ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​​​ត្រឡប់​ពី​មើលល្ខោន​វិញ ត្រូវ​ជន​មិន​ស្គាល់​មុខកា.ប់ប្រហារ​

5 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាមព័ត៌មាន​បឋមដែល​កោះសន្តិភាព​ទទួល​បាន គឺ​វេលា​ម៉ោង​​ជាង​១០​យប់ ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​ឃាតកម្មមួយ​បាន​កើតឡើង ដោយ​ជន​ដៃដល់​បាន​កាប់​ទៅ​លើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ គ្រា​ដែល​យុវជន​រូប​នោះ…

ខេត្តកំពង់ឆ្នាំង ៖ តាមព័ត៌មាន​បឋមដែល​កោះសន្តិភាព​ទទួល​បាន គឺ​វេលា​ម៉ោង​​ជាង​១០​យប់ ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​ឃាតកម្មមួយ​បាន​កើតឡើង ដោយ​ជន​ដៃដល់​បាន​កាប់​ទៅ​លើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ គ្រា​ដែល​យុវជន​រូប​នោះ បាន​ត្រឡប់​ពី​មើល​ការ​សម្តែង​ល្ខោន នៅ​វត្ត​ថ្មកែវ ស្ថិត​ក្នុងភូមិ​កោះ​កែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។​

ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​សព​ត្រូវ​បាន​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ខែវិច្ឆិកា នេះ​ដែរ​ សមត្ថកិច្ច​កំពុង​តែ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច័យ​​។

ជុំវិញ​ករណី​កើតហេតុ​នេះ តាម​ប្រភព​ព័ត៌មាន​ពេល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ​នៅ​យប់​ថ្ងៃ​កើតហេតុ មាន​ក្រុម​ល្ខោន​មួយ​វង់ បាន​ទៅ​សម្ដែង​នៅ​វត្ត​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ការ​សម្ដែង​នេះ​គឺ​ដោយ​លក់​សំបុត្រ មិន​មានការ​សំដែង​ក្នុង​វិធី​បុណ្យ​ទាន​នោះ​ទេ​ ។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​កើតហេតុ​ដោយ​សារ​ការ​លក់​សំបុត្រ​បាន​តិច​ពេក ក្រុម​សម្ដែង​ល្ខោន​មិន​បាន​សំដែង​ទេ​ ត្រូវ​លើក​មក​សម្តែង​នៅ​យប់​ថ្ងៃស្អែក​ គឺ​នៅ​យប់​ថ្ងៃ​ទី​៤​ខែ វិច្ឆិកា​ នេះ អ្នក​បាន​ទិញ​សំបុត្រ​ ក៏​​ត្រូវ​រង់ចាំ​មក​ទស្សនា​នៅ​យប់​ថ្ងៃ​ទី០​៤ ​ខែវិច្ឆិកា​ ដែរ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្រាប់តែ​នៅ​ម៉ោង​ប្រ​ម៉ា​ណ​ជាង​១០​យប់ ក៏​មាន​ករណី​កាប់​ទៅ​លើ​យុវជន​ម្នាក់​ឈ្មោះ​សុ​ន ខាត់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​កែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ខណៈ​យុ​ជន​រូប​នោះ​ត្រឡប់​ពី​មើលល្ខោន​វិញ ។​ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។ ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ហើយ​សព​ត្រូវ​បាន​ដឹក​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា នេះ​ដែរ សមត្ថកិច្ច​កំពុង​តែ​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​ជន​រង​គ្រោះ ព្រមទាំង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជា​ជន​ដៃដល់​ដើម្បី​ឈាន​ដល់​ការ​ឃាត់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕ ព័ត៌មាន​ពិស្តា​យើង​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ ។

អត្ថបទសរសេរ ដោយ