ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​រឿង​បាត់​ក្មេង ទីបំផុតរក​ឃើញ​ស​.​ព​គាប​ជាប់​ក្រោម​ដើមឈើ​បាត​ទឹក

6 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាណាព្យាបាល​កុមា​រា​ដែល​បាត់​ខ្លួន និង​អ្នករុករក​ជា​ច្រើន​នាក់ មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​រាវរក​ឃើញ​សាកសព​កុមា​រា​រង​គ្រោះ​ដែល​ស្លាប់​.​គាប​ជាប់​នឹង​ប្រគាបឈើ​នៅ​បាត​ទឹក​យ៉ាង​ជ្រៅ​នៅ​តំបន់​ទឹកធ្លាក់​សំឡូត​ចាស់ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​របស់​អធិការ​ស្រុក​សំឡូត ។ សូមរំលឹកថា៖…

ខេត្តបាត់ដំបង ៖ អាណាព្យាបាល​កុមា​រា​ដែល​បាត់​ខ្លួន និង​អ្នករុករក​ជា​ច្រើន​នាក់ មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​រាវរក​ឃើញ​សាកសព​កុមា​រា​រង​គ្រោះ​ដែល​ស្លាប់​.​គាប​ជាប់​នឹង​ប្រគាបឈើ​នៅ​បាត​ទឹក​យ៉ាង​ជ្រៅ​នៅ​តំបន់​ទឹកធ្លាក់​សំឡូត​ចាស់ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​របស់​អធិការ​ស្រុក​សំឡូត ។ សូមរំលឹកថា៖ កំពុង​តាម​រុករក​​ក្នុង​ទឹកផង ក្នុង​ព្រៃផង​​នៅ​តំបន់​ទឹក​ធ្លាក់​ស្រុក​​សំឡូត​លើ​កុមា​រា​​​ដែល​បាត់​ខ្លួន

លោក ម៉ែ​ន រី​ម អធិការ​ស្រុក​សំឡូត​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កុមា​រា​ដែល​បាត់​ខ្លួន​ត្រូវ​គេ​រក​ឃើញ​ហើយ​នៅ​វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ តុលា នេះ ដោយ​កុមា​រា​បាន​ស្លាប់​គាប​ជាប់​នឹង​ប្រគាបឈើ​ដ៏​ធំ​នៅ​បាត់​ទឹក​កន្លែង​ជ្រៅ ។

លោក​ថា ក្មេង​ប្រុស​នេះ​ទំនង​ត្រូវ​ទឹក​ហូរ​កួច​ចូល​ទៅ​កន្លែង​ជ្រៅ ហើយ​គាប​ជាប់​នៅ​នឹង​ដើមឈើ​នៅ​ក្រោម​ទឹក ទើប​អ្នករុករក​រាវរក​មិនឃើញ ។ ប៉ុន្តែ​យ៉ាងណា ដោយសារ​ការ​ប្រឹងប្រែង​មិន​ឈប់​របស់​សមត្ថកិច្ច និង​ក្រុម​គ្រួសារ រួម​ទាំង​អ្នក​ភូមិ និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​តំបន់​នោះ​ផង ទើប​រាវ​រាក​ឃើញ​សាកសព​ក្មេង​ប្រុស​អភ័ព្វ​នោះ​នៅ​ជាប់​ប្រគាបឈើ​បាត​ទឹក ។

កុមា​រា អួន មេ​សា អាយុ​០៦​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន បាន​បាត់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា ខណៈ​ធ្វើ​ដំណើរ​ជាមួយ​ឪពុក​ម្ដាយ​ទៅ​លេង​តំបន់​ទឹកធ្លាក់​សំឡូត​ចាស់ (​ស្ទឹង​បរឡាង​) ក្នុងស្រុក​សំឡូត ។ ដំបូង​គេ​បាន​សន្និដ្ឋាន​បឋម​ថា កម្មេង​ប្រុស​នេះ​អាច​ឡើង​ជិះ​រថយន្ត​គេ​ដោយ​ច្រឡំ ទើប​រក​មិនឃើញ​នៅ​កន្លែង​តំបន់​ទឹកធ្លាក់ ។ អាណាព្យាបាល សាច់ញាតិ និង​សមត្ថកិច្ច បាន​ប្រឹងប្រែង​ចុះ​រាវរក​ក្នុង​ទឹក​ផង នៅ​ក្នុង​ព្រៃ​ផង តាំងពី​ម៉ោង​កើតហេតុ រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ តុលា នេះ តែ​ពុំ​មាន​តម្រុយ​ឡើយ ។

ប៉ុន្តែ​ស្រាប់តែ​នៅ​វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ទើបត្រូវ​បាន​គេ​រាវរក​ឃើញ​ក្មេង​ប្រុស​នោះ ដោយ​បាន​ស្លាប់​ជាប់​ប្រគាប​ដើមឈើ​នៅ​ក្រោយ​ទឹក​យ៉ាង​ជ្រៅ ។ ពេល​នេះ​សាកសព​កុមា​រា​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​កាន់​លំនៅ​ឋាន​ហើយ ក្រោម​សម្រែក​ទ្រ​ហ៊ោ​យំ​យ៉ាង​សោកសៅ​បំផុត ។

អត្ថបទសរសេរ ដោយ