ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញជ័យលាភីពានរង្វាន់ទាំង ៥ប្រភេទ រួមមាន ៖ ១.ពាន់រង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Minister Startup of the Year) ត្រូវបានផ្តល់ជូនធុរកិច្ចថ្មី Jobify Co.,Ltd សម្រាប់កម្មវិធី Jobify ជាមួយនឹងប្រាក់រង្វាន់ចំនួន 15,000 ដុល្លារអាមេរិក ២.ពានរង្វាន់ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Best Private Sector of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Daun Penh Data Center Co., Ltd សម្រាប់ផលិតផល DP Cloud Services ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាមេរិក ៣.ពានរង្វាន់បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Sister of Code សម្រាប់ថ្នាលឌីជីថល Digital Skills Educational Program Sister of Code ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាមេរិក ៤.ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ត្រូវបានផ្តល់ជូនក្រុមហ៊ុន Macro Computing Solutions Co., Ltd សម្រាប់ផលិតផល Lida Eve – Virtual Influencer ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាមេរិក
៥.ពានរង្វាន់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ត្រូវបានផ្តល់ជូនបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់កម្មវិធី Cambodia AMR Predicting Application (CAMPRA) ជាមួយនឹងប្រាក់រង្វាន់ចំនួន 7,500 ដុល្លារអាមេរិក ។
ជាមោទនភាពផងដែរ ជ័យលាភី លេខ២ នៃពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ Bamnang Academy បានទទួលការវិនិយោគពីក្រុមហ៊ុន Plug and Play នៅយប់នៃកម្មវិធីប្រកាសពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ បន្ទាប់ពីបានធ្វើបទបង្ហាញផលិតផលរបស់ខ្លួន ។
ធុរកិច្ចថ្មី Bamnang Academy ជាក្រុមហ៊ុនទី១ របស់កម្ពុជា ដែលទទួលបានការវិនិយោគពីក្រុមហ៊ុន Plug and Play ហើយក្រុមហ៊ុនមានគោលបំណងជំរុញឱ្យក្លាយទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិមួយ ៕
ចែករំលែកព័តមាននេះ