ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​អំពាវ​នាវ​ឱ្យ​អាមេរិក និង​អ៊ីរ៉ង់​ខិត​ខំ​អត់​ធ្មត់​បន្ទាប់​ពី​ត្រាំ​ព្រ.មា.ន​វា.យ​ប្រហារ​ជា​ថ្មី

1 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​ប្រទេស​រុស្ស៊ី​បាន​អំពាវ​នាវ​ឱ្យ​អាមេរិក និង​អ៊ីរ៉ង់​ប្រើ​ប្រាស់​ការ​អត់​ធ្មត់​ជា​អតិ​បរមា​ និង​​ជៀស​វាង​កុំ​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស​​ដែល​អាច​នាំ​ឱ្យ​មាន​បញ្ហា​ធំ​។ ការ​អំពាវ​នាវ​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ទើប​តែ​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​កាល​ពី​ម្សិល​មិញ​ថា​បើ​សិន​អ៊ីរ៉ង់​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​មីស៊ីល​ផ្លោង​ជា​ថ្មី​ទៀត​ លោក​នឹង​វាយ​ប្រហារ​ផ្ដាច់​ឫស​គល់​អ៊ីរ៉ង់​តែ​ម្ដង​។ ​នៅចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ដោយ​មាន​លោក​ណឺតាន់​យ៉ាហ៊ូ​ស្ថិត​នៅ​ក្បែរ​នោះ​ផង​ លោក​ដូណាល់​ត្រាំ​​ថ្លែង​ថា​អ៊ីរ៉ង់​ទំនង​ជា​កំពុង​ខិត​ខំ​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ឡើង​វិញ​បន្ទាប់​ពី​កម្ម​វិធី​នេះ​រង​ការ​វាយ​ប្រហារ​ឡើង​ខ្ទេច​ខ្ទី​អស់​នៅ​ក្នុង​សង្គ្រាម​១២​ថ្ងៃ​កាល​ពី​ខែ​មិថុ​នា​។ លោក​ថា​លោក​បាន​​មើល​របាយ​ការណ៍​បញ្ជាក់​ថា​ពួក​គេ​កំពុង​ខិត​ខំ​អភិ​វឌ្ឍ​កម្ម​វិធី​​ទាំង​នេះ​ឡើង​វិញ​។…

ទី​ក្រុង​ម៉ូស្គូ៖ ​ប្រទេស​រុស្ស៊ី​បាន​អំពាវ​នាវ​ឱ្យ​អាមេរិក និង​អ៊ីរ៉ង់​ប្រើ​ប្រាស់​ការ​អត់​ធ្មត់​ជា​អតិ​បរមា​ និង​​ជៀស​វាង​កុំ​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស​​ដែល​អាច​នាំ​ឱ្យ​មាន​បញ្ហា​ធំ​។ ការ​អំពាវ​នាវ​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ទើប​តែ​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​កាល​ពី​ម្សិល​មិញ​ថា​បើ​សិន​អ៊ីរ៉ង់​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​មីស៊ីល​ផ្លោង​ជា​ថ្មី​ទៀត​ លោក​នឹង​វាយ​ប្រហារ​ផ្ដាច់​ឫស​គល់​អ៊ីរ៉ង់​តែ​ម្ដង​។

​នៅចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ដោយ​មាន​លោក​ណឺតាន់​យ៉ាហ៊ូ​ស្ថិត​នៅ​ក្បែរ​នោះ​ផង​ លោក​ដូណាល់​ត្រាំ​​ថ្លែង​ថា​អ៊ីរ៉ង់​ទំនង​ជា​កំពុង​ខិត​ខំ​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ឡើង​វិញ​បន្ទាប់​ពី​កម្ម​វិធី​នេះ​រង​ការ​វាយ​ប្រហារ​ឡើង​ខ្ទេច​ខ្ទី​អស់​នៅ​ក្នុង​សង្គ្រាម​១២​ថ្ងៃ​កាល​ពី​ខែ​មិថុ​នា​។ លោក​ថា​លោក​បាន​​មើល​របាយ​ការណ៍​បញ្ជាក់​ថា​ពួក​គេ​កំពុង​ខិត​ខំ​អភិ​វឌ្ឍ​កម្ម​វិធី​​ទាំង​នេះ​ឡើង​វិញ​។

លោក​ត្រាំ​ថ្លែង​ថា​លើក​នេះ​ អ៊ីរ៉ង់​នឹង​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ​លើ​ទី​តាំង​ផ្សេង​ពី​ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​កាល​ពី​លើក​មុន​។ ដោយ​សារ​មើល​​ឃើញ​ស្ថាន​ភាព​ហាក់​ដូច​ជា​មិន​សូវ​ស្រួល ប្រទេស​រុស្ស៊ី​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អ៊ីរ៉ង់​បាន​ជំរុញ​ឱ្យ​ភាគី​ជម្លោះ​ទាំង​២​ខិត​ខំ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ប៉េស្កូស​មាន​ជំនឿ​ថា​ជា​ការ​ចាំ​បាច់​ណាស់​​ដែល​ភាគី​ទាំង​២​ត្រូវ​ខិត​ខំ​អត់​ធ្មត់​មិន​ចាត់​វិធាន​ការ​អ្វី​មួយ​ដែល​បង្ក​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​។ យើង​ជឿ​ជាក់​ថា​ជា​ជំហាន​ដំបូង និង​ចាំ​បាច់​បំផុត​គឺ​ត្រូវ​សន្ទនា​គ្នា​ជា​មួយ​អ៊ីរ៉ង់​។

សូម​រំលឹក​ថា​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​១២​ថ្ងៃ​នោះ យោធា​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទី​តាំង​បីកន្លែង​ដែល​សង្ស័យ​ថា​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​។ កាល​នោះ លោក​ត្រាំ​អះ​អាង​ថា​ការ​វាយ​ប្រហារ​នោះ​បាន​វាយ​​បំផ្លាញ​ខ្ទេច​គ្មាន​សល់​នូវ​ទីតាំង​នុយ​ក្លេអ៊ែរ​។ ប៉ុន្តែ​នៅ​ពេល​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​វាយ​តម្លៃ​ឡើង​វិញ​​​ក្រោយ​មក​ទៀត​ទើប​ដឹង​ថា​ការ​វាយ​ប្រហារ​នោះ​បំផ្លាញ​បាន​តែ​មួយ​ទី​តាំង​ប៉ុណ្ណោះ​។

បើ​រុស្ស៊ី​ហ៊ាន​ចេញ​មុខ​និយាយ​ប៉ុណ្ណេះ​ទៅ​ហើយ មាន​ន័យ​ថា​រុស្ស៊ី​មិន​ប្រាកដ​ជា​នៅ​ស្ងៀម​ទេ​បើ​សិន​អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​មួយ​សា​ទៀត​។ រុស្ស៊ី និង​អ៊ីរ៉ង់​បាន​ចុះ​សន្ធិ​សញ្ញា​ភាព​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​នៅឆ្នាំ​នេះ​។ ក្រុម​បស្ចិម​ប្រទេស​ចោទ​ប្រកាន់​ថា​អ៊ីរ៉ង់​ជា​អ្នក​ផ្គត់​ផ្គង់​ដ្រូន​ដ៏​ច្រើន​សម្បើម​​សម្រាប់​ឱ្យ​​រុស្ស៊ី​យក​ទៅ​​វាយ​ប្រហារ​អ៊ុយ​ក្រែន។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ