ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC​ ប្រកាស​ចែក​សំបុត្រ​ឥត​គិតថ្លៃ​ សម្រាប់​ការ​ចូល​ទស្សនាការ​ចាក់​ប​ញ្ចាំង​ខួប​ពិធី​បើក​ស៊ី​ហ្គេ​ម​២០២៣

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) នឹង​រៀបចំ​ការ​ចាក់​បញ្ចាំង​ពិធី​បើក​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​នៅ​រៀង​ភាពយន្ត​ដើម្បី​រម្លឹក​ខួប​អនុ​ស្សារី​យ៍ ៣​ឆ្នាំ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​មហា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដ៏​អស្ចារ្យ​ប្រកបដោយ​ជោគជ័យ​។ ដើម្បី​ជា​ភាព​ងាយស្រួល​ក៏​ដូច​ជា​ការ​ប្រ​កួ​ក​ប្រកាស​ទៅ​ដល់​ស្រទាប់​មហាជន​ខ្មែរ​បាន​ចូល​ទស្សនាការ​ចាក់​បញ្ចាំង​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ គនៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នឹង​ធ្វើការ​ចែក​សំបុត្រ​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ​នៅ​ថ្ងៃ​ទី​៥​ខែឧសភា ឆ្នាំ​២០២៦​។ ​ចំពោះ​ទីតាំង​ដែល​ត្រូវ​ចែក​ជូន​មាន​ដូច​ជា​៖​នៅ​រោង​ភាពយន្ត​សប្បាយ​Sabay Cinema​ផ្សារ​ទំនើប​អី​អន​មាន​ជ័យ​ចំនួន​៥០០​សន្លឹក​។​នៅ​រោង​ភាពយន្ត…

រាជធានី​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) នឹង​រៀបចំ​ការ​ចាក់​បញ្ចាំង​ពិធី​បើក​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​នៅ​រៀង​ភាពយន្ត​ដើម្បី​រម្លឹក​ខួប​អនុ​ស្សារី​យ៍ ៣​ឆ្នាំ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​មហា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដ៏​អស្ចារ្យ​ប្រកបដោយ​ជោគជ័យ​។

ដើម្បី​ជា​ភាព​ងាយស្រួល​ក៏​ដូច​ជា​ការ​ប្រ​កួ​ក​ប្រកាស​ទៅ​ដល់​ស្រទាប់​មហាជន​ខ្មែរ​បាន​ចូល​ទស្សនាការ​ចាក់​បញ្ចាំង​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ គនៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នឹង​ធ្វើការ​ចែក​សំបុត្រ​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ​នៅ​ថ្ងៃ​ទី​៥​ខែឧសភា ឆ្នាំ​២០២៦​។

​ចំពោះ​ទីតាំង​ដែល​ត្រូវ​ចែក​ជូន​មាន​ដូច​ជា​៖​នៅ​រោង​ភាពយន្ត​សប្បាយ​Sabay Cinema​ផ្សារ​ទំនើប​អី​អន​មាន​ជ័យ​ចំនួន​៥០០​សន្លឹក​។​នៅ​រោង​ភាពយន្ត Legend Cinema​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ចំនួន​២៥០​សន្លឹក​នៅ​ថ្ងៃ​ទី​៥​ខែឧសភា​។​ចំណែក​កីឡាករ កីឡាការិនី គ្រូបង្វឹក​ជម្រើសជាតិ​ព្រមទាំង​បងប្អូន ពូ​មីង អាច​មក​ទទួល​សំបុត្រ​ដោយ​ឥត​គិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​២៣​ខែមេសា​នេះ​តទៅ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដែល​មា​នទី​តាំងនៅ​ជាប់​រង្វង់​មូល​វត្ត​សំពៅ​មាស​។

ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​គឺជា​ប្រវត្តិសាស្ត្រ ដំបូង​ដែល​បាន​កើនឡើង​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ទាំង​ពិធី​បើក​និង​ពិធី​បិទ ត្រូវ​បាន​គេ​ចាត់​ទុក ជា​ការ​រៀបចំ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ស៊ី​ហ​ហ្គេ​ម​ដែល​បាន​បង្ហាញ​ពី​ភាព​រុងរឿង​សម្បូរ​បែប​ប្រកបដោយ​សក្ដានុពល​របស់​កម្ពុជា ទាំង​សិល្បៈ វប្បធម៌​និង​ប្រា​ង​ប្រាសាទ​នានា​ដ៏​អស្ចារ្យ​។

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជា​លើក​ដំបូង កម្ពុជា​ទទួល​បាន​ជោគជ័យ​ធំធេង​បំផុត​សម្រាប់​ការ​រៀបចំ​មហា​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ទាំង​ផ្នែក​សម័យ​ទំនើប​និង​បូរាណ​។ ដើម្បី​ស​ម្លឹ​ក​ខួប​អនុ ស្សាវ​រី​យ៍​រយៈពេល​៣​ឆ្នាំ​កន្លង​ផុត​ទៅ និង​ការ​ស្វះ​ស្វែងរក​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​អត្ត​ព​លិ​ក​កម្ពុជា ឆ្ពោះទៅ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៩ កម្ពុជា​សម្រេច​ដាក់​បញ្ចាំង​ឡើង​វិ​នូវ​ពិធី​បើក​ស៊ី​ហ្គេ​ម ក្នុង​គោលបំណង​រួម​មាន​៖​ទី​១.​រម្លឹក​ពី​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​រង់ចាំ​អស​រយៈពេល​៦៤​ឆ្នាំ សម្រាប់​កីឡា​ស៊ី​ហ្គេ​ម​ដំបូង​នៅ​កម្ពុជា​។​ទី​២​ដើម្បី​ដាស់​ស្មារតី​ចង​ចាំ “​ខ្មែរ​ធ្វើ​បាន ហើយ​ធ្វើ​បាន​ដ៏​អស្ចារ្យ​ថែម​ទៀត​”​ទី​៣​ចង​ចាំ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​អស្ចារ្យ កើត​ឡើងជា​ថ្មី នៅ​ឆ្នាំ​២០៣១​។​ទី​៤​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​យុទ្ធនាការ​រក​ជំនួយ​ឧបត្ថម្ភ​ដល់​អត្ត​ព​លិ​ក​កម្ពុជា សម្រាប់​ឆ្ពោះទៅ​អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​២០២៩​និង​ទី​៥​រួម​គ្នា​ដើម្បី​ក្រុមកីឡា​អូ​ឡាំ​ពិ​ក​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ