ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! ជន​ដៃដល់​កា​.​ប់​យុវជន​ម្នាក់ ខណៈ​ពេល​ចេញពី​មើលល្ខោន​វិញ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់​ពី​ជន​ដៃដល់​រូប​នោះ កា​.​ប់ស​ម្លា​.​ប់​យុវជន​ម្នាក់​

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់​ពី​ជន​ដៃដល់​រូប​នោះ កា​.​ប់ស​ម្លា​.​ប់​យុវជន​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា នៅ​ចំណុច​មុខ​វត្ត​ថ្មកែវ ស្ថិត​ក្នុងភូមិ​កោះ​កែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​ដៃដល់​ក្នុង​អំពើ​កា​.​ប់​ប្រ​.​ហា​.​រ​នោះ​មានឈ្មោះ វ៉ា​ន់ ដែន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ​។

ប្រភព​ដដែល​បាន​រំ​ឮ​កថា កាលពី​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ក្នុង​វត្ត​ថ្មកែវ គឺ​មាន​ក្រុម​សម្ដែង​ល្ខោន​លក់​សំបុត្រ ប៉ុន្តែ​យប់​នោះ​មិន​បាន​សម្ដែង​នោះ​ទេ ដោយសារ​ក្រុម​ល្ខោន​លក់​សំបុត្រ​បាន​តិច​ពេក​។ ហើយ​នៅ​យប់​នោះ​ផង​ដែរ វេលា​ម៉ោង​ប្រហែល​ជាង​១០​យប់ ជន​រង​គ្រោះ​ឈ្មោះ ច្រឹ​ក ខាត់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​កែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​បៀរ ត្រូវ​បាន​មិត្តភក្តិ​ឌុ​ប​ម៉ូតូ​ចេញពី​មើលល្ខោន​ក្នុង​វត្ត​ថ្មកែវ​វិញ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ធ្វើ​ដំណើរ​ចេញ​ផុត​ពីមុខ​ខ្លោងទ្វារវត្ត ក៏​ត្រូវ​បាន​ជន​ដៃដល់​កា​.​ប់​ពីក្រោយ​ជាមួយនឹង​កាំ​បិ​.​ត​ផ្គាក់​ជា​ច្រើន​កាំ​បិ​.​ត បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់ និង​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​មិត្តភក្តិ​ជា​អ្នក​បើក​ម៉ូតូឌុប​ជន​រង​គ្រោះ​វិញ គ្រាន់តែ​របួសស្រាល​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេលធ្វើការ​ស្រាវជ្រាវ​យ៉ាង​ចិត្ត​ទុកដាក់​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ ទើប​សម្រេច​ឃាត់ខ្លួន​ជន​ដៃដល់​ដែល​មានឈ្មោះ វ៉ា​ន់ ដែន អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ បាន​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​សារភាព​ថា «​ខ្លួន​ពិតជា​បានកា​.​ប់​ប្រ​.​ហា​.​រ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​រឿង​គំនុំ ព្រោះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​»​។

ក្រោយ​ការ​សាកសួរ សមត្ថកិច្ច​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​ដៃដល់​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។

គួរ​រំលឹក​ថាយុវជន​ម្នាក់​ត្រឡប់​ពី​មើលល្ខោន​វិញ ត្រូវ​ជន​មិន​ស្គាល់​មុខកា​.​ប់​ប្រហារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ