ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​គី​ស្ថាន​ផ្តួល​កម្ពុជា ឈ្នះ​ការ​ប្រកួត​ជម្រុះ​បឋម World Cup លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

6 ខែ មុន
  • ភ្នំពេញ

ប្រទេស​ប៉ា​គី​ស្ថាន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​បុរស​របស់​ប្រទេស​ប៉ា​គី​ស្ថាន បាន​បង្កើត​ប្រវត្តិសាស្ត្រ​

ប្រទេស​ប៉ា​គី​ស្ថាន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​បុរស​របស់​ប្រទេស​ប៉ា​គី​ស្ថាន បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី តាម​រយៈ​ការ​ឈាន​ទៅ​ដល់​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup 2026 ប្រចាំ​តំបន់​អាស៊ី បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​កម្ពុជា ការ​ប្រកួត​ជើង​ទី​២ វគ្គ​ជម្រុះ​ជុំ​ទី​១ ដោយ​លទ្ធផល ១-០ នៅ​ឯ​កីឡដ្ឋាន Jinnah Sports ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បា​ដ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​។ គួររំលឹកថា លោក​ហុងដា ជឿ​ថា គោព្រៃ​កម្ពុជា​អាច​ធ្វើ​បាន​ពេល​ប៉ះ​ម្ចាស់ផ្ទះ​ប៉ា​គី​ស្ថាន​រសៀល​នេះ

នេះ​គឺជា​លើក​ដំបូង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ប៉ា​គី​ស្ថាន​ឈ្នះ​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់ FIFA World Cup បន្ទាប់​ពី​ការ​ប្រកួត​ជើង​ទី​១ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែតុលា កន្លង​ទៅ បញ្ចប់​ទៅ​នៅ​ក្នុង​លទ្ធផល ០-០ ប៉ុន្តែ​ការ​ប្រកួត​ជើង​ទី​២ នៅ​ក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បា​ដ​ឯណេះ​វិញ ខ្សែបម្រើ Harun Hamid រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី​៦៧ ហើយ​មួយ​គ្រាប់​នេះ​គ្រប់គ្រាន់ ដើម្បី​ធានា​បាន​ជ័យជម្នះ​ការ​ប្រកួត​នៅ​ក្នុងផ្ទះ​លើក​ដំបូង​សម្រាប់​ប៉ា​គី​ស្ថាន ចាប់តាំងពី​ឆ្នាំ ២០១៥ ហើយ​ក៏​ជា​ការ​ឈ្នះ​ការ​ប្រកួត​អន្តរជាតិ​លើក​ដំបូង​សម្រាប់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ចាប់តាំងពី​ឆ្នាំ ២០១៨​។

ការ​ឈ្នះ​នៅ​ក្នុងផ្ទះ​ចុង​ក្រោយ​របស់​ប៉ា​គី​ស្ថាន ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៩៧ នៅ​លើ​ពិភពលោក កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយ​បាន​ផ្តួល​អា​ហ្វ​ហ្គា​នី​ស្ថាន​លទ្ធផល ២-១ នៅ​ក្នុង​ជំនួប​មិត្តភាព ខណៈ​ដែល​ការ​ឈ្នះ​ការ​ប្រកួត​អន្តរជាតិ​ចុង​ក្រោយ​របស់​ប្រទេស​មាន​ប្រជាជន​សរុប​ប្រមាណ​២៤១​លាន​នាក់​មួយ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ផ្តួល​ប៊ូ​តាន​លទ្ធផល ៣-០ នៅ​ពានរង្វាន់ SAFF Suzuki Cup ដែល​បង់​ក្លា​ដែ​ស​ធ្វើ​ម្ចាស់ផ្ទះ​។

ប៉ា​គី​ស្ថាន នឹង​ជួប​អា​រ៉ា​ប៊ី​សា​អូឌីត តាជី​គី​ស្ថាន និង​ហ្ស​ក​ដា​នី នៅ​ក្នុង​ពូ​ល G ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup 2026 ប្រចាំ​តំបន់​អាស៊ី ដែល​នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​តទៅ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2026 នឹង​ក្លាយជា​ព្រឹត្តិការណ៍​ពិសេស​ជាង​ពេល​ណា​ៗ​ទាំងអស់ និង​ជា​ការ​ប្រកួត​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​៣​ប្រទេស​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​គឺ កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក ខណៈ​រយៈពេល​៩២​ឆ្នាំ​កន្លង​មកនេះ មាន​តែ​ការ​ប្រកួត​នៅ​ក្នុង​ឆ្នាំ ២០០២ ប៉ុណ្ណោះ ដែល​ជប៉ុន និង​កូរ៉េ​ខាងត្បូង ធ្វើ​ម្ចាស់ផ្ទះ​រួម​គ្នា​។

ព្រឹត្តិការណ៍​នៅ​ឆ្នាំ ២០២៦ គឺជា​ការ​ប្រកួត​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​រហូត​ដល់​៤៨​ក្រុម ខុស​ពី​ទម្រង់​ចាស់ ដែល​មាន​ត្រឹម​៣២​ក្រុម​តែ​ប៉ុណ្ណោះ​។ ដោយ​ទាំង​៤៨​ក្រុម នឹង​ត្រូវ​បែងចែក​ជា​១៦​ពូ​ល ក្នុង​១​ពូ​ល មាន​៣​ក្រុម ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ​១ និង​២ នៃ​ពូ​ល​និ​មួយ​ៗ បន្ត​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​។ ដោយសារ​មាន​ដល់​៤៨​ក្រុម ដូច្នេះ​ការ​ប្រកួត​នឹង​មាន​រហូត​ដល់​៨០​ប្រកួត ខុស​ពី​ព្រឹត្តិការណ៍​មុន​ៗ ដែល​មាន​ត្រឹមតែ ៦៤​ប្រកួត​តែ​ប៉ុណ្ណោះ​៕ (​ប្រភព​ពី ៖ Aljazeera | រូបភាព ៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ