ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេសច្រានចោលការផ្សាយ និងអត្ថាធិប្បាយករណីនិយាយឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក

26 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​ច្រាន​ចោលការ​ផ្សាយ​ព័ត៌មាន និង​ការ​ធ្វើ​អត្ថាធិប្បាយ​មិន​បាន​លើក​ឡើង​ពី​ឧប្បត្តិហេតុ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាក់លាក់​ណាមួយ ឬ​ចំនួន​យន្តហោះ​គ្មាន​មនុស្ស​បើក​ដូចដែល​បាន​រាយការណ៍​បំភាន់​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បទ​អត្ថាធិប្បាយ​មួយ​ចំនួន​នោះ​ឡើយ ។ យោង​តាម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​ច្រាន​ចោលការ​ផ្សាយ​ព័ត៌មាន និង​ការ​ធ្វើ​អត្ថាធិប្បាយ​មិន​បាន​លើក​ឡើង​ពី​ឧប្បត្តិហេតុ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាក់លាក់​ណាមួយ ឬ​ចំនួន​យន្តហោះ​គ្មាន​មនុស្ស​បើក​ដូចដែល​បាន​រាយការណ៍​បំភាន់​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បទ​អត្ថាធិប្បាយ​មួយ​ចំនួន​នោះ​ឡើយ ។

យោង​តាម សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រីភាគី​កម្ពុជា​-​ថៃ​-​ចិន ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ដដែល នៅ​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ។

ក្នុង​បទ​សម្ភាសន៍ ការ​លើក​ឡើង​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពី​ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​ខុស​ពី​បរិបទ​ដែល​បណ្តាល​ឱ្យ​មានការ​យល់​ច្រឡំ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​សុំ​ការ​បំភ្លឺ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា ទាក់ទង​នឹង​ការ​រក្សា​បាន​នូវ​បទ​ឈប់​បាញ់​ដ៏​យូរអង្វែង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​បង្កើត​បណ្តាញ​ទំនាក់​ទំនងជា​ប្រចាំ​នៅ​កម្រិត​រដ្ឋមន្ត្រី ការ​បរទេស និង​រវាង​យោធា​កម្ពុជា និង​ថៃ ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ភាព​តានតឹង ដែល​មិន​ចាំបាច់ ដោយសារ​ឧប្បត្តិហេតុ​តូចតាច ដូច​ជា​ការ​រាយការណ៍​អំពី​ការ​ដាក់​ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឆ្លង​ព្រំដែន ដែល​ភាគី​ទាំង​ពីរ​អាច​ផ្ទៀងផ្ទាត់​បាន​ភ្លាម​ៗ ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ ។

ប្រភព​បាន​គូសបញ្ជាក់​ថា ឯកឧត្តម ប្រាក់ សុ​ខុន មិន​បាន​លើក​ឡើង​ពី​ឧប្បត្តិហេតុ​យន្តហោះ​គ្មាន​មនុស្ស​បើក ជាក់លាក់​ណាមួយ ឬ​ចំនួន​យន្តហោះ​គ្មាន​មនុស្ស​បើក ដូចដែល​បាន​រាយការណ៍​បំភាន់​ពី​សំណាក់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បទ​អត្ថាធិប្បាយ​មួយ​ចំនួន​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ