លោកហុងដា ជឿថា គោព្រៃកម្ពុជាអាចធ្វើបានពេលប៉ះម្ចាស់ផ្ទះប៉ាគីស្ថានរសៀលនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
រាជធានីភ្នំពេញ ៖ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
រាជធានីភ្នំពេញ ៖ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញទំនុកចិត្តលើក្រុមគោព្រៃកម្ពុជា មុនជំនួបតទល់នឹងម្ចាស់ផ្ទះប៉ាគីស្ថាន ដែលជាការប្រកួតជើងទី២ វគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ប្រចាំតំបន់អាស៊ី ដែលនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Jinnah Sports ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្លាមម៉ាបាដ នាវេលាម៉ោង ០៤:០០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា)។
ការប្រកួតជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ទៅជាមួយសកម្មភាពប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍ បើទោះបីជាពុំមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាយ៉ាងណាក៏ដោយ។ ដូច្នេះការប្រកួតនៅថ្ងៃនេះ គឺជំនួបកាត់សេចក្តីថា កម្ពុជា ឬ ប៉ាគីស្ថាន ដែលអាចឡើងបន្តទៅកាន់ការប្រកួតជុំបន្ទាប់។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក Keisuke Honda បានបង្ហាញទំនុកចិត្តសម្រាប់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Dalmas នៅក្នុងជំនួបទល់នឹងម្ចាស់ផ្ទះប៉ាគីស្ថាន។ បុរសជនជាតិជប៉ុនវ័យ៣៧ឆ្នាំរូបនេះ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «សូមឱ្យមានការប្រកួតល្អ កម្ពុជាអ្នកអាចធ្វើបាន»។
សូមជម្រាបថា អ្នកឈ្នះការប្រកួតនៅទីក្រុងអ៊ីស្លាមម៉ាបាដរសៀលនេះ នឹងបន្តឡើងទៅប៉ះអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងតាហ្ស៊ីគីស្ថាន ដែលរង់ចាំមុននៅក្នុងពូល G សម្រាប់ការប្រកួតវគ្គជម្រុះជុំទី២៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ចែករំលែកព័តមាននេះ