ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​មិត្ត​យើង ​ចុះ MoU ជាមួយ​ក្រុមហ៊ុនដៃគូ​ថ្មី​ចំនួន ៧ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សមាគម​មិត្ត​យើង បាន​ចុះ​អនុស្សរណៈ (MOU) យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ថ្មី​ចំនួន ៧ បន្ថែម​ពីលើ​ដៃគូ​ដែល​មាន​ស្រាប់​ចំនួន ២០ នៅ​ថ្ងៃ​ទី​១…

រាជធានីភ្នំពេញ​ ៖ សមាគម​មិត្ត​យើង បាន​ចុះ​អនុស្សរណៈ (MOU) យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ថ្មី​ចំនួន ៧ បន្ថែម​ពីលើ​ដៃគូ​ដែល​មាន​ស្រាប់​ចំនួន ២០ នៅ​ថ្ងៃ​ទី​១ ២ ខែធ្នូ ឆ្នាំ ​២០២៥ នៅ​ទីស្នាក់ការ​កណ្តាល​ថ្មី ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្តុះបណ្តាល បន្ថែម​ជំនាញ និង​ស្វែងរក​ការ​ជួយ​គាំទ្រ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដល់​សមាជិក​នៃ​សមាគម ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សមាគម​ក៏​បាន​រៀបចំ​ការ​ជួបជុំ បណ្តាញ​មិត្ត​យើង​ប្រចាំឆ្នាំ ដោយ​មានការ​ចូលរួម​ពី​សំណាក់​សមាជិក និង​ដៃគូ​សរុប​ចំនួន​ប្រមាណ ២៥០​នាក់ ដើម្បី​រឹត​បន្តឹង​សាមគ្គីភាព ពង្រីក​បណ្ដាញ​ទំនាក់ ទំនង​ថ្មី ចូលរួម​ចែករំលែក​ចំណេះដឹង ជជែក​ពិភាក្សា​ពី​ឱកាស​ក្នុង​ការ​ផ្ដល់​ការ​បណ្តុះបណ្តាល​សមត្ថភាព និង​គ្រោង​បង្កើត​កម្មវិធី​ថ្មី​ៗ​ជា​បន្តបន្ទាប់​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​នៃ​ការ​បង្កើត​សមាគម​មិត្ត​យើង​ជិត ៥​ឆ្នាំ​មកនេះ សមាគម​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដូច​ជា សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល កម្មវិធី​សក់ និង​សម្រស់​ដើម្បី​មិត្ត​យើង កម្មវិធី​ជិះ​ដើម្បី​មិត្ត​យើង ការ​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន វិទ្យាស្ថាន សមាគម និង​ស្ថាប័ន​ផ្សេង​ៗ ក្នុង​គោលបំណង​ផ្ដល់​ជំនួយ​ដល់​ជន​ខ្វះខាត ផ្តល់​ការ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​តាម​តម្រូវការ​ជាក់ស្ដែង​ក្នុង​សង្គម ព្រមទាំង​ផ្ដល់​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​សមាជិក និង​ដៃគូ​៕ អត្ថបទសហការ