ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​​សារភាព​ប្រាប់មូលហេតុ ក្រោយប្រល័យជីវិត​កូន​២​ឆ្នាំ​ រួច​យក​ស.ព​ទុកលើ​បន្ទប់ទឹក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ បាន​ត្រូវ​ឪពុក​ចិត្ត​តិរច្ឆាន​សម្លាប់​រួច​យក​សព​ទុក​លើ​កុង​

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ បាន​ត្រូវ​ឪពុក​ចិត្ត​តិរច្ឆាន​សម្លាប់​រួច​យក​សព​ទុក​លើ​កុង​ប្លា​កេ​ក្នុង​បន្ទប់ទឹក​ហើយ​រត់គេច​ខ្លួនប៉ុន្តែ​៣​ថ្ងៃ​ក្រោយមក ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។ គួររំលឹកថា បា​.​ត់​ក្មេ​.​ង​៣​ថ្ងៃ លុះ​រក​ឃើញ​ស​.​ព ទើប​ដឹង​ឪពុក​ចិត្តដាច់​ប្រល័យ​កូន ផ្អើល​ម្តុំ​ទួល​ស្វាយព្រៃ

សព​ក្មេង​ប្រុស​ត្រូវ​បាន​ប្រទះ​ឃើញ និង​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រហែល
៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​លេខ
៣១០ ភូមិ​១ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌបឹង​កេងកង ។ កូនប្រុស​តូច​ដែល​ត្រូវ​ឪពុក​សម្លាប់
នេះ​ឈ្មោះ ស៊ឹ​ម សុខ​យុទ្ធ ម្ដាយ​ឈ្មោះ ស៊ឹ​ម រំដួល មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ភួង ភី អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ប្រកប​របរ​រើស​អេ​តចាយ ។

បើ​តាម​ម្ដាយមីង​ក្មេង​ប្រុស​ថា គាត់​បាន​បាត់ក្មួយ​តាំងពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី និង​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី​ឲ្យ​ជួយ​ស្វែងរក ព្រមទាំង​បាន​ដើរ​រក​ជាមួយ​ឪពុក​បង្កើត​រូប​នោះ​ថែម​ទៀត​ផង តែ​រក​មិនឃើញ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ ដោយ​មានការ​សង្ស័យ​ថា ក្មួយ​ប្រុស​អាច​នៅ​ក្នុង​បន្ទប់​របស់​ឪពុក ទើប​រូប​គាត់បើកទ្វារ​បន្ទប់​ចូល​ទៅ ស្រាប់តែ​ធុំក្លិន​ស្អុយ​អសោចិ៍ និង​ឃើញ​សព​ក្មួយ​នៅ​លើ​កុង​ប្លា​កេ​លើ​បន្ទប់ទឹក ទើប​ស្រែក​ឆោឡោ​ឡើង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ។

បើ​តាម​ចម្លើយ​ជន​ដៃដល់​ជា​ឪពុក​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ រូបគេ​តែងតែមាន​ភាព
រកាំ​រកូត​ជាមួយ​ម្ដាយក្មេក និង​ប្រពន្ធ ដោយ​ម្ដាយក្មេក​តែងតែ​ប្រាប់​ឲ្យ​ប្រពន្ធ​លែងលះ​ខ្លួន និង
ថា​ខ្លួន​ជា​មនុស្ស​មិន​បានការ ។ មិនតែប៉ុណ្ណោះ តែងតែ​តិះដៀល​រូប​ខ្លួន​ថែម​ទៀត​ផង ហើយ​ប្រ
ពន្ធ​ក៏​តែងតែ​សុំ​លែងលះ​គ្នា​ជា​ញឹកញយ ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​សប្បាយចិត្ត និង​មានការ​គុំកួន​រហូត​មក ។

នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែលជា​៤​និង​៣០​នាទី​ល្ងាច ពេល​ឃើញកូនប្រុស​ដើរទៅ​លេង​នៅ​បន្ទប់​របស់​ម្ដាយមីង​ឈ្មោះ ស៊ឹ​ម បុប្ផា ដែល​ជា​ប្អូនថ្លៃ ខ្លួន​ក៏​ចាប់​បីកូន​ចូល​ក្នុង​បន្ទប់​របស់​ខ្លួន ដោយ​ពុំ​មាន​អ្នក​ណាដឹង​ឡើយ ។ ខ្លួន​បាន​បោះ​កូនប្រុស​ឡើង​ទៅ​លើ ហើយ​ទៅ​ត្រូវ​ពិតាន រួច​ធ្លាក់​ចុះ​មក​ក្រោម​មួយ​ទំហឹង​បាត់​មាត់​បាត់​ក​ពុំ​មាន​កម្រើក គឺ​បាន​ស្លាប់​ទៅ​ហើយ ។

ពេល​ឃើញ​ដូច្នោះ ខ្លួន​ក៏​បោះ​កូន​ទៅ​លើ​កុង​ប្លា​កេ​ដំបូល​បន្ទប់ទឹក​ដើម្បី​លាក់​ទុក ហើយ​ខ្លួន​ធ្វើ​ជា​មិនដឹង​រឿង​អ្វី​ទាំងអស់ និង​បាន​ដើរ​រើស​អេ​តចាយ​និង​ទិញ​អេ​ត​ចាយ​ជា​ធម្មតា ហើយ​ក៏​មិន​បាន​ចូល​បន្ទប់​ស្នាក់​នៅទេ បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំពើ​នោះ​រួច ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ការ​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវ
ជ្រាវ​តាម​រក​ជនសង្ស័យ និង​បាន​ប្រទះ​ឃើញ​នៅ​ផ្លូវឌឿងហែម​ចេញពី​ផ្លូវ​សុធារស សង្កាត់​ទន្លេ
បា​សាក់ ខណ្ឌចំការមន ក៏​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី
សួរនាំ និង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ៕ ដោយ ៖ ទឹម រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ