ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់ក្មេ.ង៣ថ្ងៃ លុះរកឃើញស.ព ទើប​ដឹងឪពុក​ចិត្តដាច់ប្រល័យកូន ផ្អើលម្តុំទួលស្វាយ​ព្រៃ​

6 ខែ មុន
  • ភ្នំពេញ

ព័​ត៏​មាន​បឋម ៖ មានករណី​ឃា.តកម្ម​មួយបង្ក​​​​ឱ្យមានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​បន្ទា​ប់ពី​ឪពុក​​បាន​

រាជធានីភ្នំពេញ ៖ តាម​ប្រភពព័​ត៌​មាន​បឋម​​បាន​ឱ្យ​ដឹងថា​ មានករណី​ឃា.តកម្ម​មួយបង្ក​​​​ឱ្យមានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​បន្ទា​ប់ពី​ឪពុក​​បាន​សម្លា.ប់​កូន​ប្រុសរបស់​​ខ្លួនឯងដែលមាន​អាយុ​ទើប​តែ​​​២ឆ្នាំ​ និង​បាន​យក​ស.ព​ទៅ​ដាក់​នៅ​លើ​ឡៅតឿ បន្ទប់ទឹក រហូតអ្នកជិតខាងធុំក្លិនស្អុយ ទើប​ក្រុមគ្រួសារ​ក្មេង​ប្រុសរងគ្រោះ​ដឹង ក្រោយពីក្មេង​ប្រុសរងគ្រោះបាន​បា.ត់ខ្លួនអស់រយៈពេល​​​​២ទៅ៣ថ្ងៃកន្លង​មកហើយ ។

ហេតុ​ការ​ណ៏​ខាងលើ​​នេះ​​បាន​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​​​​២៣ តុលា ឆ្នាំ​២០២៣ ត្រង់​ចំណុច​បន្ទប់​ជួល​មួយកន្លែង​ នៅ​តាម​បណ្តោយ​ផ្លូវ​៣១០ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​រងគ្រោះ​មាន​អាយុ​២​ឆ្នាំ ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសា​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​អ្នក​ជិតខាង​បាន​ខ​លម​ក​ប្រាប់​ជីដូន​របស់​កុមា​រា​ខាងលើ​ថា ឪពុក​បាន​ប្រើហិ.ង្សា​ទៅ​លើ​​ក្មេង​ប្រុស​រងគ្រោះ​ ។

ដោយ​ជីដូន​បាន​បន្ថែម​ទៀត​ថា ​ជនដៃដល់​ជា​ឪពុក​គឺ​ស្រឡាញ់​កូនស្រី​ខ្លាំង​ជាង​កូនប្រុស ទើប​មានការ​ប្រើ​ហិ.ង្សា​បែប​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុមា​រា​ខាងលើ​បាន​បា.ត់​ខ្លួន​ពី​ផ្ទះ​ចំនួន​២​ទៅ​៣​ថ្ងៃ​មក​ហើយ ។ ភ្លាម​ៗ ក្រុម​គ្រួ​សារបាន​ប្រកាស​ស្វែងរក​កូន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង នៅ​តែ​មិន​ទាន់​រក​ឃើញ​។ លុះ​មក​ដល់​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ អ្នក​ជិតខាង​បាន​ធុំក្លិន​ស្អុយ​ចេញពីផ្ទះ​កើតហេតុ ខណៈ​ពេល​នោះ ក្រុម​គ្រួសារ​មានការ​ផ្អើល​ឆោ​រ​ឡោរ និង​បាន​រក​ឃើញ​ស.ព​​ក្មេង​ប្រុស​រងគ្រោះ​នៅ​លើ​ឡៅតឿ​បន្ទប់ទឹក​ក្នុងផ្ទះ​តែ​ម្តង ។

យោង​តាម​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា ជនដៃដល់​ជា​ឪពុក​​បាន​​ប្រើប្រាស់​នូវ​សារធាតុ​ញៀ.ន​ផងដែរ​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់​ដើម្បី​ធ្វើការ​ហ៊ុម​ព័ទ្ធ ទីតាំង​ខាងលើ​ផង​ដែរ ។

គិតមកត្រឹម​វេលាម៉ោង​៤និង​​​៣៤នាទីរសៀលថ្ងៃដដែល​​នេះដែរ សមត្ថកិច្ច​​​ខាងព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​ចាប់​បាន​ជនដៃដល់ជាឪពុក និង​នាំ​​ខ្លួនយកទៅធ្វើការ​សាកសួរហើយ ៕​​​​ ដោយ ៖ រ​ដ្ឋា

ជនដៃដល់ជា​ឪពុកត្រូវ​ចាប់ខ្លួន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ