រាជធានីភ្នំពេញ ៖ ស្ត្រីជាម្តាយបានតាមរកឃើញកូនស្រីកំពុងតែនៅក្នុងផ្ទះសំណាក់ជាមួយសង្សារ ស្រាប់តែបក្សពួករបស់សង្សារកូនស្រីបានវាយស្ដ្រីជាម្ដាយ ហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៥ នៅចំនុចផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមការរៀបរាប់ពីស្ត្រីជាម្ដាយបានអោយដឹងថា កូនស្រីរបស់គាត់បានបាត់ចេញពីផ្ទះរយៈពេល៦ថ្ងៃ៧យប់មកហើយ ដោយសាររូបគាត់ដឹងថា បុរសឈ្មោះថា បាននាំកូនស្រីរបស់គាត់ទៅ តែមិនដឹងទៅទីណានោះទេ ។
ប្រភពដដែលបន្តទៀតថា ដោយមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញ រូបគាត់បានតាមរករហូតឃើញកូនរបស់គាត់កំពុងតែនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយនិងសង្សារ ទើបឆោឡោសួរនាំរកខុសត្រូវ ។
ករណីនេះផងដែរ អ្នកមើលការខុសត្រូវផ្ទះសំណាក់ បានអោយពួកគាត់ចុះមកក្រោមនិយាយគ្នា ស្រាប់តែបុរសម្នាក់ទៀតត្រូវជាមិត្តភ័ក្ដិខាងប្រុស ដែលនៅក្នុងផ្ទះសំណាក់នោះដែរ បានប្រើហឹង្សាវាយទៅរូបគាត់ជាម្ដាយ បណ្តាលអោយរបួសតិចតួច ហើយក៍នាំគ្នីគ្នារត់ចេញផ្លូវក្រោយបាត់អស់ទៅ ។
ស្ត្រីជាម្ដាយបានអោយដឹងទៀតថា បន្ទាប់ពីរត់គេចអស់ហើយ រូបគាត់បាននាំកូនស្រីរបស់គាត់ទៅរកបុរសជាសង្សារដល់ផ្ទះនៅក្រោមវត្តច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដើម្បីសួរនាំរកខុសត្រូវ តែពេលទៅដល់មិនឃើញបុរសជាសង្សារនោះទេ ជួបតែក្រុមគ្រួសារតែប៉ុណ្ណោះ ។
បន្ទាប់មកតំណាងក្រុមគ្រួសារទាំងសងខាងបានសម្របសម្រួលគ្នាដោយសងខាងស្រីតាមថ្លៃក្រវិលនិងចិញ្ចៀន តំលៃ៦០០ដុល្លារ ដែលខាងប្រុសលួងលោមយកទៅលក់ស៊ីចាយ តែខាងប្រុសសុំសង៣០០ដុល្លារតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ និយាយសម្រួលគ្នាចុះឡើងៗ ទើបខាងប្រុសបានសងសំណងទៅខាងស្រីចំនួន៤០០ដុល្លារ បញ្ចប់រឿងដោយមិនប្តឹងផ្តល់អ្វីទៅខាងប្រុសនោះទេ ៕











ចែករំលែកព័តមាននេះ