ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឆេះព្រៃលើដីទំហំជាង១០ហិកតា តែសំណាងល្អ​​អន្តរាគមន៍ទាន់ពេល

2 អាទិត្យ មុន
  • កំពត

ខេត្ត​កំពត​ ៖ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​កំពង់ត្រាច​ និង​រថយន្ត​ពន្លត់អគ្គិភ័យ​ស្រុក​បន្ទាយមាស​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​មេ​សា​ ​​បាន​ចេញ​ជួយ​បាញ់​ទឹក​ភ្លើង​ឆេះ​ព្រៃ​នៅ​ភូមិ​ជ្រោះ​តា​សោម ​ឃុំ​ប្រាសាទភ្នំ​ខ្យង​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត​។​ លោក​វរ​សេនី​ឯក…

ខេត្ត​កំពត​ ៖ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​កំពង់ត្រាច​ និង​រថយន្ត​ពន្លត់អគ្គិភ័យ​ស្រុក​បន្ទាយមាស​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​មេ​សា​ ​​បាន​ចេញ​ជួយ​បាញ់​ទឹក​ភ្លើង​ឆេះ​ព្រៃ​នៅ​ភូមិ​ជ្រោះ​តា​សោម ​ឃុំ​ប្រាសាទភ្នំ​ខ្យង​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត​។​

លោក​វរ​សេនី​ឯក ​សេង ​សុគន្ធ​ ​​អធិការ​នគរបាល​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ការ​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ស្រុក​បន្ទាយ​មក​ជួយ​អន្តរា​គមន៍​ផង​ដែរ​ រួម​ទាំង​កំលាំង​នគរបាល​ស្រុក​ទាំង​ពីរ​ ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ជួយ​វាយ​ពន្លត់ភ្លើង​ផង​ដែរ​ គឺ​មិន​អោយ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ទៅ​ឆាបឆេះ​កន្លែង​ផ្សេង​។​

លោក​វរ​សេនី​ឯក​បាន​ប្រាប់​បន្ត​ថា ​ទំហំ​ការ​ឆេះ​ព្រៃ​ដែល​មានការ​ជួយ​រួម​ដៃ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​មាន​ទំហំ​ជាង​១០​ហិ​កតាឯណោះ ។​ រីឯ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រោះ​តា​សោ​ម ក៏​មានការ​ភ័យ​ខ្លាច​ភ្លើង​ឆេះ​ព្រៃ​ផង​ដែរ ​ព្រោះ​នៅ​ជិត​ផ្ទះ​ពួក​គាត់​សំបូរ​ទៅ​ដោយ​ព្រៃ​ភ្នំ​ និង​ដីចម្កា​រ ហើយ​កុំ​តែ​បាន​រថយន្ត​របស់​នគរបាល​ចេញ​ជួយ​ពន្លត់ភ្លើង​ទាន់​កុំ​អី​ផ្ទះ​ពលរដ្ឋ​ពិត​រង​កា​ឆេះ​ខូចខាត​មិន​ខាន​
ឡើយ​។

អត្ថបទសរសេរ ដោយ