រាជវង្សខ្មែរ៣ព្រះអង្គបណ្តាក់ទុនកាន់កា.ប់ភាគហ៊ុន៤៩% ក្លិបបាល់ទាត់លីគកំពូលថៃ
ប្រទេសថៃ ៖ ក្លិបបាល់ទាត់ Police Tero FC នៃលីគកំពូលថៃ Thai League 1 កាលពីថ្ងៃទី៦ ខែវិច្ឆិកា
ប្រទេសថៃ ៖ ក្លិបបាល់ទាត់ Police Tero FC នៃលីគកំពូលថៃ Thai League 1 កាលពីថ្ងៃទី៦ ខែវិច្ឆិកា
ប្រទេសថៃ ៖ ក្លិបបាល់ទាត់ Police Tero FC នៃលីគកំពូលថៃ Thai League 1 កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ ដើម្បីប្រកាសដៃគូបណ្តាក់ទុនរួមគ្នាថ្មី ហើយអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ សែរាជខ្សែខ្មែរ៣ព្រះអង្គគឺជាដៃគូបណ្តាក់ទុនថ្មី នៃក្លិបមានមូលដ្ឋានក្នុងស្រុកឡាក់ស៊ី រាជធានីបាងកកមួយនេះ។ គួររំលឹកថា សែរាជវង្សខ្មែរ១ព្រះអង្គ ចូលរួមផ្លូវការជាមួយនឹងក្លិបបាល់ទាត់នៅលីគកំពូលថៃ
លោក Brian Linzze Markar ប្រធានក្លិប និងក្រុមបណ្តាក់ទុនថ្មីរបស់ក្លិប ដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម អម្រិទ្ធិវង្ស ព្រះអង្គម្ចាស់នរោត្តម នរិនថាពុង និងព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ បានវិនិយោគលើទឹកប្រាក់ ២០០លានបាត ស្មើនឹងជាង ៥.៦លានដុល្លារអាមេរិក ចូលរួមកាន់កាប់ភាគហ៊ុន ៤៩% ដើម្បីគ្រប់គ្រងកិច្ចការក្លិប Police Tero FC នៅក្នុងគោលបំណងនាំក្លិបវិលត្រឡប់ទៅរកភាពអស្ចារ្យរបស់ខ្លួនឡើងវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ព្រះអង្គម្ចាស់នរោត្តម អម្រិទ្ធិវង្ស ទ្រង់មានព្រះបន្ទូលថា «ផ្ទាល់ខ្លួន ខ្ញុំចាប់អារម្មណ៍ក្នុងការចាប់ផ្តើមក្រុមបាល់ទាត់ ដោយមើលឃើញថា នេះជាឱកាសល្អក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ថៃ និងបាល់ទាត់អាស៊ានជាមួយគ្នា។ ហេតុផលដែលជ្រើសរើស Police Tero គឺដោយសារក្រុមនេះមានប្រវត្តិយូរអង្វែង។ ធ្លាប់ជាជើងឯក Thai League ២លើក ហើយក្នុងនាមជាក្រុមក្នុងតំបន់អាស៊ាន ដែលជាជើងឯករងពានរង្វាន់ AFC Champions League ពួកគេចង់នាំក្រុមត្រឡប់ទៅចំណុចដើមម្តងទៀត ដែលប្រើប្រាស់ចំណេះដឹង សមត្ថភាព ដើម្បីនាំយកកីឡាករបរទេសមកជួយក្រុមតាមលទ្ធភាពអាចធ្វើទៅបាន រួមទាំងឱកាសនាំកីឡាករថៃ និងកីឡាករអាស៊ាន ទៅលេងបាល់ទាត់នៅបរទេសបន្ថែមទៀតនាពេលអនាគត»។
ព្រះអង្គម្ចាស់នរោត្តម អម្រិទ្ធិវង្ស ធ្លាប់ជាកីឡាករបាល់ទាត់ និងចូលចិត្តបាល់ទាត់យ៉ាងខ្លាំង ហើយទ្រង់ត្រូវបានរាយការណថា កំពុងស្វែងរកការពង្រីកភាពជាដៃគូក្នុងកម្រិតអន្តរជាតិ ដើម្បីពង្រឹងវិស័យបាល់ទាត់នៅកម្ពុជាបន្ថែមទៀត។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ម៉ាតេអូ ដែលជាបុត្រាព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានចូលរួមផ្លូវការជាមួយនឹងក្លិបបាល់ទាត់ Police Tero ដើម្បីបង្ហាញព្រះវត្តមានជាមួយក្រុម សម្រាប់ការប្រកួតជើងទី២ នៃលីគកំពូលថៃ រដូវកាល ២០២៣/២៤ ខណៈដែលបច្ចុប្បន្ន Police Tero កំពុងឈរនៅចំណាត់ថ្នាក់លេខ ៩ ក្រោយឆ្លងកាត់១០ប្រកួតកន្លងមក ឈ្នះ៣ ស្មើ៣ និងចាញ់៤ មាន១២ពិន្ទ។
បកត្រឡប់ទៅកាលពីឆ្នាំ២០២១ កន្លងទៅ ដំណឹងដ៏ភ្ញាក់ផ្អើលបានកើតឡើងទាំងនៅក្នុងប្រទេសបារាំង និងកម្ពុជា បន្ទាប់ពីសារព័ត៌មានបារាំងជាច្រើនរួមទាំង L’Équipe, France24 និង Le Parisien បានរាយការណ៍ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ សែរាជវង្សខ្មែរ បានដាក់សំណើទិញយកក្លិប AS Saint-Etienne នៅលីគកំពូលបារាំងក្នុងតម្លៃ ១០០លានអឺរ៉ូ ប៉ុន្តែមិនទទួលបានជោគជ័យ ដោយសារតែបញ្ហាឯកសារទ្រព្យសម្បត្តិ៕ (ប្រភពពី Thailand Postsen និង Sanook)
ចែករំលែកព័តមាននេះ