រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្រើអំពើហិង្សា និងធ្វើទារុណកម្មលើកុមារបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុករបស់កុមារីរងគ្រោះ ។
សូមជម្រាបថា កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មានគណនីហ្វេសបុកឈ្មោះ ស្រីកា ម៉ាក់ បានបង្ហោះវីដេអូ ដោយមានការធ្វើទារុ ណកម្មលើកុមារីម្នាក់ បង្កឡើងដោយជនសង្ស័យជាឪពុកមាន ឈ្មោះ វ៉ាន់ សូនី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ នឹងអនុវត្តតាមការណែ នាំពីអគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្ដាលនគរ បាលយុត្តិធម៌ និងការចង្អុលបង្ហាញបញ្ជាដឹកនាំពីលោកឧត្តមសេ នីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានគរបាលព្រហ្មទណ្ឌ កម្លាំងជំ នាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហ ការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។
លុះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០នាទី ព្រឹក កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុក និងជួយសង្គ្រោះកុមារីរងគ្រោះដែលមានឈ្មោះ សូនី អារីយា អាយុទើបតែបាន១ ខួប ៥ខែ នៅត្រង់ចំណុចភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រៀបចំកសាងសំណុំរឿងតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ