ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ អញ្ជើញ​មក​ផ្ដល់​កម្លាំងចិត្ត និង​ពិនិត្យ​មើល​សកម្មភាព​ក្រុមការងារ​វេច​ខ្ចប់ ​ដើម្បី​ផ្តល់​ជូន​​ភៀស​សឹក​នៅ​តាមខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​អញ្ជើញ​ទៅ​ផ្ដល់​កម្លាំងចិត្ត និង​ពិនិត្យ​មើល​សកម្មភាព​ការងារ​ នៃ​ក្រុមការងារ​វេច​ខ្ចប់​អំណោយ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​អញ្ជើញ​ទៅ​ផ្ដល់​កម្លាំងចិត្ត និង​ពិនិត្យ​មើល​សកម្មភាព​ការងារ​ នៃ​ក្រុមការងារ​វេច​ខ្ចប់​អំណោយ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និងលោក​ជំទាវ​បណ្ឌិត ដើម្បី​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​មក​ផ្ដល់​កម្លាំងចិត្ត និង​ពិនិត្យ​មើល​សកម្មភាព​ការងារ​ នៃ​ក្រុមការងារ​វេច​ខ្ចប់​អំណោយ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និងលោក​ជំទាវ​បណ្ឌិត ដើម្បី​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ដឹកនាំ​ការ​រៀបចំ​ដោយ​លោក​ជំទាវ ហ៊ុន ម៉ា​ណា អគ្គ​នាយិកា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ