ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែ​រាជវង្ស​ខ្មែរ​១​ព្រះ​អង្គ ចូលរួម​ផ្លូវការ​ជាមួយនឹង​ក្លិប​បាល់ទាត់​នៅ​លី​គ​កំពូល​ថៃ

9 ខែ មុន

ប្រទេស​ថៃ ៖ ព្រះ​អង្គ​ម្ចាស់ នរោត្តម ម៉ា​តេ​អូ (Prince Norodom Matteo) បាន​ចូលរួម​ផ្លូវការ​ជាមួយ​

ប្រទេស​ថៃ ៖ ព្រះ​អង្គ​ម្ចាស់ នរោត្តម ម៉ា​តេ​អូ (Prince Norodom Matteo) បាន​ចូលរួម​ផ្លូវការ​ជាមួយ​ក្លិប​បាល់ទាត់ Police Tero FC នៅ​លី​គ​កំពូល​ថៃ Thai League 1​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មួយ​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​។ គួររំលឹកថា ពិត​ទេ? ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ គ្រោង​ដក​សំណើ​ទិញ​ក្លិប Saint-Etienne នៅ​លី​គ​កំពូល​បារាំង

ព្រះ​អង្គ​ម្ចាស់ នរោត្តម ម៉ា​តេ​អូ ដែល​ជា​បុត្រា​ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ ដែល​ធ្លាប់​ដាក់​សំណើ​ទិញ​ក្លិប AS Saint-Étienne នៅ​លី​គ​កំពូល​បារាំង Ligue 1 នឹង​បង្ហាញខ្លួន​ជាមួយនឹង​ក្រុម សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៃ​លី​គ​កំពូល​ថៃ រដូវ​កាល ២០២៣/២៤ នៅ​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ក្លិប​មួយ​នេះ ពុំ​បាន​បញ្ជាក់​លម្អិត​អំពី​កិច្ចព្រមព្រៀង​នោះ​ទេ​។

សូម​ជម្រាប​ថា ក្រុម Police Tero FC បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៤ បណ្តោះអាសន្ន ដែល​ជា​តំបន់​ត្រូវ​កាត់​ចោល បន្ទាប់​ពី​ឆ្លងកាត់​៥​ស​ប្តា​ហ៍​កន្លង​មក ឈ្នះ​១ ស្មើ​១ និង​ចាញ់​៣ មាន​៤​ពិន្ទុ​។ ក្លិប​ដែល​មូលដ្ឋាន​ក្នុងស្រុក​ឡាក់​ស៊ី ទីក្រុង​បាងកក​មួយ​នេះ ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ឆ្នាំ ១៩៩២ និង​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​ថៃ​ចំនួន ២​លើក​ផង​ដែរ​។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ទាំង​នៅ​ក្នុង​ប្រទេស​បារាំង និង​កម្ពុជា បន្ទាប់​ពី​សារព័ត៌មាន​បារាំង​ជា​ច្រើន ដោយ​ក្នុង​នោះ​រួម​ទាំង L’Équipe, France24 និង Le Parisien បាន​រាយការណ៍​ថា ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ ស្ថិត​ក្នុង​រាជវង្ស​ខ្មែរ បាន​ដាក់​សំណើ​ទិញ​ក្លិប AS Saint-Etienne នៅ​លី​គ​កំពូល​បារាំង​ក្នុង​តម្លៃ ១០០​លាន​អឺ​រ៉ូ ប៉ុន្តែ​ក្រុមប្រឹក្សា​ភិ​បាល​ក្លិប​នេះ ដែល​ពេល​នោះ​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​លំបាក មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​នេះ​ទេ​។

យ៉ាងណាមិញ​ក្រោយមក​ប្រភព​ពី​សារព័ត៌មាន L’Équipe បាន​រាយការណ៍​ថា ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ បាន​ដក​សំណើ​នេះ ដោយសារ​ការ​ចាប់ផ្តើម​រដូវ​កាល​របស់​ក្លិប​ធ្វើ​មិន បាន​ល្អ​ទាល់តែ​សោះ ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក Claude Puel បូក​រួម​នឹង​បញ្ហា​សំខាន់​មួយទៀត​គឺ ការ​កើនឡើង​អំពើ​ហិង្សា​របស់​អ្នកគាំទ្រ​របស់​ពួក​គេ​។ មួយវិញទៀត ស្រប​ពេល​ក្រុម​អ្នក​វិនិយោគ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​មាន​ភាព​ស្ទាក់ស្ទើរ ក្រោយ​ពិនិត្យ និង​វិភាគ​លម្អិត​លើ​ឯកសារ​អំពី​បញ្ហា​សុខភាព​ហិរញ្ញវត្ថុ​របស់​ក្លិប​នៅ​ពេល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ