ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតទេ? ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គ្រោងដកសំណើទិញក្លិប Saint-Etienne នៅលីគកំពូលបារាំង

1 ខែ មុន

បារាំង ៖ យោង​តាម​កាសែត​បារាំង L’Équipe បាន​រាយការណ៍​ថា ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ ស្ថិត​ក្នុងសែ​រាជវង្ស​ខ្មែរ ដែល​បាន​

បារាំង ៖ យោង​តាម​កាសែត​បារាំង L’Équipe បាន​រាយការណ៍​ថា ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ ស្ថិត​ក្នុង​រាជវង្ស​ខ្មែរ ដែល​បាន​ដាក់​សំណើ​ទិញ​ក្លិប AS Saint-Etienne នៅ​លី​គ​កំពូល​បារាំង​នោះ ប៉ុន្តែ​ថ្មី​ៗ​នេះ ស្រាប់តែ​លេច​ចេញ​ដំណឹង​ថា ទ្រង់​គ្រោង​នឹង​ដក​សំណើ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

ប្រភព​ដដែល​បន្ត​ថា មូលហេតុ​នៃ​ការ​ចង់​ដក​សំណើ​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ គឺ​ដោយសារ​ការ​ចាប់ផ្តើម​រដូវ​កាល​របស់​ក្លិប AS Saint-Etienne មិនសូវ​បាន​ល្អ​ទាល់តែ​សោះ ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក Claude Puel​។ ដោយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២០ បាត​តារាង​ក្រោយ​ឆ្លងកាត់​៩​ប្រកួត​កន្លង​មក​។ បូក​រួម​នឹង​បញ្ហា​សំខាន់​មួយទៀត​គឺ ការ​កើនឡើង​អំពើ​ហិង្សា​របស់​អ្នកគាំទ្រ​ពួក​គេ​នៅ​រដូវ​កាល​នេះ​។

មួយវិញទៀត ស្រប​ពេល​អ្នក​វិនិយោគ​កំពុង​មាន​ភាព​ស្ទាក់ស្ទើរ ក្រោយ​ពិនិត្យ និង​វិភាគ​លម្អិត​លើ​ឯកសារ​អំពី​បញ្ហា​សុខភាព​ហិរញ្ញវត្ថុ​របស់​ក្លិប AS Saint-Etienne នា​ពេល​បច្ចុប្បន្ន​នេះ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture