អ្វី​កើតឡើង​នោះ​ឡើយ ដោយ​ប្រកាន់​នូវ​ធម៌​ខន្តី ។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បញ្ជាក់​ថា វត្ត​អារាម​ជាទី​ជំរក​អប់រំ​រិ​យា​ធម៌​ដល់​ពុទ្ធបរិស័ទ​យុវ​ជន ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ឱកាសល្អ​ក្នុង​ការ​រួបរួម​គ្នា ដើម្បី​ថែរក្សា​ការពារ​សេចក្តីសុខ​សាន្ត សង្គម​ជាតិ ដោយ​ប្រកាន់​យក​ព្រះពុទ្ធ​ឱវាទ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ក្នុង​ការ​អប់រំ​សីលធម៌ ចរិយា​ធម៌ សេចក្តី​ថ្នៃ​ថ្នូរ សម​នឹង​ទស្សនៈ​ដែល​ថា ព្រះពុទ្ធ​សាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​សង្គម ។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី​ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ទាំង​ព្រះ​ភិក្ខុសង្ឃ​សំខាន់​ចៅ​អធិការ និង មន្ត្រី​សង្ឃ ដែល​ទើប​ប្រកាស​តែងតាំង​នា​ពេល​នេះ ដោយ​ព្រះ​អង្គជា​អ្នក​រម្ងាប់​អធិ​ករណ៍ និង សហការ​គ្រប់គ្រង​គរុភណ្ឌ​សង្ឃ មាន​ដីធ្លី​វត្ត​អារាម និង​អប់រំ​ពុទ្ធសាសនិកជន ឲ្យ​រៀន​សូធ្យ​បដិបត្តិ​ធម៌ និង វិន័យ​មាន​បិដក​ជា​គោល​និង រួម​សាមគ្គី​ព្រះសង្ឃ ពុទ្ធបរិស័ទ តាម​បណ្តា​វត្ត​នានា ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​ទី​វត្ត និង បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​ផ្លូវពុទ្ធចក្រ និង​អា​ណា​ចក្រ ពិសេស​ការ​ពង្រីក​នូវ​វិស័យ​ពុទ្ធ​កៈ​សិក្សា និង អភិវឌ្ឍន៍ និង អភិរក្ស​នូវ​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​របស់​ជាតិ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ករណី​បិទ​វត្ត​ពោធិ៍​លង្កា (​ពោ​ធ៍​លើ​) និង​បញ្ចប់​តួនាទី​ចៅអធិការ​គ្រូ សូត្រ​ឆ្វេង​គ្រូ​សូត្រ​​​ស្តាំ​បន្ទាប់​ពី​កើត​ជម្លោះ​មិន​ចេះ​ចប់ ហើយ​ឱ្យ​ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូន​ៗ សិស្ស និស្សិត និង​អ្នក​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​លង្កា​ទាំងអស់​ឱ្យទៅ​គង់ និង​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ចំនួន​១០​វត្ត ក្នុង​នោះ មួយ​វត្ត មាន​ភិក្ខុ និង​សាមណេរ​ចំនួន​១០​អង្គ ។ ហើយ​វត្ត​ពោធិ៍​លង្កា (​ពោធិ៍​លើ​) នេះ មាន​ភិក្ខុ និង​សាមណេរ​ជាង​១០០​អង្គ និង​តា​អាចារ្យ​យាយី​និង ឧបាសក ឧបាសិកា ។

អត្ថបទសរសេរ ដោយ