ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ថ្ងៃ​កំណត់​ហើយ​! នរណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៦​?

2 ថ្ងៃ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ អ្នក​ឈ្នះ​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៦ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​បើ​តាម​ស្ថានភាព​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​នរណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​ឯកត្តជន​ដ៏​មាន​កិត្យានុភាព​បំផុត នៅ​ក្នុង​ពិភព​បាល់ទាត់​នេះ​ឡើយ​។

កីឡាករ Harry Kane, Kylian Mbappe និង Lamine Yamal ក្លាយជា​បេក្ខជន​លេចធ្លោ​ជាងគេ​បំផុត​ប្រចាំឆ្នាំ​នេះ​។ ទោះ​យ៉ាងណា​ក៏​ដោយ ក៏​មិន​ត្រូវ​មើល​រំលង​អតីត​ម្ចាស់​ពាន​មួយ​នេះ ៣ រូប​ផ្សេង​ទៀត រួម​មាន Ousmane Dembele, Rodri និង​ម្ចាស់​ពាន ៨ សម័យកាល​ច្រើន​ជាងគេ Lionel Messi ផង​ដែរ ខណៈ Michael Olise និង Khvicha Kvaratskhelia គឺជា​បេក្ខជន ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា អាច​បង្កើត​រឿង​ភ្ញាក់ផ្អើល​។

-​ខ្សែប្រយុទ្ធ Kylian Mbappé (Real Madrid/​បារាំង​) បេក្ខភាព​លេចធ្លោ​ខ្លាំង បន្ទាប់​ពី​រកបាន​គ្រាប់​បាល់​យ៉ាងច្រើន សរុប​ជាង ៥០ គ្រាប់​ទាំង​ក្លិប និង​ជម្រើសជាតិ ព្រមទាំង​ឈ្នះ​ស្បែកជើង​មាស World Cup ឆ្នាំ​២០២៦ (១០ គ្រាប់​)​។

-​ខ្សែប្រយុទ្ធ Harry Kane (Bayern Munich/​អង់គ្លេស​) បង្ហាញ​ទម្រង់​លេង​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដោយ​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់ ៧៣ គ្រាប់​ឱ្យ​ទាំង​ក្លិប និង​ជម្រើសជាតិ ព្រមទាំង​ជួយ Bayern Munich ឈ្នះ​ជើងឯក​លី​គ​កំពូល​អា​ល្លឺ​ម៉​ង Bundesliga រដូវ​កាល ២០២៥-២៦​។

-​ខ្សែប្រយុទ្ធ​ស្លាប​ស្តាំ Lamine Yamal (Barcelona/​អេ​ស្ប៉ា​ញ​) យុវជន​ដើរតួ​យ៉ាង​សំខាន់​សម្រាប់ Barcelona និង​បាន​រួមចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​គ្រង​ជើងឯក​ពានរង្វាន់ World Cup ឆ្នាំ​២០២៦ យ៉ាង​អស្ចារ្យ​។

គួរ​បញ្ជាក់​ជា​ថ្មី​ថា កម្មវិធី​ប្រគល់​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៦ លើក​ទី ៧០ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែតុលា នៅ​សាល​មហោស្រព London Palladium ទីក្រុង​ឡុ​ង​ដ៍ នៃ​ព្រី​ត​ថេ​ន ម៉ោង ៨ យប់ (​ម៉ោង​ក្នុងស្រុក​) ត្រូវ​នឹង​ម៉ោង ៣ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ម៉ោង​នៅ​កម្ពុជា​៕ ប្រភព ៖ Goal និង​ប្រភព​ផ្សេង​ទៀត

បញ្ជីឈ្មោះកីឡាករប្រជែងពានរង្វាន់ Ballon d’Or 2026
បញ្ជីឈ្មោះកីឡាការិនីប្រជែងពានរង្វាន់ Ballon d’Or 2026