ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃដល់ជា​ឪពុកប្រល័.យជីវិតកូន​​អាយុ​២​ឆ្នាំ ត្រូវ​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ បាន​បើក​ការ​ស៊ើបសួរ​ជន​​ដៃដល់​

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ បាន​បើក​ការ​ស៊ើបសួរ​ជន​​ដៃដល់​ជា​ឪពុក​​ញៀ.ន​ថ្នាំ បោ.ក​សម្លា.ប់​កូនប្រុស​ទើប​មាន​អាយុ​២​ឆ្នាំ និង​ចោទប្រកាន់​ជា​ផ្លូវការ រួច​ចាត់ បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជនសង្ស័យ​មានឈ្មោះ ភួង ភី ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ អ្នក​រើស​អេ​ត​ចាយ ស្នាក់​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​៣១០ ភូមិ​១ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ជា​មនុស្ស​ញៀ.ន​ថ្នាំ​ដល់​កម្រិត ។

សូម​ជម្រាប​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែ ន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០ ២៣ វេលា​ម៉ោង​១៦ និង​៣០ នាទី ដឹកនាំ​កម្លាំង​ដោយ​លោក​អ​ធិ ការ​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្សារ​រន្ទះបា.ញ់ ផ្លូវ​ឌឿ​ហែម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ប្រព្រឹត្ត​បទល្មើស​ឃាត កម្ម​គិត​ទុកជា​មុន (​ចាប់​កូន​បោះ​ឡើង​លើ​ធ្លាក់​បា.ក់​ក​ស្លា.ប់​) នៅ​ចំណុច​លើ​ដំ​បូ​ល​បន្ទប់ទឹក​ក្ដា​កុង​ផ្លា​កេ ផ្ទះ​ជួល​លេខ​១ ផ្លូវ​លេខ​៣១០ ភូមិ​១ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​មុន​២​ថ្ងៃ​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន​ឪពុក​ជា​ឃា.តករ ។

ស.ព​ក្មេង​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម សុខ​យុទ្ធ ភេទ​ប្រុស អាយុ​២ឆ្នាំ ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ ។

សូម​ជម្រាប​ទៀត​ថា ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ថា មូលហេតុ​ដែល​ខ្លួន​សម្លា.ប់​កូនប្រុស​អាយុ​២​ឆ្នាំ​នោះ គឺ​រូបគេ​ខឹង​ម្តាយក្មេក​បាន​ណែនាំ​ប្រពន្ធ​ឲ្យ​លែងលះ​ខ្លួន​ជា​ប្តី និង​ខឹង​ប្រពន្ធ​និយាយ​ប្រាប់​កូន​ឈប់​ឲ្យ​គេ រាប់រក និង​ជួប​មុខ​ខ្លួន​ជា​ឪពុក ។

ចំណែក​សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ជា​មនុស្ស​ញៀ.ន​ថ្នាំ​ដល់​កម្រិត និយាយ​លែង​ដឹង​ខុស​ត្រូវ និង​ធ្វើ​អ្វី​តាម​អារម្មណ៍ ដែល​ហៅ​ថា «​បែកង៉ាង» ​សូ​ម្បី​កូន​ខ្លួនឯង​បង្កើត​ក៏​បោ.ក​សម្លា.ប់​ចោល​ដែរ ។

ដោយ​យោង​ទៅ​លើ​បទល្មើស​ជាក់ស្តែង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទពាក់ព័ន្ធ ៖

-បា​.​ត់​ក្មេ​.​ង​៣​ថ្ងៃ លុះ​រក​ឃើញ​ស​.​ព ទើប​ដឹង​ឪពុក​ចិត្តដាច់​ប្រល័យ​កូន ផ្អើល​ម្តុំ​ទួល​ស្វាយព្រៃ

-ឪពុក​សារភាព​ប្រាប់​មូលហេតុ ក្រោយ​ប្រល័យ​ជីវិត​កូន​២​ឆ្នាំ រួច​យកស​.​ព​ទុក​លើ​បន្ទប់ទឹក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ